en     km
en     km

អ្នកស្រី​ មួ​ង​ ឡៃ​ស៊ី​ម​ ចែករំលែក​ពី​បច្ចេកទេស​នៃ​ការ​បញ្ចូល​សំលេង​ភាពយន្ត​

Share

ភ្នំពេញ ៖ ​ការ​បញ្ចូល​សម្លេង​នៅ​ក្នុង​ខ្សែភាពយន្ត​នីមួយៗ​ មិន​អាច​និយាយ​បាន​ថា​ជា​ការ​ងាយស្រួល​ ឬ​ពិបាក​ពេក​ទេ​ តែ​ទាមទា​ឲ្យ​អ្នក​ដែល​បញ្ចូល​សំលេង​នោះ​ មាន​បច្ចេកទេស​ក្នុង​ការ​បញ្ចូល​សំលេង​ និង​អាច​បែងចែក​សំលេង​របស់​ខ្លួន​ឲ្យ​ដាច់​ នៅ​ពេល​ដែល​បញ្ចូល​សម្លេង​តួ​ផ្សេង​គ្នា​ ។​ នៅ​ក្នុង​នាទី​សិល្បៈ​ និង​កំសាន្ត​នៅ​ថ្ងៃនេះ​ នឹង​នាំ​អារម្មណ៍​នាង​កញ្ញា​ លោក​ លោកស្រី​ ទៅ​ស្វែង​យល់​ពី​ បច្ចេកទេស​ក្នុង​ការ​បញ្ចូល​សម្លេង​ និង​ស្វែង​យល់​ខ្លះៗ​ពី​វិស័យ​បញ្ចូល​សម្លេង​ ។​ ដើម្បី​ជ្រាប​ច្បាស់​ថា​ យ៉ាងណា​នោះ​ជា​បន្ត​ទៅ​នេះ​ សូម​អញ្ជើញ​ស្តាប់​នាទី​កំសាន្ត​ដែល​រៀបចំ​ដោយ​ កញ្ញា​ ប៉ូ​ សា​គុន​ ដូច​ទៅ​ ៖

 

Voice-movie
អ្នកស្រី​ មួ​ង​ ឡៃ​ស៊ី​ម​ អ្នក​បញ្ចូល​សំលេង​ភាពយន្ត

​នាង​កញ្ញា​ លោក​ លោកស្រី​ ប្រាកដជា​ធ្លាប់​មើល​ខ្សែភាពយន្ត​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ ក៏​ដូច​ជា​នៅ​តាម​រោងកុន​នានា​ តែ​លោក​អ្នក​ប្រហែលជា​មិន​ធ្លាប់​បានដឹង​ថា​ តើ​អ្នក​បញ្ចូល​សំលេង​រឿង​ទាំងនោះ​ជា​អ្នក​ណា​ ហើយ​ថា​តើ​អ្នក​បញ្ចូល​សំលេង​ទាំងនោះ​មាន​បច្ចេកទេស​អ្វី​ក្នុង​ការ​បញ្ចូល​សំលេង​នោះ​ឡើយ​ ។​ នៅ​ថ្ងៃនេះ​ អ្នកស្រី​ មួ​ង​ ឡៃ​ស៊ី​ម​ អ្នក​បញ្ចូល​សំលេង​ភាពយន្ត​ នឹង​ចែករំលែក​ពី​បច្ចេកទេស​ក្នុង​ការ​បញ្ចូល​សម្លេង​ភាពយន្ត​ ជូន​ប្រិ​យ​មិត្ត​អ្នក​ស្តាប់​នៅ​ថ្ងៃនេះ​ ។​

​បច្ចុប្បន្ន​នេះ​ អ្នកស្រី​ មួ​ង​ ឡៃ​ស៊ី​ម​ មាន​អាយុ​៤២​ឆ្នាំ​ អ្នកស្រី​ចូល​ប្រឡូក​ក្នុង​វិស័យ​បញ្ចូល​សំលេង​ តាំងពី​ឆ្នាំ​១៩៩៣​មក​ម្លេះ​ ដោយ​កាល​ណោះ​អ្នកស្រី​ទើបតែ​មាន​អាយុ​១៧​ឆ្នាំ​តែ​ប៉ុណ្ណោះ​ ។​

