en     km
en     km

កសិករ​​ដំណាំ​​ធុរេ​ន​​ ប្រាប់​​ពី​វី​ធី​សាស្ត្រ​​ដាំ​​ដំណាំ​​ប្រភេទ​​នេះ​​មាន​ផល​​ល្អ​

Share

​កោះកុង៖ ប្រទេស​កម្ពុជា​មាន​ដំណាំ​ហូប​ផ្លែ​ជា​ច្រើន​ក្នុង​នោះ​មាន​ដំណាំ​ធុ​រេ​ន​ជា​ប្រភេទ​រុក្ខជាតិ​ហូប​ផ្លែ​ដែល​មាន​រស់ជាតិ​ផ្អែម​ឆ្ងាញ់​ និង​មានការ​ពេញ​និយម​យ៉ាង​ខ្លាំង​បើ​ទោះ​វា​មាន​តម្លៃ​ថ្លៃ​ក៏​ដោយ​ ។​ ​ដោយសារ​ធូ​រេ​ន​មាន​រស់ជាតិ​ឆ្ងាញ់​និង​មានការ​ពេញ​និយម​បែប​នេះ​ ទើប​មាន​ទីផ្សារ​ និង​មាន​តម្លៃ​ខ្ពស់​ ។​ តែ​មាន​មនុស្ស​មួយ​ចំនួន​មិន​មានការ​យល់​ដឹង​ពី​របៀប​ដាំ​ដំណាំ​ធូ​រេ​ន​បែប​ណា​ ដើម្បី​ទទួល​បាន​ផល​ល្អ​ ។​
Durain
ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ថា​តើ​ការ​ដាំ​ដំណាំ​ធុរេ​ន​គេ​ដាំ​តាម​របៀប​ណា​ តទៅ​នេះ​សូម​ស្ដាប់​ការ​រៀបរាប់​របស់​កសិករ​ ម្នាក់​គឺ​លោក​អ៊ុំ​ ទី​ ដែល​ជា​អ្នក​ដាំ​ដំណាំ​ធុ​រេ​ន​ជា​ច្រើន​ឆ្នាំ​មក​ហើយដោយ​បាន​ផល​ល្អ​។​ សូម​ស្ដាប់​បទ​យ​ការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ ដូច​តទៅ​៖​


ធុ​រេ​ន​ជា​ផ្លែ​ឈើ​ដែល​មានការ​ពេញ​និយម​ខ្លាំង​ពិតមែន​ តែ​ក៏​មាន​មនុស្ស​មួយ​ចំនួន​នៅ​មិន​ស្គាល់​ពី​រសជាតិ​របស់​វា​ថា​ផ្អែម​ឆ្ងាយ​យ៉ាងណា​ទេ​ ។​ កម្ពុជា​ ធុ​រេ​ន​ខេត្តកំពត​និង​កោះកុង​គឺ​គេ​និយម​ជាងគេ​ដោយ​លើ​គុណភាព​ និង​ រស់ជាតិ​ របស់​វា​ឆ្ងាញ់​ហើយ​ផ្អែម​ ។​​

​ចម្ការ​មួយ​កន្លែង​ក្នុងភូមិ​អង្គ​ឆ្អឺ​ត​ ឃុំ​ជី​ខ​ក្រោម​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​  លើ​ផ្ទៃដី​ប្រមាណ​ជាង​មួយ​ហិតា​  ដែល​មាន​ដើម​ធុ​រេ​ន​ផ្លែ​ធ្លាក់​រណោង​សឹងតែ​បាក់​ដើម​ព្រោះ​ទំងន់​ផ្លែ​គឺ​ដើម​ធូ​រេ​ន​នេះ​មាន​ផ្លែ​ជាង​ដប់​ ទៅ​ម្ភៃ​ផ្លែ​និង​មាន​សម្បុរ​បៃតងខ្ចី​ ។​ លោក​ អ៊ុំ​ ទី​ ដែល​ជា​ម្ចាស់​ចម្ការ​ធុ​រេ​ន​ រៀបរាប់​ទាំង​ទឹកមុខ​រីករាយ​ពី​របៀប​ដាំ​ដំណាំ​ នេះ​ដែល​ទទួល​បាន​ផល​ល្អ​ ។​​

