en     km
en     km

មន្ត្រីជាន់ខ្ពស់​ CNRP៖​ បើ​សភា​មិន​ការពារ​អ្នកតំណាង​រាស្ត្រ​ខ្លួនឯង​ គឺ​មាន​តែ​ពឹង​ប្រជាពលរដ្ឋ​

Share

ភ្នំពេញ៖ ​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ឆ្លើយ​តប​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​រដ្ឋសភា​ ដែល​ប្រកាស​ថា​ រដ្ឋសភា​មិន​អាច​ការពារ​អភ័យឯកសិទ្ធិ​អ្នកតំណាង​រាស្ត្រ​បាន​ទេ​ ហើយ​ថា​នេះ​ជា​ល្បិច​លើគោក​ គឺជា​ការ​មិន​គោរព​រដ្ឋធម្មនុញ្ញ​ ។​ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បដិសេធ​។​  ចំណែក​អ្នក​ឃ្លាំមើល​អ្នកដំណាង​រាស្ត្រ​យល់​ថា​ រដ្ឋសភា​ជា​ស្ថាប័ន​កំពូល​របស់​រដ្ឋ​ គួរតែ​ការពារ​អភ័យឯកសិទ្ធិ​អ្នកតំណាង​រាស្ត្រ​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​ ៨០​ ។​

CNRP-thum-08-06-16
រូបមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ថ្លែងការណ៍ទៅកាន់អ្នកគាំទ្រ នៅមុខទីស្នាក់ការបក្សនៅចាក់អង្រែលើ ភ្នំពេញ។

​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សុ​ន​ ឆ័​យ​ បាន​ធ្វើការ​កត់សម្គាល់​ដូចនេះ​ បន្ទាប់​ពី​រដ្ឋសភា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី​ ០៧​ ខែ​ មិថុនា​ម្សិលមិញ​ ដោយ​បាន​បដិសេធ​សំណើរ​របស់​លោក​ ដែល​ស្នើ​ឲ្យ​ជួយ​ការពារ​អភ័យឯកសិទ្ធិ​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្សប្រឆាំង​ ដែល​បាន​ដាក់​លិខិត​ផ្ញើរ​ទៅ​ប្រធានរដ្ឋសភា​សម្តេច​ ហេង​ សំ​រិ​ន​។​
លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផ្ញើ​ជូន​សម្ដេច​ ហេង​ សំ​រិ​ន​  ដោយ​បាន​ទទូច​ឱ្យ​ជួយ​ការពារ​អភ័យឯកសិទ្ធិ​របស់​ លោក​ សម​ រ​ង្ស៊ី​ លោក​ ហុង​ សុខ​ហួរ​ និង​លោក​ អ៊ុំ​ សំ​អាន​ ។​

​ចំណែក​សេចក្តីថ្លែងការណ៍​អ្នកនាំពាក្យ​រដ្ឋសភា​បាន​បញ្ជាក់​ថា​ សមាជិក​រដ្ឋសភា​មក​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​អាច​ជួយ​ការពារ​អភ័យឯកសិទ្ធិ​អ្នកតំណាង​រាស្ត្រ​គណបក្ស​ជំនា​ស់​ដែល​គណបក្សកាន់អំណាច​ហៅ​ថា​ តំណាងរាស្ត្រ​កំពុង​ប្រព្រឹត្តិ​បំពាន​ច្បាប់​។​

​លោក​ សុ​ន​ ឆ័​យ​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​បន្ត​ថា​  ការ​ចេញ​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​រដ្ឋសភា​គឺ​ បាន​រំលោភ​ទៅ​និង​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​ ៨០​ ដែល​ធានា​ការពារ​អភ័យឯកសិទ្ធិ​អ្នកតំណាង​រាស្ត្រ​។​  លោក​ថា​ សេចក្តីថ្លែងការណ៍​នេះ​គឺ​គ្រាន់តែ​គេចវេស​ពី​ការ​ទទួលខុសត្រូវ​ និង​រង​សម្ពាធ​ពី​រដ្ឋាភិបាល​ប៉ុណ្ណោះ​។​ អ្នកតំណាង​រាស្ត្រ​គណ បក្សប្រឆាំង​រូប​នេះ​ ចាត់​ទុក​សេចក្ដីថ្លែងការណ៍​នេះ​ថា​ មិន​បានការ​ពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ តែ​ជា​សភា​បម្រើ​គណ បក្សកាន់អំណាច​ទៅ​វិញ​។​ ​លោក​ សុ​ន​ ឆ័​យ​ ៖​ «​អ្វី​ដែល​បាន​ប្រព្រឹត្តិ​ទៅ​លើ​អ្នកតំណាង​រាស្ត្រ​ជា​ពិសេស​រំលោភ​លើ​អភ័យឯកសិទ្ធិ​ជា​អ្នកតំណាង​រាស្ត្រ​នេះ​គឺ​ ការ​ប្រព្រឹត្តិ​ដោយ​ខុសច្បាប់​ ហើយ​ការ​ធ្វើ​នេះ​គឺ​ដោយសារ​សម្ពាធ​ពី​អង្គការនីតិប្រតិ បត្តិ​ រដ្ឋាភិបាល​។​ ដូច្នេះ​អ្វី​ដែល​សភា​ប្រកាស​ គាត់​ប្រកាស​យករួចខ្លួន​ ប៉ុន្តែ​យើង​មើល​នីតិវិធី​នៃ​អនុវត្តន៍​របស់​សភា​នេះ​ជា​សភា​របស់​បក្ស​ មិនជា​សភា​របស់​ប្រជាជាតិ​ទេ​»​។​

