en     km
en     km

កម្មវិធី​បង្កើត​គំនិត​អាជីវកម្ម​ដំបូង​សម្រាប់​ស្ត្រី នឹង​បញ្ចប់​នៅ​ល្ងាច​នេះ​ហើយ

Share

Startup Weekend Women’s Edition កម្មវិធី​បង្កើត​គំនិត​អាជីវកម្ម​ដំបូង​សម្រាប់​ស្ត្រី​នៅ​មជ្ឈមណ្ឌល​ធ្វើ​ការ​រួម​គ្នា​ Emerald Hub Coworking Space នឹង​បញ្ចប់​នៅ​ល្ងាច​នេះ​ហើយ ដោយ​មាន​ការ​គាំទ្រ​​យ៉ាង​ខ្លាំង​ពី​អ្នក​ចូល​រួម ព្រោះ​នាំ​យក​បទ​ពិសោធន៍​នៃ​គំនិត​អាជីវកម្ម​សម្រាប់​ស្ត្រី​ដែល​មិន​ធ្លាប់មាន​ពី​មុន​មក។

1271

អ្នក​ចូល​រួម​ជា​ច្រើន​នាក់ ដែល​ភាគ​ច្រើន​បំផុត​​ជា​នារី ហើយ​មាន​បំណង​ចង់​ស្វែង​យល់​ពី​ការ​បង្កើត​អាជីវកម្ម និង​ជំនួញ បាន​ជួប​ជុំ​គ្នា​នៅ Emerald Hub Coworking Space កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ដែល​ជា​ថ្ងៃ​ចាប់​ផ្ដើម​បើក​កម្ម​វិធី Startup Weekend Women’s Edition។ ពួក​គេ​​បាន​ស្វែង​យល់​ពី​ការ​បង្កើត​អាជីវកម្ម រួច​បែង​ចែក​ជា​ក្រុម ដើ​ម្បី​រិះរក​គំនិត​ធ្វើ​ជំនួញ​ប្រកប​ដោយ​ភាព​ជោគ​ជ័យ និង​លើក​យក​មក​បង្ហាញ​រៀង​ៗ​ខ្លួន។

នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ អ្នក​ចូលរួម​នឹង​លើក​យក​គំនិត​អាជីវកម្ម​មក​បង្ហាញ​ជា​ផ្លូវការ ដើម្បី​​ស្វែង​រក​ការ​គាំទ្រ​ពី​អ្នក​ចូល​រួម​ដទៃ​ទៀត​ក្នុង​កម្មវិធី ដោយ​មាន​ការ​ចូលរួម​ផ្ដល់​ជា​យោបល់​ពី​អ្នក​ណែនាំ​ជំនាញៗ (Mentor) មាន​បទ​ពិសោធន៍​មក​ពី បណ្ដា​ស្ថាប័ន និង​ក្រុមហ៊ុន​នានា​។ ចុង​ក្រោយ ក្រុម​នីមួយៗ​នឹង​ឡើង​ធ្វើ​បទ​បង្ហាញ​ពី​ជំនួញ​ដែល​បាន​បង្កើត ដើម្បី​ឲ្យ​គណៈកម្មការ​ផ្ដល់​ពិន្ទុ (Judge) វាយ​តម្លៃ​ថា​តើ​គំនិត​អាជីវកម្ម​ណា​មួយ​មាន​ភាព​លេចធ្លោ​ជាង​គេ និង​ណែនាំ​ដល់​គំនិត​នី​មួយៗ ដើម្បី​ឲ្យ​ក្លាយ​ជា​សកម្មភាព​អាជីវកម្ម​ពិតៗ​ទៅ​អនាគត។

2200

កម្មវិធី Startup Weekend Women’s Edition ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧-២៩ ឧសភា នៅ​មជ្ឈមណ្ឌល​ធ្វើ​ការ​រួមគ្នា Emerald Hub Coworking Space ដែល​មាន​អាសយដ្ឋាន​ជាន់​ទី ១១ អាគារ​សាកល​វិទ្យាល័យ​អន្តរជាតិ​ភ្នំពេញ បូរី​កីឡា។ កម្មវិធី​នេះ មាន​គណៈកម្មការ​ផ្ដល់​ពិន្ទុ (Judge) ៥ រូប ដែល​សុទ្ធ​តែ​ជា​ម្ចាស់​អាជីវកម្ម​ជោគជ័យ និង​អ្នក​ណែនាំ​ជំនាញៗ (Mentor) ១២ រូប មាន​បទពិសោធន៍​មកពី​បណ្ដា​ក្រុមហ៊ុន​នានា និង​ក្រុម​ការងារ​រៀបចំ ៤​រូប ព្រម​ទាំង​មាន​អ្នក​ចូលរួម​ជា​ច្រើន​នាក់៕

3169

5124

696

 

ប្រភព៖ www.news.sabay.com.kh

Share

Image
Image
Image