កាលពីថ្ងៃព្រហស្បតិ៍ទី៩ មិថុនា រាជាណាចក្រថៃបាន ប្រារព្វខួប ៧០ឆ្នាំនៃ ការឡើងសោយរាជ្យ របស់ព្រះមហាក្សត្រ ភូមិបុលអាឌុលយ៉ាដេ ដែលអ្នកកត់ត្រាប្រវត្តិសាស្ត្រ ចាត់ទុកព្រះអង្គ ឡើងគ្រងរាជ្យ បានយូរឆ្នាំជាងគេ នៅលើពិភពលោក ។
ក្នុងពីធីនេះ មានព្រះសង្ឃនិមន្តមក ចូលរាជវាំង ចំនួន ៧៧០ អង្គ ដែលជាព្រឹត្តិការណ៍សាសនា ដ៏ធំនៅប្រទេសថៃ ។ ស្ដេចថៃ ភូមិបុលអាឌុលយ៉ាដេ បានឡើងសោយរាជ្យនៅពេល ព្រះអង្គមានព្រះជន្មនាយុ១៨ ព្រះវស្សាហើយ បច្ចុប្បន្ន ព្រះអង្គមានព្រះជន ៨៨ ព្រះវស្សា ។
ព្រះអង្គឡើងសោយរាជ្យនៅថ្ងៃ៩មិថុនា ឆ្នាំ១៩៤៦ បន្ទាប់ពីបងប្រុសរបស់ព្រះអង្គចូលទីវង្គត់ ។
ខណៈនេះព្រះអង្គស្ថិតនៅក្នុងស្ថានភាពចាស់ជរា និងមានជំងឺ ជាទម្ងន់ ដែលជាក្ដីបារម្ភ យ៉ាងខ្លាំងចំពោះ ប្រជាជនថៃ ។
ប្រទេសថៃផ្ទុះរដ្ឋប្រហារ យោធា ចំនួន ១៩លើក ដែលស្ដេចអង្គនេះបង្រាបបានជោគជ័យ
យ៉ាងណាក៏ដោយស្ដេចថៃអង្គនេះ តែមួយអង្គគត់ លើលោកយើងនេះ ដែលបណ្ដាញផ្សាយព័ត៌មាន BBC កត់ត្រាថា ជាមហាក្សត្រ មានអំណាច និងឥទ្ធិពលយ៉ាងខ្លាំង ទប់ទល់ស្ថានការណ៍បះបោរនយោបាយបាន គ្រប់កាលៈទេសៈ គេថាបើមិនអាចទប់ស្កាត់បានគឺនាំប្រទេសថៃទៅរករបប ថ្មីទៀត គឺអំណាចផ្ដាច់ការ ។
ចាប់តាំងពីព្រអង្គឡើងសោយរាជ្យនៅឆ្នាំ ១៩៤៦ មក គឺមានរដ្ឋប្រហារយោធាចំនួន ១៩ លើក ហើយរដ្ឋប្រហារសឹងនាំឱ្យប្រទេសថៃទៅរករបប ផ្ដាច់ការឬ កុំម្មុយនិស្ត គឺនៅឆ្នាំ ១៩៧៣ ឆ្នាំ ១៩៨១ និង ២០០៦ ។ ព្រឹត្តិការណ៍បះបោរចំនួន៣លើកនេះ បើព្រះអង្គមិន អន្តរាគមន៍ទេ គឺនឹងធ្វើឱ្យរាជាណាចក្រថៃ រំលំ ។
រដ្ឋប្រហារ យោធានៅឆ្នាំ១៩៧៣ បានបណ្ដាលឱ្យ អ្នកប្រជាធិបតេយ្យ ជាច្រើនរយនាក់ស្លាប់ដោយការបាញ់ប្រហារ របស់យោធា ។ នៅគ្រានោះ រាជវាំង បានបើកទ្វារ ឱ្យអ្នកប្រជាធិបតេយ្យ រត់ចូលជ្រកកោន ហើយព្រះអង្គក៏ចាប់ផ្ដើម អន្តរាគមន៍ដោយផ្ទាល់ ។ រដ្ឋប្រហារនៅឆ្នាំ ១៩៨១ ក៏មានស្ថានភាពដូចនេះដែរ គឺនៅគ្រានោះ ព្រះអង្គចេញព្រះភ័ក្រ ផ្ទាល់មកអន្តរាគមន៍ដើម្បីផ្សះផ្សាជាតិ ហើយនៅឆ្នាំ២០០៦ មានរដ្ឋប្រហារមួយថ្មីគឺទំលាក់ នាយករដ្ឋមន្ត្រី ថាក់ស៊ីនស៊ីណាវាត្រា ។ រដ្ឋប្រហារ នៅពេលនេះ មានរូបភាព ផ្សេង ត្រូវបាន អ្នកសង្កេតការណ៍ មួយចំនួន ចាត់ទុកថាជា ព្រឹត្តិការណ៍មួយ បញ្ចប់ការគ្រប់គ្រង អំណាច អតា្តធិបតេយ្យ របស់លោក ថាក់ស៊ីន ។
ក្រោយពី ឆ្នាំ២០០០មក ព្រះអង្គ ត្រូវបានមើលឃើញថាជា ស្ដេចមានឥទ្ធិពលលើ ពួកយោធា និង លើអ្នកនយោបាយ គ្រប់គណបក្សទាំងអស់ ។ ប្រជាជនថៃ បានសម្ដែងក្ដីស្រឡាញ់ព្រះអង្គ ដោយហៅព្រះអង្គថា ជាបិតា ជាតិថៃ ៕