en     km
en     km

យុទ្ធ​នាការ​ ​ថ្ងៃ​​ចន្ទ​​ពណ៌​​ខ្មៅ​​ នៅ​​តែ​​បន្ត​​ទោះ​បីជា​​មាន​ការ​​ព្រមាន​​ពី​​រាជ​រដ្ឋា​ភិ​បាល​

Share

​ភ្នំពេញ​ ៖​ ក្រុម​សហគមន៍​ថ្មគោល​ ក្រុម​ស្ត្រី​បឹង​កក់​ និង​ក្រុម​សហគមន៍​ sos​ ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ជាដើម​នៅ​តែ​បន្ត​ធ្វើ​យុទ្ធនាការ​ ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​បើ​ទោះបីជា​មានការ​ព្រមាន​ពី​មន្ត្រី​រាជរដ្ឋាភិបាល​ មិន​ឱ្យធ្វើ​យុទ្ធនាការ​នេះ​ក៏​ដោយ​ ។​ ប៉ុន្តែ​ គេ​សង្កេត​ឃើញ​ថា​ការ​ធ្វើ​យុទ្ធនាការ​នេះ​ធ្វើ​ទ្បើ​ង​ខុស​ពី​លើក​មុន​ ព្រោះថា​ការ​ធ្វើ​យុទ្ធនាការ​នេះ​ធ្វើ​ទ្បើ​ង​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ នឹង​តាម​ទីកន្លែង​របស់​ពួក​គេ​ដោយ​ផ្ទាល់​ ។​ ទោះជា​យ៉ាងនេះ​ក្ដី​អាជ្ញាធរ​ នៅ​តែ​ឃ្លាំមើល​ ។

Monday_black
ការធ្វើយុទ្ធនាការ​ ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅនាពេលកន្លងមក។

​នេះ​ជាស​ប្តា​ហ៍​ទី​០៣​ហើយ​ដែល​ក្រុម​ស្ត្រី​បឹង​កក់​ក៏​ដូច​ជា​សហគមន៍​ថ្មគោល​ និង​សហគមន៍​មួយ​ចំនួន​ទៀត​នៅ​តែ​បន្ត​ធ្វើ​យុទ្ធនាការ​ ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ដដែល​គឺ​ គ្រាន់តែ​យុទ្ធនាការ​នេះ​ប្រារព្ធ​ធ្វើ​ទ្បើ​ង​ខុស​ទីតាំង​គ្នា​តែ​ប៉ុណ្ណោះ​ ។​​

​​ក្នុង​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នេះ​ មាន​សហគមន៍​ចំនួន​៤​បាន​រួម​គ្នា​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ការ​ ពាក់អាវ​ខ្មៅ​នៅ​ថ្ងៃ​ចន្ទ​បន្ត​ទៀត​រហូត​ទាល់តែ​មានការ​ដោះ​លែង​មន្ត្រី​អា​ដ​ហុ​ក​ចំនួន​ ៤​រូប​ និង​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ ១​រូប​ ។​​

​​តំណាង​ពលរដ្ឋ​សហគមន៍​ SOS​ ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ អ្នកស្រី​ ច្រា​យ​ នី​ម​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ មាន​សហគមន៍​ចំនួន​៤​បាន​រួម​គ្នា​ធ្វើ​សន្និសីទ​សា​ព័ត៌មាន​នៅ​សហគមន៍​ sos​ ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ។​ អ្នកស្រី​ ច្រា​យ​ នី​ម​ បន្ត​ថា​សហគមន៍​ទាំង​៤​ដែល​ចូលរួម​ធ្វើ​សន្និសីទ​ក្នុងថ្ងៃនេះ​ដែរ​រួម​មាន​៖​ សហគមន៍​អតីត​អ្នក​បឹង​កក់​ សហគមន៍​បុរី​កី​ទ្បា​ សហគមន៍​០៩២​ និង​សហគមន៍​ sos​ ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ។​ ​អ្នកស្រី​ ច្រា​យ​ នី​ម​ បន្ត​ថា​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នេះ​គឺ​ ក្នុង​គោលបំណង​ដើម្បី​បន្ត​យន្ន​ការ​ពាក់អាវ​ខ្មៅ​រាល់ថ្ងៃ​ចន្ទ​ ហើយ​ការ​បន្ត​ពាក់អាវ​ខ្មៅ​នេះ​ដែរ​គឺ​ដើម្បី​ទាមទារ​ឱ្យ​ សមត្ថកិច្ច​ ដោះ​លែង​មន្ត្រី​អា​ដ​ហុ​ក​ចំនួន​៤​រូប​ និង​មន្ត្រី​គ​.​ជ​.​ប​ ១​រូប​ ។​​

