en     km
en     km

លោក​ ​សម​ ​រ​ង្ស៊ី​ ​ទទូច​​ឱ្យ​​ពល​រដ្ឋ​​ចូល​រួម​​«​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»​ ​តែ​​បក្ស​​កាន់​​អំណាច​​ថា​​ជា​​បដិវត្តន៍​ពណ៌​

Share

ភ្នំពេញ ៖ ​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្រៅប្រទេស​បាន​ផ្ញើ​សារ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ដោយ​អំពាវនាវ​ដល់​ប្រជាជន​ខ្មែរ​ចូលរួម​ក្នុង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ ដើម្បី​រក​ភាព​យុត្តិធម៌​ និង​ដោះ​លែង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ និង​មន្ត្រី​គជ​ប​ ដែល​កំពុង​ជាប់​ឃុំខ្លួន​ក្នុង​ពន្ធ​ធនាគារ​ ។​ លោក​ សម​ រ​ង្ស៊ី​ ស្លៀកពាក់​ឈុត​ខ្មៅ​ ហើយ​នាឡិកា​របស់​លោក​ក៏​ខ្មៅ​ដែរ​ ។​

sam-ransy-black
លោក​ សម​ រ​ង្ស៊ី​ ស្លៀកពាក់​ឈុត​ខ្មៅ​។ រូបភាពកាត់ចេញពី Video Facebook របស់ លោក​ សម​ រ​ង្ស៊ី​

​សូម​ស្ដាប់​ប្រសាសន៍​របស់​លោក​សមរ​ង្ស៊ី​ ដែល​ត្រូវ​បាន​មើលឃើញ​ លើ​ទំព័រ​សង្គម​របស់​លោក​ដូចនេះ​ ៖

តែ​យ៉ាងណា​លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ បាន​ចំអក​ចំពោះ​ការ​ថ្លែង​របស់​មេ​បក្ស​ប្រឆាំង​ រូប​នេះ​។​ លោក​មាន​ប្រសាសន៍​ថា​ ជា​រឿង​ឥតប្រយោជន៍​ ហើយ​ថា​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ក្នុង​ការ​ទប់ស្កាត់​នូវ​ចលនា​ណាមួយ​ដែល​អាច​ឈាន​ដល់​ការ​ ធ្វើ​បដិវត្តន៍​ពណ៌​ ។​

​សូម​ស្ដាប់​ ប្រសាសន៍​របស់​លោក​ សុខ ​ឥ​សាន្ដ ដូចនេះ​៖


ក្នុង​យុទ្ធនាការ​មួយ​ ដែល​គេ​ដាក់​ឈ្មោះ​ថា​ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»​ ដើម្បី​តវ៉ា​ឱ្យ​ដោះ​លែង​ មន្ត្រី​ សមាគម​អា​ដ​ហុ​ក​ និង​មន្ត្រី​ គជ​ប​ ធ្វើ​ឡើង​នៅ​ថ្ងៃនេះ​ គឺ​យ៉ាងតិច​ណាស់​មនុស្ស​៨​នាក់​ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន​ ក្នុង​នោះ​ស្រី្ត​បឹង​កក់​៣​នាក់​ ប្រធាន​សមាគម​ន៍​ ធាង​ធ្នោ​ត​ លោក​ អ៊ី​ សា​រ៉ុ​ម​ លោក​ ថាវ​ គឹ​ម​សាន​ មន្ត្រីជាន់ខ្ពស់​អង្គការ​លី​ការ​ដូ​ អ្នកស្រី​ សរ​ ស៊ន​ សកម្មជន​ដីធ្លី​នៃ​សហ​គម​បុរី​កីឡា​ និង​ជនបរទេស​២​នាក់​ ។​

​តាម​គម្រោង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នកប្រឆាំង​ការ​ចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​សមាគម​អា​ដ​ហុ​ក​ និង​ មន្ត្រី​គជ​ប​ ត្រូវ​ជួបជុំ​គ្នា​នៅ​ខាង​មុខ​ពន្ធនាគា​ព្រៃ​សរ​ ដោយ​មាន​អ្នកចូលរួម​ ប្រមាណ​៣០០​នាក់​ដោយ​ពួក​គេ​ស្លៀកពាក់​ ឈុត​ខ្មៅ​ ។​ តែ​បែប​នេះ​ក្ដី​លើ​ បណ្ដាញ​សង្គម​ មានការ​ចែកចាយ​សារ​ជូន​គ្នា​ ជាមួយ​ នឹង​ការ​បង្ហាញ​ ពី​ការ​ប្រឆាំង​ការ​ចាប់ខ្លួន​ មន្ត្រី​សង្គម​និង​មន្ត្រី​គជ​ប​។​ ពួក​គេ​ក៏​បង្ហាញ​ ឈុត​ខ្មៅ​ ស្លៀកពាក់​ នៅ​ កន្លែងធ្វើការ​ ៕​

Share

Image
Image
Image