en     km
en     km

ពលរដ្ឋ​ថ្វាយព្រះពរ​ព្រះមហាក្សត្រ​ជាមួយនឹងការ​ចង់​ឃើញ​ព្រះ​អង្គ​យាងចុះ​ជួប​រាស្ត្រ​នៅ​ជនបទ​

Share

​ភ្នំពេញ​៖​ ក្នុង​ឱកាស​ព្រះរាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​ព្រះករុណា​ព្រះបាទ​សម្តេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ អ្នក​រាយ​ការ​ណ៍​​ព័ត៌​មាន​​​នៃ​​វិទ្យុ​ស្ត្រី​ FM​ ១០២​ បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​ក្មេង​ ចាស់​ ប្រុស​ ស្រី​ នៅ​ទី​ក​ន្លែ​ង​​​ផ្សេង​ៗ​​គ្នា​ នៅ​​រាជ​​ធានី​ភ្នំពេ​ញ​  ដើ​ម្បី​​សាក​សួរ​​អំពី​​ការ​​យល់​​ឃើញ​រ​បស់​​ពួក​​គាត់​ ចំពោះ​​ព្រះ​​មហា​​ក្ស​ត្រ​​​។​ ពួក​​គាត់​​មាន​​ទឹក​ចិត្ត​រីក​រាយ​​​និង​​​ថ្វាយ​​ព្រះ​ព​រ​​​ដល់​​​ព្រះ​​អង្គ​ ដោយ​​​លើ​ក​​ដៃ​​​បួង​​សួង​​​ទៅ​​​ដល់​​​ទេវតា​ រក្សា​​​​ស្វេត​ឆ័​ត្រ​តាម​បីបាច់​ថែ​រក្សាព្រះអង្គ​ឱ្យ​មាន​ជន្មាយុ​យឺនយូរ​ ដើម្បី​គង់​ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​កូន​ចៅ​​ ។​ ទន្ទឹម​គ្នា​នេះ​ អ្នកខ្លះ​ទទូច​សុំ​ឱ្យ​ព្រះ​អង្គ​ចុះ​ចួប​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​ឱ្យ​បាន​ច្រើន​ ដើម្បី​ជា​ប្រ​យោ​ជន៍​​នៃ​​កា​រ​បំ​ពេញ​​ព្រះ​រាជ​កិច្ច​ ចំពោះ​​ជាតិ​​មាតុ​ភូមិ​ ​។​ ចំណែ​ក​​អ្នក​វិភាគ​ពិនិត្យ​​ឃើញ​​ថា​ ​ព្រះ​មហា​ក្ស​ត្រ​ ហាក់​​មិ​ន​ទា​ន់​​មាន​​សកម្ម​ភា​ព​​អ្វី​​លេ​ច​ធ្លោ​ ​ដើម្បី​​ជាតិ​​នៅ​ឡើយ​​ទេ​ ។​

សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​ លោក​ ជួន​ សា​រ៉េ​ត​ ដែល​មាន​ខ្លឹមសារ​ដូច​តទៅ​នេះ​ ៖

King-Cambodia-WMC
ព្រះឆាយល័ក្ខណ៍ព្រះ​មហាក្សត្រ​​ខ្មែរ​​ ព្រះ​ករុណា​​ព្រះបាទ​​សម្តេចព្រះ​​ បរមនាថ​​ នរោត្តម​​ សីហ​មុនី​ រៀបតាំងបង្ហាញនៅខាងមុនព្រះបរបរាជវាំង / រូបភាព ជួន សារ៉េត

Share

Image
Image
Image