​ការ​ធ្វើ​យុទ្ធនាការ​ ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ ដែល​បាន​ធ្វើ​ឡើង​ចំនួន​២​លើក​មក​ហើយ​ គឺ​មនុស្ស​ជាង​១០​ ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​ ខណៈ​អាជ្ញាធរ​ព្រមាន​ថា​ នឹង​ចាប់ខ្លួន​ទៀត​បើ​ពួក​គេ​នៅ​តែ​ធ្វើ​នោះ​ ។​ ជាមួយ​គ្នា​នេះ​អាជ្ញាធរ​ ក៏​បាន​ព្រមាន​ចាប់ខ្លួន​មនុស្ស​បំផុស​ចលនា​នេះ​ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផង​ដែរ​ ។​ តែ​បែប​នេះ​ក្ដី​ អ្នកស្រី​ ច្រា​យ​ នី​ម​ នៅ​តែ​ប្តេជ្ញា​ចិត្ត​បន្ត​ធ្វើ​យុទ្ធនាការ​អាវ​ខ្មៅ​ថ្ងៃ​ចន្ទ​ដដែល​រហូត​ទាល់តែ​មានការ​ដោះ​លែង​មន្ត្រី​អា​ដ​ហុ​ក​៤​រូប​ និង​មន្ត្រី​គ​.​ជ​.​ប​១​រូប​ឱ្យ​មាន​សេរីភាព​ទ្បើ​ង​វិញ​ ។​​

​​អ្នកស្រី​ ច្រា​យ​ នី​ម​ ៖«​ពួក​យើង​នឹង​ធ្វើ​បន្ត​ទៀត​ចង់​និយាយ​ថា​យើង​ធ្វើ​ដែល​ត្រឹមត្រូវ​ និង​ស្របច្បាប់​ហើយ​អ្វី​ដែល​យើង​ថា​វា​អយុត្តិធម៌​សម្រាប់​ពួក​គាត់​ យើង​ត្រូវ​តែ​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​យើង​មិន​ចុះចាញ់​ការ​នូវ​ការ​គំរាមកំហែង​ ពី​សំណាក់​រាជរដ្ឋាភិបាល​យើង​នៅ​តែ​បន្ត​ធ្វើ​លុះត្រាតែ​មានការ​ដោះ​លែង​អង្គការ​សង្គម​ស៊ី​វិល​ និង​គ​.​ជ​.​ប​ ១​រូប​»​ ។​​

​ចំណែកឯ​ក្រុម​ស្ត្រី​សហគមន៍​បឹង​កក់​នៅ​ថ្ងៃនេះ​ដែរ​បាន​បង្ហោះ​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​ការ​ពាក់អាវ​ព័ណ៌​ខ្មៅ​ផង​ដែរ​ ។​ តំណាង​ស្ត្រី​សហគមន៍​បឹង​កក់​ អ្នកស្រី​ ទេព​ វ​ន្នី​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ដែរ​ថា​មូលហេតុ​ដែល​ក្រុម​ស្ត្រី​បឹង​កក់​បង្ហោះ​អំពី​យុទ្ធនាការ​ពាក់អាវ​ព័ណ៌​ខ្មៅ​នៅ​ក្នុង​បណ្តាញ​សង្គម​នេះ​ គឺ​ក្នុង​គោលបំណង​ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​របស់​អង្គការ​អា​ដ​ហុ​ក​ និង​មន្ត្រី​គ​.​ជ​.​ប​ តែ​ប៉ុណ្ណោះ​មិនមែន​ជា​ការ​ធ្វើ​បដិវត្ត​ន៏​នោះ​ទេ​ ។​ ​អ្នកស្រី​ ទេព​ វ​ន្នី​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​នៅ​វេលា​ម៉ោង​ ៦​ល្ងាច​នេះ​ដែរ​ក្រុម​ស្ត្រី​សហគមន៍​បឹង​កក់​នឹង​ជួបជុំ​គ្នា​ធ្វើ​យុទ្ធនាការ​ពាក់អាវ​ខ្មៅ​នៅ​ទីតាំង​ សហគមន៍​បឹង​កក់​ដើម្បី​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ សូម​ឱ្យ​មានការ​ដោះ​លែង​មន្ត្រី​ទាំង​៤​រូប​នេះ​ ។​​

​អ្នកស្រី​ ទេព​ វ​ន្នី​ ៖​ «​ការ​រៀបចំ​ហ្នឹង​គឺ​យើង​គ្រាន់តែ​ធ្វើ​របៀប​ជា​សហគមន៍​ ជា​ប្រជាពលរដ្ឋ​សាមញ្ញ​ធម្មតា​យើង​មាន​លក្ខណៈ​អី​ទៅ​ផ្តួលរំលំ​រដ្ឋាភិបាល​នោះ​ទេ​ យើង​គ្រាន់​ស្រែក​សុំ​ឱ្យ​មានការ​ដោះ​លែង​មន្ត្រី​ទាំង​៥..​ »​ ។​​

