en     km
en     km

សម្តេច​ហ៊ុន​ សែន​ ថា​ គ្មាន​ការ​ចរចាឡើយ​ ព្រោះ​អាច​ប៉ះពាល់​ដល់​ដំណើរការ​តុលាការ​

Share

​ភ្នំពេញ​៖​ គ្មាន​ឡើយ​ការ​ចរចា​នា​ពេល​ខាង​មុខ​។​ នេះ​គឺជា​ប្រសាសន៍​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​​ហ៊ុន​ សែន​ ដែល​ត្រូវ​​បាន​ដកស្រង់​ដោយសារ​ព័ត៌មាន​ Fresh​ News​ កាលពី​យប់​ថ្ងៃ​ទី​ ១១​ ខែមិថុនា​។​

Samdach-Hun-Sen-pr

ស្រប​​នឹង​ការ​លើក​ឡើង​ថា​ គ្មាន​ការ​ចរចា​ណាមួយ​កើតឡើង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេ​ល​​ខាង​មុខ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​លើក​ហេតុផល​ថា​ ការ​ចរចា​អាច​ជះ​ឥទ្ធិពល​លើ​ដំណើរការ​តុលាការ​ ដែល​កំពុង​មាន​​ចំ​ណាត់​ថ្នាក់លើ​សំណុំរឿង​មួយ​ចំនួន​។​  សម្តេច​នាយ​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ប្រាប់​ Fresh​ News​ ថា​ CPP​ មិន​ពិភាក្សា​រឿង​ដែល​​ជា​សមត្ថកិច្ច​តុលាការ​ ជា​ពិសេស​លើ​ករណី​អ្នក​ជាប់គុក​នោះ​ឡើយ​។​

ប្រធា​ន​​គណកម្មាធិការ​ប្រតិបត្ដិ​និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​យឹ​ម​ សុវណ្ណ​បាន​ថ្លែង​នៅ​ទីស្នាក់ការ​កណ្ដាល​បក្ស​ ​កាលពី​ព្រឹក​ថ្ងៃ​ទី​ ១១​ ខែមិថុនា​ ថា​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ជួប​ពិភាក្សា​ជាមួយ​និង​គណបក្ស​ប្រជាជន​កម្ពុ​ជានា​ពេល​​ឆាប់ៗ​ខាង​មុខ​នេះ​ ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា​និង​សម្រួល​ស្ថានភាព​នយោបាយ​អោយ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​។​

​លោក​យឹ​ម​ សុវណ្ណ​បាន​ចាត់​ទុក​ស្ថាន​ការ​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ​ថា​ ជា​រឿង​គួរ​ឱ្យ​ព្រួយបារម្ភ​ ដែល​ទាមទារ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​តែ​ដោះស្រាយ​។​

លោក​ យឹ​ម​ សុវណ្ណ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ លោក​ ប៉ុ​ល​ ហំ​ម​ ប្រធាន​ក្រុមការងារ​ពង្រឹង​វប្បធម៌​សន្ទនា​ នឹង​ទំនាក់ទំនង​ទៅ​ខាង​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​ឲ្យ​មានការ​រៀបចំ​ការ​ជួប​ប្រជុំ​ ហើយរ​បៀ​វារៈ​ គឺ​ដោះស្រាយ​បញ្ហា​នយោបាយ​ជា​អាទិភាព​ ។​

ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ​ ឥ​សាន្ត​ ក៏​ធ្លាប់​បាន​មាន​ប្រសាសន៍​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ បើកទ្វារ​ចំហរ​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ប៉ុន្តែ​លោក​សង្កត់ធ្ងន់​ថា​ វប្បធម៌​សន្ទនា​មិន​អាច​យក​រឿង​អ្នក​ជាប់​ទោស​មក​ដោះស្រាយ​បាន​នោះ​ទេ​ ព្រោះ​រឿង​អ្នកទោស​ជា​ដែន​សមត្ថកិច្ច​របស់​តុលាការ​មិន​ស្ថិត​នៅ​ក្នុង​កិច្ច​ច​ចារ​វប្បធម៌​សន្ទនា​នោះ​ឡើយ​។​

​បើ​ផ្អែក​តាម​ការ​លើក​ឡើង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ នា​ពេល​នេះ​ជំនួប​ក្រុម​ការ​ងារ​​របស់​​បក្ស​​ទាំង​​ពីរ​​ដើម្បី​​ពង្រឹង​​វប្ប​ធម៌​​សន្ទ​នា​​ប្រហែល​ជា​អាច​នៅ​ទ្រឹង​។​

​ក្រុមការងារ​ដែល​គ្រោងទុក​កន្លង​មក​នោះ​ ដឹកនាំ​ដោយ​លោក​ព្រំ​ សុខា​ តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​ និង​លោក​ប៉ុ​ល​ ហំ​ម​ តំណាង​បក្ស​ប្រឆាំង​ ហើយ​នេះ​មិនមែន​ជា​ការ​ជួប​គ្នា​រវាង​ថ្នាក់ដឹកនាំ​មតិ​ភាគច្រើន​និង​ថ្នាក់ដឹកនាំ​នៃ​មតិ​ភាគតិច​ ពោល​គឺ​មិនមែន​ជំនួប​ចរចា​រវាង​សម្តេច​ស​ ខេ​ង​ និង​លោក​កឹ​ម​ សុខា​ នោះ​ទេ​ តែ​ជា​ជំនួប​រវាង​ក្រុមការងារ​របស់​បក្ស​ទាំង​ពីរ​ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា​គ្នា​តែ​ប៉ុណ្ណោះ​៕


Share

Image
Image
Image