en     km
en     km

អ្នក​ប្រដាល់​អា​មេ​រិ​ក​វាយ​គ្នា​ក្រៅ​សង្វៀន​ តែ​ពុំ​មានទោស​អ្វី​ឡើយ​

Share

ការឃោសនាបោះឆ្នោត នៅអាមេរិក សម្រាប់តំណែងប្រធានាធិបតី នៅក្នុងការបោះឆ្នោត ថ្ងៃទី៨ វិច្ឆិកាឆ្នាំ
២០១៦នេះ មិនទាន់ ត្រូវបានគណៈកម្មាការរៀបចំបោះឆ្នោតអាមេរិក ប្រកាស ឱ្យ ភាគីទាំង២ដែលមកពីគណបក្ស សាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ចាប់ផ្ដើមឃោសនា នៅឡើយទេ ។

Trum-clinton
លោក Donald Trump និង អ្នកស្រី Hillary Clinton ។ រូបភាព៖ AFP

ប៉ុន្តែអ្នកទាំងពីរ លោក Donald Trump និង Hillary Clinton ចាប់ផ្ដើមវាយប្រហារគ្នាបណ្ដើរៗហើយ ដែលធ្វើឱ្យអ្នកតាមដាន
និងពលរដ្ឋអាមេរិក មានចាប់អារម្មណ៍ជាខ្លាំង ។

កាលពីថ្ងៃទី៥ មិថុនា លោកស្រី Hillary Clinton ចាប់បានផ្ដើម វាយប្រហារលោក Donald Trump ។

លោកស្រីអតីតរដ្ឋមន្ត្រីការបរទេស រិះគន់ គោលនយោបាយ ការបរទេសលោក Trump  ថា៖ «ជាយុទ្ធសាស្ត្រប្រកបដោយ
គ្រោះថ្នាក់ បំផុត និងជាគ្រោះថ្នាក់ចំពោះប្រទេស មួយចំនួន ហើយបើប្រជាជនអាមេរិកជ្រើសរើស លោក គឺជាកំហុស
ប្រវត្តិសាស្ត្រ»

លោកស្រីបន្តថា៖ «លោក Donald Trump ជាមនុស្សមានឈាមក្ដៅ មិនសក្ដិសមជាមេដឹកនាំសេតវិមានឡើយ»

ចំណែក Trump វិញវាយប្រហារលោកស្រីថា ៖«ជាមនុស្សមិនសុច្ចរិត ជាអ្នកនយោបាយ ម្នាក់លែងមានកិត្តិយស ជាអ្នកជួបបរាជ័យក្នុងការងារ ហើយប្រជាជនអាមេរិក មិនគាំទ្រ មនុស្សគ្មានសមត្ថភាពដូចលោកស្រីទេ»

លោក Donald Trump  បន្តប្រហារលោកស្រីថា ៖ «ការប្រើប្រាស់ Email រដ្ឋមន្ត្រីការបរទេស ផ្ទាល់ខ្លួន គឺជាបទឧក្រិដ្ឋ ហើយ ថាបើលោកជាប់ឆ្នោត ជាប្រធានាធិបតី គឺលោក នឹងប្ដឹងឱ្យសើរើ កំហុសរបស់លោកស្រីឡើងវិញ»

លោក Donald Trump  ៖ «លោកស្រីមានកំហុស រួចហើយ ដែលត្រូវប្រឈមមុខ ហើយជាកំហុស បង្ហាញនូវភាពល្ងង់ខ្លៅ
របស់លោកស្រីទៀតផង»

ដោយសារជម្លោះនេះ គណបក្សប្រជាធិបតេយ្យបាន ថ្កោលទោស លោក Donald Trump ។

ការវាយប្រហារគ្នារបស់ បេក្ខជន ទាំង២នេះ ធ្វើឡើង លើបណ្ដាញទូរទស្សន៍អាមេរិក កាលពីថ្ងៃ អាទិត្យ ទី៥ ឧសភា ។
ទោះជាយ៉ាងណា ក៏ដោយ បេក្ខជនមកពីគណបក្សទាំង២នេះ មិនបានប្ដឹងគ្នា ឡើង តុលាការ អ្វីឡើយ ។

គណបក្សកាន់អំណាចរបស់លោកស្រី Hillary Clinton  ក៍មិនបាន ចាប់កំហុស លោក Donald Trump  អ្វីដែរ ៕
ប្រភព

Share

Image
Image
Image