en     km
en     km

បទ​សម្ភាសន៍​៖​ លោក​គួ​យ​ ប៊ុ​ន​រឿ​ន​ថា​ គ​.​ជ​.​ប​ ចង់បាន​លោក​ នី​ ចរិយា​ ត្រឡប់​មក​ធ្វើការ​ងារ​វិញ​

Share

ភ្នំពេញ៖ ​នៅ​ក្នុង​បទ​សម្ភាសន៍​ផ្ដាច់មុខ​ជាមួយ​វិទ្យុ​ស្ត្រី​ FM​ 102​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២​មិថុនា​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​មន្ទីរឃុំឃាំង​របស់​ស្នងការដ្ឋាន​នគរបាល​ រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​ បាន​ទៅ​ជួប​ សួរសុខទុក្ខ​ លោក​ នី​ ចរិយា​  ដែល​ឃុំខ្លួន​នៅ​ទីនោះ​  លោក​ គួ​យ​ ប៊ុ​នរឿ​ន​ អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ បាន​លើក​ឡើង​ថា​ គ​.​ជ​.​ប​ កំពុង​ ស្វះ​ស្វែងតាម​ផ្លូវច្បាប់​ ជួយ​លោក​ នី​ ចរិយា​ ឱ្យ​ចាក​ចេញពី​ការ​ឃុំឃាំង​ ត្រឡប់​មក​ធ្វើការ​ងារ​វិញ​ ។​

​លោក​បញ្ជាក់​ថា​ អ្វី​ដែល​លោក​បាន​លើក​ឡើង​ ព្រោះតែ​ពេល​នេះ​ គ​.​ជ​.​ប​ មាន​សកម្មភាព​ ការងារ​មមាញឹក​យ៉ាង​ខ្លាំង​ ក្នុង​ការ​ចុះបញ្ជីរ​ឈ្មោះ​បោះ​ឆ្នោត​ ដែល​ចាំបាច់​ប្រមូល​ធនធានមនុស្ស​ ។​​

​លោក​បន្ត​ថា​ គ​.​ជ​.​ប​ កំពុង​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ច្បាប់​ របស់​ស្ថាប័ន​ គ​.​ជ​.​ប​ និង​ មេធាវី​ លោក​ នី​ ចរិយា​ គឺ​ជួយ​មន្ត្រី​របស់​លោក​រូប​នេះ​ ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​ គឺ​ក្នុង​ដំណាក់​ការ​ស៊ើបសួរ​របស់​ តុលាការ​ ។​​

​ដើម្បី​បាន​ជ្រាប​ សូម​អស់លោក​អ្នក​ តាមដាន​ស្ដាប់​បទ​សម្ភាសន៍​រវាង​ លោក​ កែវ​ សុខា​ អ្នករាយការណ៍​ព័ត៌មាន​វិទ្យុ​ស្ត្រី​ និង​ លោក​ គួ​យ​ ប៊ុ​ន​រឿ​ន​ ដូច​តទៅ​ ៖

bunreun-1
មន្ត្រីគ.ជ.បចុះសួរសុខទុក្ខលោក នី ចរិយា នៅមន្ទីឃំុឃាងនៃស្នងការដ្ធាន រាជធានីភ្នំពេញ

 

nichakrrya
អ្នកស្រី យ៉ែម ចន្ថា ភរិយារបស់លោក នី ចរិយា

Share

Image
Image
Image