​អ្នកស្រី​ មួ​ង​ ឡៃ​ស៊ី​ម​ បាន​និយាយ​ថា​ ចំណុច​ពិបាក​ក្នុង​ការ​បញ្ចូល​សំលេង​ សម្រាប់​អ្នកស្រី​នោះ​ គឺ​នៅ​ពេល​ដែល​អ្នកស្រី​ត្រូវ​បញ្ចូល​សំលេង​ជា​តួអង្គ​ស្លូត​ ឬ​សុភាព​ ដែល​មិនសូវ​ត្រូវ​នឹង​ជំនាញ​របស់​អ្នកស្រី​ ។​ អ្នកស្រី​លើក​ឡើង​ថា​ សំលេង​អ្នកស្រី​គឺ​ត្រូវ​និង​តួ​កាច​ តួ​ចាស់​ តួ​កូន​ក្មេង​ និង​តួកំប្លែង​ជាដើម​ ។

«​មានការ​លំបាក​អូន​ ព្រោះ​អី​បង​ចូល​ចិត្ត​បញ្ចូល​តួ​កាច​ តួកំប្លែង​ តួ​ចាស់​ បង​ចូល​ចិត្ត​ ។​ តួឯក​បងអត់​ហ៊ាន​ តួឯក​និយាយ​រួម​បង​បាន​បញ្ចូល​ច្រើន​រឿង​ដែរ​ រៀមច្បង​ចេះ​តែ​បង្ខំ​ឲ្យ​កាន់​តួឯក​ តែ​បងអត់​ហ៊ាន​ទេ​ បង​ដឹង​ថា​ការ​បញ្ចូល​តួឯក​វា​ត្រូវ​តែ​លិចធ្លោ​ តែ​សម្លេង​យើង​វា​មាន​កំណត់​» ។​

​លើ​ពី​នេះ​ទៀត​ អ្នកស្រី​បញ្ជាក់​ថា​ បញ្ហា​សុខភាព​គឺជា​រឿង​សំខាន់​សម្រាប់​អាជីព​ជា​អ្នក​បញ្ចូល​សំលេង​ភាពយន្ត​ ។​ ពោល​គឺ​អ្នក​បញ្ចូល​សំលេង​ភាពយន្ត​ ត្រូវ​តែ​ថែរក្សា​សុខភាព​ ឱ្យ​បាន​ខ្លាំង​បំផុត​ ជា​ពិសេស​កុំឱ្យ​មាន​ជំងឺ​ផ្តាស​សាយ​ ឬ​ឈឺបំពង់ក​ជាដើម​ ។
«​ពេល​ខ្លះ​សុខភាព​យើង​អត់​ស្រួល​ ឬ​ក៏​ឈឺបំពង់ករ​ និយាយ​រួម​យើង​ពិបាក​ហក់​តាម​តួ​ណាស់​ តួ​ខ្លះ​គេ​ក្លុក​ និយាយ​ញាប់​ចឹ​ង​យើង​មិន​អាច​ហក់​តាម​គេ​បាន​ទេ​»​ ។​

​ខ្សែភាពយន្ត​ ដែល​អ្នកស្រី​បញ្ចូល​សំលេង​មាន​ច្រើន​ ដូច​ជា​រឿង​ភាគ​ខ្មែរ​ ថៃ​ ចិន​ ឥណ្ឌា​ជាដើម​។​  អ្នកស្រី​ថា​ អ្នក​ដែល​បញ្ចូល​សំលេង​កុន​ គឺ​មិន​ចាំបាច់​ចេះ​គ្រប់​ភាសា​នោះ​ទេ​ តែ​សំខាន់​ត្រូវ​តែ​ចេះ​ភាសា​ខ្មែរ​ឲ្យ​ច្បាស់​ ។​


«​ភាពយន្ត​ខ្មែរ​របស់​យើង​ក៏​បញ្ចូល​ កុន​អា​មេ​រិ​ក​កាំ​ង​ កុន​ឥណ្ឌា​ កុន​ថៃ​ កុន​ចិន​ TBB​ រាល់ថ្ងៃ​បង​កំពុង​បញ្ចូល​កុន​ TBB​ ពី​ខ្សែ​នៅ​ PNN​ ណា​អូន​ រឿង​សង្គ្រាម​រាជ​វង់​ កូនក្រមុំ​រីករាយ​ និយាយ​រួម​រឿង​ភាគ​ថៃ​ក្រុម​បង​ទាំងអស់​»​
។​