​ការ​ដាំ​ដំណាំ​ធុ​រេ​ន​កសិករ​ក៏​ត្រូវ​ចេះ​រើស​ពូជ​និង​ពេលវេលា​ដាំ​វា​ ។​ លោក​ អ៊ុំ​ ទី​ បាន​មាន​ប្រសាសន៍​ថា​ធុ​រេ​ន​ ដែល​គាត់​ដាំ​មាន​ពី​ប្រភេទ​ គឺ​ប្រភេទ​សូ​នី​ និង​ម៉ុ​ន​ថង​ ដែល​ត្រូវ​និង​ប្រភេទ​ដី​ល្បាយខ្សាច់​ ព្រោះថា​ធុ​រេ​ន​វា​មិន​ត្រូវការ​ទឹក​ច្រើន​ពេក​ ឬ​ដក់​ទឹក​ក៏​មិន​អាច​ដាក់​ដាំ​បាន​ដែរ​ ។​ ចំពោះ​ពេលវេលា​លោក​ថា​កសិក​គួរ​ដាក់​ដាំ​ក្នុង​ ខែឧសភា​ដែល​ជា​ការ​ចាប់ផ្តើម​មាន​ភ្លៀង​ធ្លាក់​ ។​​

​ក្រោយ​ពី​ធុ​រេ​ន​មាន​អាយុ​បាន​ ៨ ទៅ ​៩​ ខែ​គឺ​នៅ​ពេល​វា​ចេញ​បែកមែក​ច្រើន​គឺ​កសិករ​ត្រូវ​កាត់​មែក​មួយ​ចំនួន​ចោល​ដោយ​មិន​ត្រូវ​ទុក​ឲ្យ​វា​នៅ​ស៊ុបទ្រុប​នោះ​ទេ​ ព្រោះ​វា​ធ្វើ​ឲ្យ​ខាត​ជី​ និង​ធ្វើ​ឱ្យ​ដើម​របស់​វា​មិនសូវ​មាន​ភាពរឹងមាំ​ល្អ​ ។​​

​ក្នុង​ការ​លះ​បែកចេញ​ គឺ​កសិករ​ក៏​ត្រូវ​បន្ថែម​ជី​ រួម​និង​ការ​សំអាត​ស្មៅ​វា​ រួម​និង​ធ្វើ​កំពែង​ព័ទ្ធ​ទឹក​ឲ្យ​បាន​ប៉ុណ្ណឹង​ម្លប់​គល់​នៃ​ដើម​នីមួយៗ​របស់​វា​ ។​​

​រាល់​ការ​ដាក់​ជី​គឺ​កសិករ​ត្រូវ​ប្រាកដ​ថា​ជី​នោះ​គ្មាន​ជាតិ​ហ្គា​ស​ គឺ​ធ្វើ​យ៉ាងនេះ​ដើម្បី​កុំ​ឲ្យ​រោល​ដើម​ធុ​រេ​ន​ ដែល​អាច​ឲ្យ​វា​មាន​ជំងឺ​ ។​ លោក​ អ៊ុំ​ ទី​ បន្ត​ថា​ការ​ដាក់​ជី​គេ​ដាក់​ ២ ​ដង​ក្នុង​មួយ​ឆ្នាំ​ គឺ​ដើមឆ្នាំ​និង​ចុងឆ្នាំ​ ។​​