​ស្រប​ពេល​ដែល​ក្រុម​សហគមន៍​នៅ​កម្ពុជា​បន្ត​ធ្វើ​យុទ្ធនាការ​អាវ​ខ្មៅ​ថ្ងៃ​ចន្ទ​ ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋអាមេរិក​ក៏​បាន​រៀបចំ​ធ្វើ​យុទ្ធនាការ​ពាក់អាវ​ខ្មៅ​នេះ​ផង​ដែរ​ ដោយ​ពួក​គេ​ធ្វើ​យុទ្ធនាការ​នេះ​នៅ​ថ្ងៃអាទិត្យ​ទី​២២​ឧសភា​ ។​​

​ជា​បន្ត​សូម​ស្តាប់​ប្រសាសន៍​របស់​ពួក​គាត់​៖​ «​ទោះបីជា​គេ​ខំ​គំរាម​ រដ្ឋាភិបាល​គេ​ខំ​គំរាម​ធ្វើបាប​អ្នក​ប្រជាធិបតេយ្យ​ ធ្វើបាប​អង្គការ​សង្គម​ស៊ី​វិល​ ប៉ុន្តែ​គេ​ធ្វើ​នេះ​ប្រៀប​បាន​ដូច​ជា​ទឹក​ដែល​កំពុង​ពុះ​ហើយ​គេ​យក​គ្រប​មក​បិទ​ឱ្យ​ជិត​ ហើយ​ធ្វើ​ឱ្យ​ពួក​យើង​នៅ​ស្ងៀម​ ប៉ុន្តែ​ពួក​យើង​មិន​អាច​នៅ​ស្ងៀម​នោះ​ទេ​ខ្មែរ​នៅ​ទី​នេះ​គឺ​គាំទ្រ​បងប្អូន​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​ ខ្មែរ​នៅ​ប្រទេស​កម្ពុជា​មានទុក្ខ​ គឺជា​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​មានទុក្ខ​..​ »​ ។​​

​ចំណែក​ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ក៏​ឃើញ​មាន​មេដឹកនាំ​អង្គការ​សង្គម​ស៊ី​វិល​និង​ ពលរដ្ឋ​ ធ្វើការ​ នៅ​កន្លែង​ផ្សេង​ក៏​បាន​បង្ហាញ​ ពី​ការ​ពាក់អាវ​ខ្មៅ​ ដើម្បី​មន្ត្រី​ទាំង​៥​នាក់​នេះ​ដែរ​ តែ​មាន​ចំនួន​ តិច​ជាង​ ថ្ងៃ​ចន្ទ​ស​ប្ដា​ហ៍​មុន​ ។​​

​សូម​បញ្ជាក់​ថា​យុទ្ធនាការ​ពាក់អាវ​ខ្មៅ​រៀងរាល់ថ្ងៃ​ចន្ទ​ត្រូវ​បាន​ធ្វើ​ទ្បើ​ង​ ចំនួន​ពីលើ​ករួច​មក​ហើយ​ ដោយ​ការ​ធ្វើ​យុទ្ធនាការ​នេះ​នា​ពេល​កន្លង​មក​ឈាន​រហូត​ដល់​ការ​ចាប់ខ្លួន​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ និង​ក្រុម​សហគមន៍​ប្រមាណ​ជាង​១០​នាក់​រួច​មក​ហើយ​ ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែងឱ្យ​មាន​សេរីភាព​ទ្បើ​ង​វិញ​ក្រោយ​ពេល​ដែល​ពួក​គេ​ ត្រូវ​បាន​សមត្ថកិច្ច​សួរនាំ​ពី​មូលហេតុ​ប្រមូលផ្តុំ​គ្នា​ទាក់ទង​នឹង​ការ​ពាក់អាវ​ខ្មៅ​ នឹង​ទទួល​កិច្ចសន្យា​ជាមួយ​មន្ត្រី​សមត្ថកិច្ច​ដើម្បី​បញ្ឈប់​ យុទ្ធនាការ​ថ្ងៃ​ចន្ទ​អាវ​ខ្មៅ​ ។​​

​អាជ្ញាធរ​រដ្ឋាភិបាល​ បាន​ហៅ​យុទ្ធនាការ​នេះ​ថា​ជា​ចលនា​បដិវត្តន៍​ដើម្បី​ ផ្តួលរំលំ​រដ្ឋាភិបាល​ ។​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ព្រមាន​ថា​នឹង​ចាប់ខ្លួន​ជន​ណា​ប្រព្រឹត្ត​ខុសច្បាប់​ ទោះជា​ជន​ពាក់​ អាវ​ពណ៌​អ្វី​ក៏​ដោយ​ព្រោះ​ សម្ដេច​ថា​ជា​ការ​ដាក់​សម្ពាធ​លើ​តុលាការ​ ៕​

Share

Image
Image
Image