en     km
en     km

សាលាឧទ្ធរណ៍​ ​៖​​ បណ្តឹង​​សុំ​​​នៅ​​ក្រៅ​​ឃុំ​​របស់​​លោក​​ អ៊ុំ​ ​សំ​អាន​​ នឹង​​បើក​​សាវ​​នា​​ការ​​នៅ​​ថ្ងៃ​​ទី​​១៧​​ឧសភា​

Share

​ភ្នំពេញ ៖ សាលា​ឧទ្ទ​រណ៍​គ្រោង​នឹង​ បើក​សវនាការ​លើ​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ អ៊ុំ​ សំ​អាន​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មណ្ឌល​ខេត្តសៀមរាប​ នៅ​ថ្ងៃ​ទី​១៧​ខែឧសភា​ ស​ប្ដា​ហ៍​ក្រោយ​នេះ​ ។

Oum-Saman-text
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អ៊ុំ​ សំ​អាន​

​មេធាវី​ការពារ​ក្តី​អោយ​លោក​ អ៊ុំ​ សំ​អាន​ គឺ​លោក​ ជួង​ ជូ​ងី​ បានឱ្យ​វិទ្យុ​ស្ត្រី​ដឹង​នៅ​ថ្ងៃ​ទី​១១​ខែឧសភា​ ឆ្នាំ​២០១៦​ នេះ​ថា​សាលា​ឧទ្ទ​រណ៍​មាន​គម្រោង​ បើក​សវនាការ​រលើ​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​ របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អ៊ុំ​ សំ​អាន​ នា​ស​ប្ដា​ហ៍​ក្រោយ​នេះ​ ។​ លោក​បាន​បន្ត​ថា​ តុលាការ​មិន​គួរ​ឃុំខ្លួន​កូនក្តី​របស់​លោក​ នោះ​ទេ​ព្រោះ​លោក​ អ៊ុំ​ សំ​អាន​ មាន​អភ័យឯកសិទ្ធិ​ និង​មិន​បាន​ប្រព្រឹត្តិ​បទល្មើស​អ្វី​ធំដុំ​នោះ​ទេ​ ។​ លោក​ថា៖​ «​តាម​ខ្ញុំ​ជា​មេធាវី​ ជា​អ្នក​ច្បាប់​ គឺ​គាត់​អត់​មាន​កំហុស​ផង​ ហើយ​ម្យ៉ាងទៀត​ គាត់​មាន​អភ័យឯកសិទ្ធិ​អត់​ត្រូវ​ចាប់​គាត់​ទេ​» ។​​

​លោក​ ជួង​ ជូ​ងី​បាន​ទ​ទួ​ច​ឱ្យ​តុលា​ឯករាជ្យ​គោរព​គោល​ការ​ណ៏​ និង​អ​ព្យា​ក្រឹត្យ​ ដោយ​មិន​ត្រូវ​ប្រើ​អំណាច​នោះ​ទេ​ ។​ «​ខ្ញុំ​ចង់ឱ្យ​គ្រប់​ផ្នែក​ ទាំង​រដ្ឋាភិបាល​ ទាំង​រដ្ឋសភា​ ទាំង​តុលាការ​បំពេញការងារ​របស់​ខ្លួន​ឱ្យ​ឯករាជ្យ​កុំឱ្យ​រង់​ឥ​ទ្ឋិ​ពល​ទៅ​វិញ​ទៅ​មក​ ហើយ​ទី​២​ឱ្យ​បំពេញ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​កុំ​ប្រើ​អំណាច់​ធ្វើ​អ្វី​តាម​អំ​នើ​ង​ចិត្ត​របស់​ខ្លួន​ វា​អាច​ផ្តល់​ឱ្យ​មាន​ផល​លំបាក​ធ្ងន់ធ្ងរ​ទៅៗ​សម្រាប់​សង្គម​»​ ។​​

​លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ ពី​បទ​ម​ជ្ឈឹ​ម​ដែល​ច្បាប់​កំណត់​ដាក់​ពន្ធ​ធនាគារ​ស្មើ​ ឬ​លើស​ពី​មួយ​ឆ្នាំ​ ។​​

​សូម​រំលឹក​ថា​ លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃអាទិត្យ​ ឈាន​ចូល​ថ្ងៃ​ទី​១១​មេ​សា​ នៅ​ខេត្តសៀមរាប​ មុន​បញ្ជូន​ខ្លួន​មក​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រសួងមហាផ្ទៃ​ ។​ ក្រោយ​បញ្ចប់​ការ​សាកសួរ​រយៈពេល​ ១​ថ្ងៃ​កន្លះ​ លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​គេ​បញ្ជូន​ខ្លួន​ភ្លាមៗ​ ទៅ​គុក​ព្រៃ​ស​ ដើម្បី​រង់ចាំ​សវនាការ​បន្ត​ ៕

Share

Image
Image
Image