en     km
en     km

អ្នករាយការណ៍ព័ត៌មាន​វិទ្យុ​ស្ត្រី​ ៖​ អាជ្ញាធរ​ចាប់ផ្ដើម​ដាក់​របាំង​ពង្រាយ​កម្លាំង​ហុំ​ព័ទ្ធ​ស្នាក់​ការ​CNRP​

Share

ភ្នំពេញ ៖ ​អ្នករាយការណ៍​ព័ត៌មាន​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ សមត្ថកិច្ច​បាន​ដាក់​បារាស់​ និង​ពង្រាយ​កម្លាំង​បំពាក់អាវុធ​គ្រប់​ដៃ​ តាម​ផ្លូវ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ហែ​ញត្ដិ​មក​ថ្វាយ​ព្រះមហាក្សត្រ​ដើ​ម្ប​សុំ​អន្ដរាគមន៍​ពី​ព្រះ​អង្គ​ ដោះស្រាយ​នៅ​អ្វី​ដែល​គណបក្សប្រឆាំង​ហៅ​ថា​វិបត្ដិ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ ។​

Police-sokha2
សមត្ថកិច្ច​បាន​ដាក់​បារាស់​ និង​ពង្រាយ​កម្លាំង​បំពាក់អាវុធ​គ្រប់​ដៃ

តាម​សេចក្ដីរាយការណ៍​​ នៅ​ម៉ោងជាង​ ១​ រសៀល​នេះ​កងកម្លាំង​សមត្ថកិច្ច​បាន​ដាក់​រនាំង​នៅ​លើ​កំណាត់​ផ្លូវ​នៅ​ខាង​មុខ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​ការ​ដាក់​ពង្រាយ​កងកម្លាំង​ទៀត​ផង​ដែល​មើលទៅ​ជា​ការ​ឃា​ឃាំង​ ការ​ហែរ​ក្បួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​យក​ញត្ដិ​មក​ថ្វាយ​ព្រះមហាក្សត្រ​ ឲ្យ​ព្រះ​អង្គ​ជួយ​ដោះស្រាយ​ស្ថានការណ៍​នយោបាយ​ដែល​បក្ស​ប្រឆាំង​ថា​ ធ្លាក់​ដល់​ចំនុច​គ្រោះថ្នាក់​ហើយ​នោះ​ ។​​

តាម​សេចក្ដីរាយការណ៍ដដែលនេះ​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​យក​ញត្ដិ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​នៅ​ម៉ោង​ ២​ រសៀល​នេះ​ដោយ​មាន​ស្នាម​មេដៃ​ពលរដ្ឋ​ជាង​ ២០​ម៉ឺន​ នាក់​ហើយ​ក្នុង​នោះ​អ្នកតំណាង​រាស្ដ្រ​ភាគច្រើន​បាន​មក​កាន់​ព្រះ​បរមរាជវាំង​ ។​​

កាលពី​ព្រឹក​មិ​ញ​សមាជិក​សភា​មក​ពី​គណបក្សកាន់អំណាច​ចំនួន​ ៦៨​ រូប​បាន​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​តុលាការ​បន្ដ​និ​តិ​វិធី​នាំ​ខ្លួន​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​មក​កាន់​តុលាការ​ករណី​ ពាក់ព័ន្ធ​នឹង​រឿង​សញ្ចារ​កម្ម​ ក្នុង​សំណុំរឿង​របស់​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​ មុំ​ ។​ តែ​យ៉ាងណា​ក៏​ដោយ​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ៥៣​រូប​ ថ្មីៗ​នេះ​បាន​ថ្វាយ​លិខិត​មក​ព្រះមហាក្សត្រ​ពីរ​ដង​រួច​មក​ហើយដោយ​ទទូច​ឲ្យ​ព្រះ​អង្គ​អន្ដរាគមន៍​ បញ្ចប់​ស្ថានការណ៍​នយោបាយ​ដែល​បក្ស​ប្រឆាំង​បាន​ហៅ​ថា​ធ្លាក់​ដល់​ចំណុច​គ្រោះថ្នាក់​ហើយ​នេះ​ ។​ តែ​មក​ដល់​ពេល​នេះ​ពុំ​ឃើញ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​ ផ្ញើរ​លិខិត​ជា​ការ​ឆ្លើយ​តប​អ្វី​មក​កាន់​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ​ទេ​ ។​​

គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​នេះ​ក៏​បាន​បញ្ជូន​លិខិត​ទៅ​កាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​ បាន​ គី​មូ​ន​ ឲ្យ​ជួយ​ដោះស្រាយ​ពី​រឿង​កម្ពុជា​ផង​ដែរ​ ។​ តាម​លោក​ ស៊ុន​ ឆ័​យ​ ប្រធាន​ក្រុម​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា​ លិខិត​ដែល​ដាក់​ទៅ​លោក​ បាន​ គី​មួន​ នោះ​គឺ​លោក​ បាន​ គី​មូ​ន​ បាន​បញ្ជូន​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​រួច​ហើយ​ ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ឡើង​វិញ​ ៕

Police-sokha4

police-sokha1

Police-sokha3

Share

Image
Image
Image