​បើ​តាម​អ្នកស្រី​ មូង​ ឡៃ​ស៊ី​ម​ ការ​បញ្ចូល​សំលេង​ក្នុង​រឿង​នីមួយៗ​តែងតែមាន​ខុស​ខ្លះ​ជៀស​មិន​ផុត​ឡើយ​ ។​ ហើយ​ការ​បញ្ចូល​សំលេង​នោះ​ទៀត​សោត​ ពេល​ខ្លះ​ការ​បកប្រែ​ពី​ភាសាបរទេស​មក​ភាសា​ខ្មែរ​អាច​នឹង​ពិបាក​យល់​នៅ​ឃ្លោងឃ្លា​មួយ​ចំនួន​ ដូចនេះ​ អ្នកស្រី​ត្រូវ​សំរួល​នូវ​ឃ្លា​ខ្លះៗ​ដើម្បី​ឲ្យ​ងាយ​យល់​ និង​ងាយ​បញ្ចូល​សំលេង​ ។​


«​ខុស​អូន​ មួយ​ប្លង់​យើង​ខុស​ពីរ​បី​ដង​អីចឹង​ទៅ​បើ​ព្រូ​លវា​ពិបាក​អីចឹង​ទៅ​ ជួនកាល​ព្រូ​ល​គេ​អំណោយផល​ល្អ​ អត់​សូវ​ខុស​ទេ​ ជួនកាល​ព្រូ​ល​គេ​ស្តាប់​ទៅ​អត់​សូវ​យល់​ យើង​ត្រូវ​កែ​លម្អរ​មក​ជា​ភាសា​ខ្មែរ​យើង​ឲ្យ​ស្តាប់​បាន​»​
។​

​ការ​បញ្ចូល​សម្លេង​ភាពយន្ត​គឺ​មិន​ចាំបាច់​ទាល់តែ​តួ​ទាំងអស់​មក​ជុំ​គ្នា​ ទើប​បញ្ចូល​សំលេង​បាន​នោះ​ទេ​ បើសិនជា​តួ​ណា​មក​មុន​ អាច​បញ្ចូល​មុន​រួច​ទើប​កាត់ត​ជា​ក្រោយ​ ។​


«​ទួ​រ​ទស្សន៍​គេ​តំរៀប​ធំៗ​ជាប់​គ្នា​នៅ​ជាប់​ជញ្ជាំង​ យើង​មាន​មេក្រូ​មួយ​ចន្លោះៗ​ អង្គុយ​តំរៀប​គ្នា​អត់​មាន​និយាយ​មេក្រូ​ជាមួយ​គ្នា​ទេ​ណា​ យើង​និយាយ​មេក្រូ​មួយម្នាក់​»​
។​

​អ្នកស្រី​ មួ​ង​ ឡៃ​ស៊ី​ម​ បាន​និយាយ​ថា​ តម្លៃ​នៃ​ការ​បញ្ចូល​សំលេង​ក្នុង​រឿង​ភាគ​ខ្មែរ​ទទួល​បាន​កំរៃ​ច្រើន​ជា​រឿង​ភាគ​ផ្សេងៗ​ទៀត​ នេះ​ក៏​ព្រោះតែ​រឿង​ខ្មែរ​ពិបាក​ក្នុង​ការ​បញ្ចូល​សំលេង​ និង​ត្រូវការ​បញ្ចូល​អារម្មណ៍​ខ្លាំង​ជាង​រឿង​ផ្សេងៗ​ ។​


«​បើ​បញ្ចូល​កុន​បរទេស​ធូ​ថ្លៃ​ បើ​បញ្ចូល​កុន​ខ្មែរ​យើង​ កុន​មួយ​ដុំ​ចង់​ មួយ​ម៉ោង​កន្លះ​អីចឹង​ បាន​ទឹកប្រាក់​តែ​៨០$​ អី​ទេ​អូន​ កុន​ខ្មែរ​យើង​កុន​មួយ​ដុំ​ចឹ​ង​បង​បញ្ចូល​អត់​ដល់​មួយ​ថ្ងៃ​ទេ​អូន​»
​។​

