en     km
en     km

​សម្តេច​ ហ៊ុន​ សែន​ ចូលរួម​ «​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​ ២៥​ ស្តី​ពី​អាស៊ាន​»​ នៅ​ម៉ា​ឡេ​ស៊ី​

Share

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​ ០១​ ខែមិថុនា​នេះ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ ទៅ​ចូលរួម​«​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​ ២៥​ ស្តី​ពី​អាស៊ាន​»​នៅ​ទីក្រុង​គួ​ឡា​ឡាំ​ពួរ​ ប្រទេស​ម៉ា​ឡេ​ស៊ី​ តាម​ការ​អញ្ជើញ​របស់​លោក​ ណា​ជីប​ រ៉ា​ហ្ស៉ា​ក​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​។​ នេះ​បើ​យោង​តាម​សេចក្តីជូន ដំណឹង​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​។

 

hun-sen-01-06-31
សម្តេច ហ៊ុនសែន ដឹកនាំគណៈប្រតិភូ ចាកចេញពីកម្ពុជា ដើម្បីទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាន នៅប្រទេសម៉ាឡេស៊ី។

សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បានឱ្យ​ដឹង​ថា​ គណៈប្រតិភូ​អមដំណើរ​រួម​មាន​លោក​ ប្រាក់​ សុ​ខុន​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​លោក​ ស៊ុន​ ចាន់​ថុ​ល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ រួម​ទាំង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​។​

​សេចក្តីជូនដំណឹង​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​ ២៥​ ស្តី​ពី​អាស៊ាន​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​ជួប​សម​ភាគី​ម៉ា​ឡេ​ស៊ី​ដើម្បី​លើកកម្ពស់​ថែម​ទៀត​ នូវ​ទំនាក់ ទំនង​មិត្តភាព​ដ៏​យូរអង្វែង​ និង​កិច្ច​សហប្រតិបត្តិការ​លើក​គ្រប់​វិស័យ​រវាង​ប្រទេស​ និង​ប្រជាជន​ទាំង​ពីរ​។​

​ក្នុងអំឡុងពេល​ទស្សនកិច្ច​ផ្លូវការ​នេះ​សម្តេច​ ហ៊ុន​ សែន​ និង​ជួប​ចរចា​ផ្លូវការ​ជាមួយ​លោក​ ណា​ជីប​ រ៉ា​ហ្ស៉ា​ក​ នឹង​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ដូច​ជា​៖

១.​អនុស្សរណៈ​យោគយល់​ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​វិស័យ​ព័ត៌មាន​ និង​ការ​ផ្សាយ​តាម​រលកធាតុអាកាស​
២.​អនុស្សរណៈ​យោគយល់​ ស្តី​កម្មវិធី​អ្នក​ស្ម័គ្រចិត្ត​អន្តរជាតិ​ MYCORPS​ នៅ​កម្ពុជា​៕

Share

Image
Image
Image