ជុំវិញ​បញ្ហា​នេះ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥ​សាន្ត​ បាន​បដិសេធ​ទាំងស្រុង​ចំពោះ​ការ​ចោទប្រកាន់​ថា​ រដ្ឋសភា​រង​សម្ពាធ​ពី​រដ្ឋាភិបាល​ និង​ជា​សភា​របស់​គណបក្សកាន់អំណាច​គឺ​លោក​ថា​មិន​ដូច​ការ​ចោទប្រកាន់​ឡើយ​។​
​លោក​ សុខ​ ឥ​សាន្ត​ បន្ត​ថា​ អ្នកតំណាង​រាស្ត្រ​មក​ពី​គន​បក្ស​កាន់​អំណាច​មិន​អាច​ការពារ​អភ័យឯកសិទ្ធិ​អ្នកតំណាង​រូប​ណា​ដែល​ប្រព្រឹត្តិ​ល្មើសច្បាប់​បាន​ឡើយ​។​ លោក​បន្ថែម​ថា​ បើ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ចង់​ប្រឈម​មុខ​ច្បាប់​សូមកុំ​ប្រព្រឹត្តិ​ល្មើសច្បាប់​។​ ​លោក​ សុខ​ ឥ​សាន្ត​ ៖«​សភា​ផ្អែក​ទៅ​តាម​គោលការណ៍​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ យើង​ការពារ​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​គ្រប់​រូប​ ក៏​ប៉ុន្តែ​យើង​មិន​អាច​ការពារ​តំណាងរាស្ត្រ​ណា​ដែល​ប្រព្រឹត្តិ​ល្មើសច្បាប់​ទេ​។​ បើ​ការពារ​អាហ្នឹង​វា​ចូល​វប្បធម៌​និទណ្ឌភាព​គេ​ចោទ​មក​ទៀត​»​។​

​ប៉ុន្តែ​លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​ថា​ ខុម ហ្វ្រែល​ (COMFREL)​ មាន​ប្រសាសន៍​ថា​ ស្ថាប័ន​រដ្ឋសភា​គួរតែ​ការពារ​អភ័យឯកសិទ្ធិ​អ្នកតំណាង​រាស្ត្រ​ ស្រប់​ទៅ​តាម​រដ្ឋធម្ម នុញ្ញ​ គឺ​ដើម្បី​ធានា​ការពារ​អ្នកតំណាង​រាស្ត្រ​បំពេញការងារ​របស់​ខ្លួន​ ដោយ​ពេញ​លេច​គឺ​គ្មាន​ការ​ភ័យ​ខ្លាច​។​ លោក​ គល់​ បញ្ញា​៖«​ស្ថាប័នរដ្ឋ​ណា​ដូច​ស្ថាប័នរដ្ឋ​ណា​គេ​ត្រូវ​ការពារ​សមាជិក​ខ្លួន​នៅ​ពេល​ដែល​ សមាជិក​ខ្លួន​បាន​កំពុង​បំពេញ​សមត្ថកិច្ច​ ជា​ពិសេស​អ្នកតំណាង​រាស្ត្រ​គឺ​ ករណី​ពិសេស​ទៅ​ទៀត​ ដោយសារ​មាន​រដ្ឋធម្មនុញ្ញ​ បាន​ផ្តល់​អភ័យឯកសិទ្ធិ​ទៅ​ពួក​គេ​ (​អ្នកតំ ណាង​រាស្ត្រ​)​ រដ្ឋសភា​កាន់តែ​ត្រូវ​បាន​លើកទឹកចិត្ត​ ដើម្បី​ការពារ​អ្នកតំណាង​រាស្ត្រ​ឲ្យ​បាន​ត្រឹមត្រូវ​កុំ​ឲ្យ​មាន​រំលោភ​បំពាន​ពី​ស្ថាប័ន​ផ្សេងៗ​»​។​

​ទោះបី​យ៉ាងណា​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សុ​ន​ ឆ័​យ​ បង្ហាញ​ជំហរ​ថា​ គណបក្សប្រឆាំង​នឹង​កំណត់ ពេល វេលា​សម​ស្រប​ណាមួយ​ច​ចារ​ជាមួយ​គណបក្សកាន់អំណាច​ ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​នយោបាយ​កំពុង​តែ​ឡើងក​ម្តៅ​វិល​ទៅ​រក​ស្ថានភាព​ដើម​វិញ​។​ តែ​គេ​ដឹង​ថា​ ការ​ទទូច​របស់​លោក​ សុ​ន​ ឆ័​យ​ ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ឡើង​នៅ​ពេល​នេះ​ គឺ​ជួន​ពេល​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​នេះ​ ត្រូវ​តុលាការ​ចេញ​ដីកា​ឱ្យ​ចូលខ្លួន​ជា​ថ្មី​ នៅ​ថ្ងៃ​ទី​១៤​ មិថុនា​ ករណី​ លោក​ប្រឆាំង​សេចក្ដីសម្រេច​របស់​តុលាការ​ឱ្យ​ចូលខ្លួន​បំភ្លឺ​ ចំនួន​ ២​ លើក​មក​ហើយ​ ទាក់ទិន​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ៕

Share

Image
Image
Image