en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ទទូច​ឱ្យ​ដៃគូ​ពាក់ព័ន្ធ​ជួយ​បំបាត់​ទម្រង់​ពលកម្ម​កុមារ​

Share

​ភ្នំពេញ​ ៖​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អំពាវនាវ​ ដល់​ដៃគូ​ពាក់ព័ន្ធ​ ជួយ​លើក​ស្ទួយ​អនាគត​ កុមារ​ ដោយ​ខិតខំ​កាត់​បន្ថយ​ពលកម្ម​កុមារ​ និង​ជួយ​កុមារ​ ឱ្យ​ជៀស​ផុត​ការ​សេព​គ្រឿងញៀន​ ។​​

Hun-Sen-inter-childay
សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​ក្នុង​ពិធី​អបអរសាទរ​ ទិវា​កុមារ​អន្តរជាតិ​ ១​មីនា​ ខួប​លើក​ទី​៦៧​ ដែល​បាន​ធ្វើ​ឡើង​ នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ នៅ​ថ្ងៃ​ទី​៣១​ឧសភា ។​

​សម្ដេច​នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែង​ ដូចនេះ​នៅ​ក្នុង​ពិធី​អបអរសាទរ​ ទិវា​កុមារ​អន្តរជាតិ​ ១​មីនា​ ខួប​លើក​ទី​៦៧​ ដែល​បាន​ធ្វើ​ឡើង​ នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ នៅ​ថ្ងៃ​ទី​៣១​ឧសភា​ នេះ​ ។​​

​សម្ដេច​ មាន​ប្រសាសន៍​បន្ត​ថា​ ការ​កាត់​បន្ថយ​ទម្រង់​ពលកម្ម​ធ្ងន់ធ្ងរ​ចំពោះ​ កុមារ​គឺជា​ ផែនការ​ថ្នាក់​ជាតិ​ របស់​រដ្ឋាភិបាល​ ដែល​នឹង​ត្រូវ​មាននៅ​ពេល​ខាង​មុខ​នេះ​ សម្រាប់​អនាគត​កុមារ​ ។​ សម្ដេច​បន្ត​ថា​ អំពើ​សេព​គ្រឿងញៀន​ គឺជា​ទ​ង្វើ​អាក្រក់​មួយ​ ប៉ះពាល់​អនាគត​ កុមារ​ ដែល​ដៃគូ​ពាក់ព័ន្ធ​ ត្រូវ​ខិតខំ​ បន្ត​ទៀត​ធ្វើ​យ៉ាងណា​ កុំឱ្យ​កុមារ​ ប្រព្រឹត្ត​អំពើ​បែប​នេះ​ ។​​

​ជាមួយ​គ្នា​នេះ​ កុមារី​ម្នាក់​តំណាង​ ឱ្យ​កុមារ​នៃ​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ​១​មិថុនា​ ក៏​បាន​ថ្លែង​ ទទូច​ ឱ្យ​រដ្ឋាភិបាល​ ជួយ​ធ្វើ​យ៉ាង​ឱ្យ​កុមារ​ចៀស​ផុត​ អំពើ​អបាយមុខ​ទាំងឡាយ​ ជា​ពិសេស​ អំពើ​ គ្រឿងញៀន​ ។​​

​បើ​តាម​ ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​ គឺ​នៅ​ពេល​ខាង​មុខ​នេះ​ រដ្ឋាភិបាល​ នឹង​មាន​គោលនយោបាយ​ ថ្នាក់​ជាតិ​ មួយ​ និយាយ​ពី​អនាគត​កុមារ​ កម្ពុជា​ ដែល​សម្ដេច​ ថា​កាត់​បន្ថយ​ ភាព​ងាយ​គ្រោះថ្នាក់​ចំពោះ​អនាគត​ ៕

Share

Image
Image
Image