en     km
en     km

អង្គការ​មួយ​ថា​ ៖​ យុវជន​ ប្រមាណ​៩៦​ភាគរយ​នឹង​ទៅ​បោះ​ឆ្នោត​ឆ្នាំ​ក្រោយ​

Share

ភ្នំពេញ ៖ ​អង្គការ​ដែល​ធ្វើការ​ពាក់ព័ន្ធ​ និង​ការ​បោះ​ឆ្នោត​ រួម​ជាមួយ​ មន្ត្រី​មក​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ ស្ដី​ពី​ «​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​យុវជន​»​  ។​ ក្នុង​កម្មវិធី​នោះ​ លោក​ យ៉ង់​ គឹ​ម​អេ​ង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍន៍​ និង​សន្តិភាព​ បាន​លើក​ឡើង​ ពី​របាយការណ៍​នៃ​ការ​ស្រាវជ្រាវ​ បាន​បង្ហាញ​ថា​ យុវជន​ប្រមាណ​៩៦​ភាគរយ​នឹង​ទៅ​បោះ​ឆ្នោត​ ។​ ក្នុង​កម្មវិធី​នោះ​ដែរ​ក៏​មានការ​ ចែករំលែក​ ការ​ចូលរួម​តាមដាន​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​យល់​ដឹង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​យុវជន​ ។​

Election-cambodia
រូបតំណាង ៖ ​ប្រជាពលរដ្ឋ​ទៅបោះឆ្នោតនាពេលកន្លងមក

​ពី​ធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ មជ្ឈមណ្ឌល​ដាយ​កូ​នៀ​ នៅ​ថ្ងៃ​២៧​ខែឧសភា​ ឆ្នាំ​២០១៦​ ។​ កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ មាន​សេចក្តី​រាយ​កាណ៍​ ៖

​ក្នុង​កម្មវិធី​នោះ​ លោក​ យ៉ង់​ គឹ​ម​អេ​ង​ បាន​ធ្វើការ​ពន្យល់​ ដោយ​ដាក់​បង្ហាញ​របាយការណ៍​នៃ​ការ​ស្រាវជ្រាវ​ ការ​ប៉ាន់​ប្រមាណ​សមត្ថភាព​យុវជន​អំពី​ការ​បោះ​ឆ្នោត​ ។​​

​តាម​លោក​ យ៉ង់​ គឹ​ម​អេ​ង​ យុវជន​ប្រមាណ​៩៦​ភាគរយ​នឹង​ទៅ​បោះ​ឆ្នោត​ព្រោះ​ពួក​គេ​ថា​វា​មាន​សារៈសំខាន់​ និង​ជា​កាតព្វកិច្ច​ របស់​គេ​ ។​ លោក​បាន​បន្ត​ថា​ ទោះបីជា​យុវ​ជ​មានការ​ចាប់អារម្មណ៍​ច្រើន​ទៅ​លើ​ការ​កា​បោះ​ឆ្នោត​ក៏​ដោយ​ ប៉ុន្តែ​គេ​នៅ​តែ​បង្ហាញ​ក្តី​ព្រួយបារម្ភ​ ហើយ​ ចង់​ដឹង​ពី​ព័ត៌មាន​ជុំវិញ​ការ​បោះ​ឆ្នោត​ និង​កត្តា​ផ្សេងៗ​ទៀត​ ។​​

​ដូច​គ្នា​នេះ​ដែរ​ លោក​ សំ​ គុណ​ធា​មី​ ប្រធាន​អង្ក​ការ​មួយ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ហៅ​ថា​និ​ច​ហ្វិ​ច​ បាន​លើក​ឡើង​ថា​ បច្ចុប្បន្ន​ យុវជន​រស់នៅ​ តាម​ទីក្រុង​ ទទួល​បាន​ព័ត៌មាន​ ពី​ការ​បោះ​ឆ្នោត​ ច្រើន​ជាង​យុវជន​នៅ​ជនបទ​ ។​​

​លោក​បាន​បន្ត​ថា​ការ​ចាប់អារម្មណ៍​របស់​យុវជន​ និង​ប្រជាពលរដ្ឋ​ជា​ប្រការ​ល្អ​ ដើម្បី​ឲ្យ​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​ ។​ លោក​សង្ឃឹមថា​ការ​ការ​ចុះ​ឈ្មោះ​ឆ្នោត​ថ្មី​នេះ​នឹង​ផ្តល់​សុ​ក្រិត​ភាព​ ។​ ​

​ជុំវិញ​នៃ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នេះ​លោក​ សោម​ សូ​រី​ដា​ អគ្គលេខាធិការ​រង​ នៃ​គណៈ​ក​ម្មា​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​លើក​ឡើង​ថា​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ អាច​ធានា​ភាព​ជឿជាក់​បាន​ ធានា​សុ​ក្រិ​ត្យ​ភាព​៩៩,៥%​ ដោយ​ធានា​មិន​ឲ្យ​មានឈ្មោះ​ខ្មោច​នោះ​ឡើង​ ។​ ប៉ុន្តែ​លោក​បញ្ចា​ក់ថា​ យុវជន​ដែល​អាច​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​បាន​ទាល់តែ​ពួក​គាត់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ។​​

​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មានការ​បោះ​ឆ្នោតជាតិ​៥​លើក​រួច​មក​ហើយ​ ប៉ុន្តែ​កន្លង​មក​តែងតែ​មានការ​រិះគន់​ថា​ការ​បោះ​ឆ្នោត​មិន​មានការ​ត្រឹមត្រូវ​ ។​ តែ​បែប​នេះ​ក្ដី​នៅ​ក្នុង​អាណត្តិ​នេះ​ក៏​មានការ​កែទម្រង់​ ស្ថាប័ន​គ​.​ជ​.​ប​ ដោយ​សង្ឃឹមថា​មាន​សុ​ក្រិ​ត្យ​ជាង​មុន​ ។​ នៅ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៣​ យុវជន​ត្រូវ​បាន​គេ​មើលឃើញ​ថា​បាន​ដើរតួ​យ៉ាង​សកម្ម​ ៕

Share

Image
Image
Image