​ធូ​រេ​ន​ជា​ប្រភេទ​ដំណាំ​ ដែល​ប្រើ​ពេល​យូរ​គឺ ​៤ ​ទៅ​ ៥​ ឆ្នាំ​ទើប​ទទួល​បាន​ផល​ ។​ លោក​បន្ត​ថា​ធុ​រេ​ន​ដើម​ខ្ចី​ គឺ​ផ្លែ​វា​ធំៗ​តែ​សំបក​ក្រាស់​ និង​ក្រឡា​រង្វើល​ តែ​មិន​សម្បូរ​សាច់​ទេ​ ហើយ​កសិករ​មិន​ត្រូវ​បណ្តោយ​ទុក​ឲ្យ​ធូ​រេ​ន​ផ្លែ​ច្រើន​ពេក​ នោះ​ទេ​នៅ​ក្នុង​ឆ្នាំ​ទី​៤​ ទី​៥​ ទី​៦​ ។​​

​ដំណាំ​ធុ​រេ​ន​ពិតជា​មានការ​លំបាក​ដាំ​ និង​ថែរក្សា​បន្តិច​តែ​ លោក​ អ៊ុំ​ ទី​ ថា​ដំណាំ​នេះ​ងាយ​រក​ទីផ្សារ​ ដោយ​លោក​អាច​លក់​បាន​ក្នុង​តម្លៃ​ ១២០០០ ​រៀល​ក្នុង​១​គីឡូក្រាម​ ។​​

​លោក​ អ៊ុំ​ ទី​ ដែល​មាន​វ័យ​ជាង​៤០​ឆ្នាំ​រូប​នេះ​បាន​រៀបរាប់​ទាំង​សេចក្តី​រីករាយ​ ថា​គាត់​ទទួល​បាន​ប្រាក់​ចំណូល​ ប្រមាណ​ជា​ពី​១​ម៉ឺន​ ទៅ​ជាង​មួយ​ម៉ឺន​ដុល្លា​ក្នុង​មួយ​ឆ្នាំ​ ពី​ដើម​ធុរេ​ន​ប្រមាណ ​៨០ ​គុម្ព​ ។​ លោក​ថា​ផលដំណាំ​នេះ​វា​អាច​ជួយ​ដល់​ជីវភាព​បាន​ច្រើន​ដោយ​បាន​ឧ​បត្ត​ម្ភ​កូន​សិក្សា​ និង​ ជីវភាព​គ្រួ​សារបាន​សមរម្យ​ ។​​

​ទោះជា​ខំ​ថែ​និង​ដាក់​ជី​បាន​ល្អ​គឺ​កសិករ​ក៏​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​ដែល​កើត​មាន​ឡើង​ផង​ដែរ​ដូច​ជា​មានការ​ហូរ​ទឹក​ដែល​គេ​ហៅ​ថា ​ទឹកនោមផ្អែម​ ។​​

​លោក​បន្ត​ថា​នៅ​ពេល​នេះ​លោក​មិន​ទាន់​រក​ឃើញ​វិធី​ដោះស្រាយ​ ពី​ជំងឺ​មួយ​នេះ​បាន​ទេ​ ។​ លោ​កថា​បើសិនជា​ចង់​ដឹង​ពី​ជំងឺ​វា​ នឹង​មាន​ថ្នាំ​ព្យាបាល​ត្រូវ​យក​ ទៅ​ធ្វើការ​ពិសោធន៍​ នៅ​ប្រទេស​ថៃ​ ដែល​បញ្ហា​នេះ​គឺ​លោក​ទទូច​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ជួយ​រក​វិធានការ​ដោះ​ ស្រាយ​ផង​ដែរ​ ។​​

​ខេត្ត​មួយ​ចំនួន​ដែល​អាច​ដាំ​ដំណាំ​ធុ​រេ​ន​បាន​ មាន​កំពត​ ស្ទឹង​ត្រែង​ កំពង់សោម​ រត​នះ​គី​រី​ ក្រចេះ​ កំពង់ចាម​ ពោធិ៍សាត់​ សៀមរាប​ បាត់ដំបង​ ប៉ៃលិន​ មណ្ឌល​គី​រី​ និង​ព្រះ​វិហារ​ ។​ ផ្លែ​ធុ​រេ​ន​មួយ​ចំនួន​ ក៏​នាំ​ចូល​ពី​ប្រទេស​ វៀតណាម​ និង​ថៃ​ផង​ដែរ​ ៕​

Share

Image
Image
Image