en     km
en     km

អង្គការ​មួយ​ចំនួន​រៀបចំ​ព្រឹត្តិការណ៍​«​ទីក្រុង​សម្រាប់​កុមារ​»​ នៅ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា​

Share

ភ្នំពេញ ៖ ​អង្គការ​សមាគម​ធាងត្នោត​ និង​អង្គការ​ភី​ន​ផល​អ៊ី​ន​នី​ត​(​ភី​ន​)​ នឹង​រៀបចំ​ព្រឹត្តិការណ៍​ដែល​មាន​ រយៈពេល​មួយ​ថ្ងៃ​កន្លះ​ ដើម្បី​រៀបចំ​ «​ទីក្រុង​សម្រាប់​កុមារ​»​ នៅ​ថ្ងៃ​ទី​ ០១​មិថុនា​ ជា​ទិវា​កុមារ​អន្តរជាតិ​លើក​ទី​៦៧​ នៅ​សង្កាត់​ច្រាំង​ចំរេះ​២​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ ។​

child-day

​ការ​រៀបចំ​ព្រឹត្តិការណ៍​ «​ទីក្រុង​សម្រាប់​កុមារ​»​ នេះ​ក្នុង​គោលបំណង​លើកទឹកចិត្ត​កុមារ​ឲ្យ​ចេះ​គិតគូ​អំពី​បរិស្ថាន​រស់នៅ​ក្នុង​ទីក្រុង​ និង​ពិភាក្សា​គ្នា​អំពី​ «​ទីក្រុង​ដ៏​ស្រស់​ស្អាត់​សោភា​»​ តាម​រយៈ​គូរគំនូរ​របស់​ពួក​គេ​ ។​ ​កុមារ​ជាង​១០០​នាក់​ រួម​ទាំង​មាតាបិតា​ដែល​រស់នៅ​ក្នុង​សហគមន៍​ក្រីក្រ​មួយ​នៅ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​២​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ ។​​

​លោក​ អ៊ី​ សា​រ៉ុ​ម​ នាយក​ប្រតិបត្តិ​អង្គការ​សមាគម​ធាងត្នោត​ មាន​ប្រសាសន៍​ថា​ ព្រឹត្តិការណ៍​នេះ​គឺជា​ឱកាស​មួយ​សម្រាប់​កុមារ​ក្នុង​ការ​ នាំ​មក​នូវ​បំណងប្រាថ្នា​របស់​ពួក​គេ​សម្រាប់​លំនៅ​ដ្ឋា​ន​ របស់​ពួក​គេ​អស់​មួយ​ជីវិត​ តាម​រយៈ​សកម្មភាព​សប្បាយ​ ។​ វា​មាន​ន័យ​ថា​ កុមារ​ទាំងនេះ​នឹង​បានដឹង​តាំងពី​ខ្លួន​នៅ​កុមារភាព​ថា​ ពួក​គេ​អាច​មាន​សម្លេង​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​ ។​​

​យោង​តាម​របា​យក​រណ៍​អង្គការ​សមាគម​ធាងត្នោត​ចេញផ្សាយ​កាលពី​ឆ្នាំ​ ២១០៤​ បង្ហាញ​ថា​ កុមារ​នៅ​ក្នុង​សហគមន៍​ចំនួន​ ៣៤០​ ទីតាំង​ស្ថិត​នៅ​ក្នុង​សហគមន៍​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ​គឺ​ បាន​រស់នៅ​ក្នុង​ស្ថានភាព​លំបាក​ មិន​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​ កង្វះ​អនាម័យ​ កង្វះខាត​សេវា​គ្រប់គ្រង​កាក​សំណល់​ និង​គ្មាន​អគ្គី​ស​នី​ប្រើប្រាស់​ជាដើម​ ។​​