​អ្នកស្រី​ មួ​ង​ ឡៃ​ស៊ី​ម​ អាច​ដើរតួ​បាន​ពី​៤​ ទៅ​៥​សំលេង​ ។​ អ្នកស្រី​ពន្យល់​ពី​ការ​បែងចែក​សំលេង​យ៉ាង​ដូច្នេះ​ថា​៖ «​ធ្វើ​ប្រហែលជា​បាន​បួន​ប្រាំ​សម្លេង​អី​ណឹ​ង​ មិនមែន​សម្លេង​យើង​ដាច់​ម៉​ង​ទេ​ណា​ គឺ​យើង​ចែក​ស្ទីល​ ក្មេង​គេ​បញ្ចូល​បែប​ផ្សេង​ ចាស់​បែប​ផ្សេង​ តួ​វ័យ​កណ្តាល​បែប​ផ្សេង​ តួ​កាច​ផ្សេង​ កំប្លែង​អីចឹង​ទី​ណាស់​ គ្រាន់តែ​ដូ​ស្ទីល​ទេ​ សម្លេង​យើង​នៅ​បំពង់ករ​យើង​តែ​មួយ​តើ​អូន​ ។​ ស្ទើរ​យំ​ស្ទើរ​មិន​យំ​បាន​ន័យ​ថា​អួល​ ទឹកភ្នែក​ដក់​នៅ​ក្នុង​ភ្នែក​វា​អត់​ទាន់​ហូរ​មក​ យើង​ប្រើ​សម្លេង​អួល​ យើង​ចាត់​ទុក​ថា​យើង​ជា​ម្នាក់់​ណឹ​ង​ សម្លេង​ចាស់​ដើម​ករ​ សម្លេង​ក្មេង​នេះ​នៅ​កន្លែង​ម្តំ​ថ្កៀ​ម​  យើង​និយាយ​បើក​មាត់​ឲ្យ​អស់​ម៉ោ​ ហើយ​ក្មេង​យើង​រៀង​ត្បៀត​បំពង់ក​រប​ន្ទិ​ច​ម៉ោ​ សម្លេង​កំប្លែង​កា​ម៉ា​ប់​ក៏​ត្បៀត​បំពង់ករ​» ​។

​នៅ​ពេល​ដែល​សួរ​ថា​ តើ​ធ្វើ​ដូច​ម្តេច​ទើប​អាច​ខ្លា​យ​ជា​អ្នក​បញ្ចូល​សំលេង​បាន​ ?

​អ្នកស្រី​ មួ​ង​ ឡៃ​ស៊ី​ម​ ឆ្លើយ​ថា​ ចំពោះ​បុគ្គលិកលក្ខណៈ​ អ្នក​ដែល​អាច​បញ្ចូល​សំលេង​បាន​ គឺ​មិន​ចាំបាច់​មាន​អ្វី​ច្រើន​ទេ​ គ្រាន់តែ​មាន​ចំណង់​ចំណូលចិត្ត​ទៅ​លើ​វិស័យ​នេះ​ មាន​ភាព​តស៊ូ​ព្យាយាម​ និង​ជា​ពិសេស​មាន​អត្ត​ច​រិ​ក​ ល្អជា​ការ​ស្រេច​ ។​ «​អ្នកខ្លះ​អត់​ចេះ​មាត់​ចេះ​ក​ក៏​អាច​និយាយ​បាន​ដែរ​អូន​ ឲ្យ​តែ​គេ​ចេះ​មើល​អក្សរ​ខ្មែរ​ ហើយ​គេ​មាន​ចំ​នង់​ចំណូលចិត្ត​ ចង់​ចាប់​យក​អាជីព​ណឹ​ង​គេ​ព្យាយាម​រៀន​គេ​ច្បាស់​ជា​ចេះ​ ច​រិ​ក​ត្រូវ​ចូល​ឲ្យ​ចុះ​ជាមួយ​គេ​ កំ​ឆ្លើយ​កំ​អី​យើង​រៀន​ឆាប់​ចេះ​ បើ​យើង​អំនួត​លើ​ខ្លួនឯង​គ្មាន​អ្នក​ណា​ចេះ​ដូច​អញ​ គេ​ប្រដៅ​មិន​បាន​ គេ​ប្រាប់​មិន​បាន​គឺ​អត់​អាច​ទៅ​រយ​ច​ទេ​អូន​»​

​ជា​ចុង​ក្រោយ​ អ្នកស្រី​ មួ​ង​ ឡៃ​ស៊ី​ម​ បាន​សំណូមពរ​ឱ្យ​ទស្សនិកជន​ជួយ​គាំទ្រ​ និង​លើក​ស្ទួយ​វិស័យ​នេះ​ ឱ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ ។​

«​បង​មាន​សំណូមពរ​ទៅ​កាន់​អ្នក​ស្តាប់​ឲ្យ​គាំទ្រ​បង​កាន់តែ​ច្រើន​ ឲ្យ​គេ​ទទួលស្គាល់​ ហើយ​អគុណ​ទស្សនិកជន​ អគុណ​អ្នកគាំទ្រ​ដែល​បាន​គាំទ្រ​បង​ បង​មាន​អា​ជីប​នេះ​សព្វថ្ងៃ​ដោយសារ​ទស្សនិកជន​គាំទ្រ​បង​»​ ៕

Share

Image
Image
Image