en     km
en     km

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ចូល​បំភ្លឺ​នៅ​រដ្ឋសភា​ ខណៈ​CNRP​ ម្ចាស់​សំនួរ​អវត្តមាន​

Share

ភ្នំពេញ៖ ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក​ អង្គ​ វង្ស​វ​ឌ្ឍ​នា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩​មិថុនា​នេះ​ បាន​ចូល​បំភ្លឺ​នៅ​ចំពោះ​មុខ​សមាជិក​សភា​នៃ​គណបក្សកាន់អំណាច​ ដើម្បី​ឆ្លើយ​សំនួរ​ទាក់ទិន​ទៅ​នឹង​ការ​ចាប់​ឃុំខ្លួន​អ្នកតំណាង​រាស្ដ្រ​ និង​ឃុំខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ មន្ដ្រី​ គ​.​ជ​.​ប​ ដែល​គណបក្សប្រឆាំង​ចោទសួរ​ពី​ការ​ប្រើប្រាស់​អំណាច​របស់​មន្ដ្រី​យុត្ដិធម៌​មិន​ស្របច្បាប់​។​

vatana-09-06-16.-thumjpg
លោក អង្គវង្ស វឌ្ឍនា កំពុងឈរឆ្លើយសំនួររបស់រដ្ឋសភា តែម្ចាស់សំនួរដែលមកពីគណបក្សប្រជាជនមិនបានមកចូលសាកសួរដេញដោលនោះទេ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ។

​ការ​សម្រេច​ចូល​បំភ្លឺ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​នៃ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​ កាលពី​ថ្ងៃ​ចន្ទ​ស​ប្ដា​ហ៍​មុន​ បាន​សម្រេច​កោះហៅ​ឱ្យមក​ឆ្លើយ​បំភ្លឺ​តប​តាម​ការ​ស្នើ​សុំ​របស់​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​
​ប៉ុន្តែ​ការ​បំភ្លឺ​ដែល​គេ​រំពឹង​ថា​ នឹង​មានការ​សួរ​ដេញដោល​ខ្លាំងៗ​ពី​ម្ចាស់​សំនួរ​ បែរជា​អ្នក​ផ្ដើម​សំនួរ​អត្ត​វ​មាន​ ទៅ​វិញ​។​ លោក​ សុ​ន​ ឆ័​យ​ នឹង​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ម្ចាស់​សំនួរ​ បាន​ប្រកាស​ធ្វើ​ពិ​ហិ​ការ​ប្រជុំ​សភា​។​ លោក​ សុ​ន​ ឆ័​យ​ បាន​សំដែង​ការ​ខកចិត្ត​ដែល​លោក​ថា​ សភា​បក្ស​កាន់​អំណាច​មិន​គួរ​ជ្រើសរើស​ពេលវេលា​នៅ​ពេល​នេះ​ទេ​។​

​តែ​បែប​នេះ​ក្ដី​លោក​ ឈាង​ វុន​ អ្នកនាំពាក្យ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និយាយ​ថា​ គេ​មិន​ត្រូវ​រង់ចាំ​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រជុំ​សភា​នោះ​ទេ​។​ លោក​ថា​ រដ្ឋមន្ដ្រី​ក្រសួងយុត្ដិធម៌​ត្រូវ​ឆ្លើយ​បំភ្លឺ​រាល់​សំនួរ​របស់​ម្ចាស់​សំនួរ​ បើ​ទោះជា​មិន​មានការ​ចោទសួរ​អ្វី​ពី​ម្ចាស់​សំនួរ​ក៏​ដោយ​។​

កាលពី​ខែ​មុន​នេះ​ តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១០​រូប​ តំណាង​ដោយ​លោក​ សុ​ន​ ឆ័​យ​ ប្រធាន​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ដាក់​លិខិត​ទៅ​លោក​ អង្គ​វង្ស​ វ​ឌ្ឍ​នា​ អោយមក​បំភ្លឺ​នៅ​ចំពោះ​មុខ​សម័យប្រជុំ​សភា​ ចំពោះ​ការ​ចោទសួរ​មួយ​ចំនួន​ទាក់ទិន​ទៅ​នឹង​ការ​ប្រើប្រាស់​មាត្រា​មួយ​ចំនួន​នៃ​ក្រមព្រហ្មទណ្ឌ​ ចាប់ចង​លើ​អ្នកតំណាង​រាស្ដ្រ​ និង​សកម្មជន​នៃ​អង្គការ​សង្គម​ស៊ី​វិល​ ដែល​គណបក្សប្រឆាំង​នេះ​យល់​ឃើញ​ថា​ ជា​ការ​ប្រើប្រាស់​អំណាច​បំពាន​គោលការណ៍​ច្បាប់​ ៕

Share

Image
Image
Image