​ចំណែក​របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​ភី​ន​ផល​អ៊ី​ន​នី​ត​ (​ភី​ន​)​ កាលពី​ពេល​កន្លង​ទៅ​ បាន​ឲ្យ​ដឹង​ថា​ រាល់​កុមារ​ រស់នៅ​ក្នុង​សហគមន៍​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ​គឺ​ គ្មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់​ មាន​ភាពស្លេកស្លាំង​ ខ្សោយកម្លាំង​ និង​មិនសូវ​ពូកែ​ ។​
​នៅ​ក្នុង​ឆ្នាំ​ ២០១៦​នេះ​ អង្គការ​សមាគម​ធាងត្នោត​ និង​អង្គការ​ភី​ន​ផល​អ៊ី​ន​នី​ត​ (​ភី​ន​)​ អង្គការ​អភិវឌ្ឍន៍​ស្ត្រី​ក្រីក្រ​ក្នុង​ទីក្រុង​ និង​វិទ្យាស្ថាន​បើក​ទូលាយ​បាន​ចាប់ផ្តើម​ជំហាន​ទី​២​ នៃ​កិច្ច​សហប្រតិបត្តិការ​ណ៍​ «​ទីក្រុង​សម្រាប់​យើង​ទាំងអស់​គ្នា​»​  របស់​គម្រោង​រៀបចំ​ដីធ្លី​ និង​សិទ្ធិ​មនុស្ស​ ដែល​ផ្តល់​មូលនិធិ​ដោយ​គណៈប្រតិភូ​សហគមន៍​អឺរ៉ុប​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​នៃ​សាធារណៈ​ឆែក​ ។​​

​បច្ចុប្បន្ន​គម្រោង​នេះ​ កំពុង​អនុវត្ត​នៅ​ក្នុងភូមិ​ សង្កាត់​ច្រាំង​ចំរេះ​ទី​២​ ជា​សហគមន៍​កំពុង​ប្រឈម​និង​ការ​បណ្តេញចេញ​ ។​ នៅ​ឆ្នាំ​បន្ទាប់​ទៀត​ គម្រោង​នេះ​ នឹង​ធ្វើ​នៅ​ក្នុង​តំបន់​បឹង​ទំពុន​ ដោយ​ធ្វើការ​ជាមួយ​សហគមន៍​ និង​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​នូវ​ការ​វាយតម្លៃ​ទាក់ទង​ទៅ​និង​ការ​កាន់កាប់​ដីធ្លី​ស្រប់ច្បាប់​ និង​រៀបចំ​ផែនការ​ទីក្រុង​ថ្មី​កែ​លម្អ​សហគមន៍​នៅ​នឹង​កន្លែង​ ក្នុង​គោលបំណង់​ប្រើប្រាស់​ដីធ្លី​កាន់តែ​មាន​ប្រសិទ្ធភាព​ ជៀសវាង​ការ​តាំង​លំនៅ​ថ្មី​គ្មាន​ការ​ព្រមព្រៀង​គ្នា​ ។​​

​លោក​ អ៊ី​ សា​រ៉ុ​ម​ នាយក​ប្រតិបត្តិ​អង្គការ​សមាគម​ធាងត្នោត​ថ្លែង​ថា​ ទិវា​កុមារ​អន្តរជាតិ​នេះ​ ជា​ឱកាស​មួយ​ ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​សិទ្ធិ​ និង​សុខ​មា​ភាព​របស់​កុមារ​ ពិសេស​អ្នក​រស់នៅ​ក្នុង​សហ​គម​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ និង​ប្រឈម​ការ​បណ្តេញចេញ​បាន​ធ្វើ​ឲ្យ​មានការ​គំរាម​គំ​ហែង​ដល់​សិទ្ធិ​រស់នៅ​របស់​គួ​ក​គេ​ ។​ លោក​បន្ត​ថា​ គម្រោង​រៀបចំ​ដីធ្លី​ និង​សិទ្ធិ​មនុស្ស​គឺជា​ជំហាន​ដ៏​មាន​សារសំខាន់​មួយ​ ដើម្បី​ឈាន​ទៅ​ទទួល​បាន​សិទ្ធិ​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ក្ន​ង​រាជធានី​ភ្នំពេញ​ ដោយ​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍ​ក្នុង​ទីក្រុង​ ៕

Share

Image
Image
Image