en     km
en     km

ធនា​គារ​ជាតិ​​កា​​ណា​​ដា​​ ក្លាយ​ជា​​ម្ចាស់​​ភាគ​ហ៊ុន​​ដ៏​​ធំ​​របស់​​ធនាគារ​​ ABA​​នៅ​​កម្ពុជា​

Share

ភ្នំពេញ ៖ ​ធនាគារជាតិ​កា​ណា​ដា​ នៅ​ថ្ងៃ​ទី​៩​ខែ​ឩ​សភា​ ឆ្នាំ​២០១៦​ នេះ​បាន​ប្រកាស​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​និង​ធនាគារ​ ABA​ នៅ​កម្ពុជា​ ដែល​មាន​ភាគហ៊ុន​រហូត​ទៅ​ដល់​ ៩០%​ មាន​ទឹកប្រាក់​សរុប​ប្រមាណ​ ១៤៨​លាន​ដុល្លា​ ។​ ​ការ​ចុះ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ អ្នកជំនាញ​ខាង​វិស័យ​ធនាគារ​ទាំង​ពីរ​នេះ​សម្លឹង​ឃើញ​ថា​ វិស័យសេដ្ឋកិច្ច​កម្ពុជា​កំពុង​តែ​មាន​សន្ទុះ​ខ្លាំង​និង​មាន​ធនធានធម្មជាតិ​អំណោយផល​ ស្រប​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​សមាគម​ន​ អាស៊ាន​ ។​

aba-bank
​ធនាគារជាតិ​កា​ណា​ដា​ ​បាន​ប្រកាស​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​និង​ធនាគារ​ ABA​ នៅ​កម្ពុជា​ នៅ​ថ្ងៃ​ទី​៩​ខែ​ឩ​សភា​ ឆ្នាំ​២០១៦

នេះ​ជា​លើក​ដំបូង​ហើយ​ ដែល​ស្ថាប័នហិរញ្ញវត្ថុ​បរទេស​មួយ​នេះ​ បាន​កាន់កាប់​ភាគហ៊ុន​ដ៏​ធំ​ក្នុង​ធនាគារ​កម្ពុជា​ហើយ​ធ្វើ​ឲ្យ​ធនាគារ​ ABA​ មានការ​អភិវឌ្ឍ​កាន់តែ​ខ្លាំង​ បន្ថែម​ទៅ​លើ​កម្រិត​គុណភាព​សេវាកម្ម​របស់​ខ្លួន​មាន​ស្រាប់​ ។​ ​តាម​នីតិវិធី​ និង​បទ​ប្បញ្ញត្តិ​នានា​ធនាគារជាតិ​កា​ណា​ដា​ បាន​បង្កើត​មូលធន​របស់​ខ្លួន​ក្នុង​ធនាគារ​ ABA​ បន្ថែម​តាម​រយៈ​ការ​ទិញ​ភាគហ៊ុន​ ពី​៤០%​ ដល់​៩០%​ ។​​

​លោក​ Askhat​ Azhikhanov​ ជា​អគ្គនាយក​នៃ​ធនាគារ​ ABA​ មាន​ប្រសា​ស​ន៏​ថា​ «​កិច្ចព្រមព្រៀង​ជាមួយ​ធនាគារជាតិ​កា​ណា​ដា​ គឺជា​ព្រឹត្តិការ​ណ៏​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​ របស់​ធនាគារ​ABA​ ហើយ​ក៏​អាច​និយាយ​បាន​ថា​គឺជា​និមិត្តរូប​ ដែល​ធនាគារជាតិ​កា​ណា​ដា​បាន​ក្លាយជា​ភាគហ៊ុន​ដ៏​ធំ​ ខណៈ​មានការ​ប្រារព្ធ​ខួប​គម្រប់​២០​ឆ្នាំ​របស់​ជា​កម្ពុជា​ផង​ដែរ​»​ ។​​

​លោក​ក៏​បាន​បន្ថែម​ទៀត​ថា​ ការ​ទិញ​ភាគហ៊ុន​ដោយ​ធនាគារជាតិ​កា​ណា​ដា​ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ជំហរ​ដ៏​រឹង​មាំ​ក្នុង​ទីផ្សារ​ និង​ពី​ទំនុកចិត្ត​របស់​ដៃគូ​ក្នុង​យុទ្ធសាស្ត្រ​ និង​ការ​រីក​ចម្រើន​របស់​ABA​ ហើយ​ការ​ចាប់ផ្ដើម​បោះទុន​ចុង​ក្រោយ​នេះ​បាន​ផ្ដល់​ឲ្យ​នូវ​ឱកាស​ទីផ្សារ​ថ្មី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ និង​លទ្ធភាព​ផ្ដល់​ជូន​បន្ថែម​ទៀត​ ដល់​អតិថិជន​ដ៏​មាន​តម្លៃ​របស់​កម្ពុជា​ ។​​

​នៅ​ក្នុង​រយៈពេល​ប្រមាណ​ជិត​ពីរ​ឆ្នាំ​ក្រោយ​ពេល​បាន​ទទួល​បានការ​វិនិយោគ​ពី​សំណាក់​ ធនាគារជាតិ​កា​ណា​ដា​រួច​មក​ ធនាគារ​ ABA​ បាន​បង្ហាញ​លទ្ធផល​ដ៏​ល្អ​ប្រសើរ​ជា​ច្រើន​ ។​ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ ធនាគារ​ ABA​ មានទ្រព្យ​សកម្ម​កើន​ដល់​៩២៨​លាន​ដុល្លា​អា​មេ​រិ​ក​ ហើយ​ប្រាក់​ចំណេញ​សុទ្ធ​របស់​ធនាគារ​ ABA​ បាន​កើន​ឡើងជា​ពីរ​ដង​ ពោល​គឺ​៧,៥​លាន​ដុល្លា​អា​មេ​រិ​ក​នៅ​ក្នុង​ឆ្នាំ​២០១៤​ កើនឡើង​ដល់​ ១៦​លាន​ដុល្លា​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៥​កន្លង​មកនេះ​ ។​​

​លោក​ ល្វី​ស​ វា​ឆុង​ ជា​ប្រធាន​ និង​ជានា​យក​ប្រតិបត្តិ​ ធនាគារជាតិ​កា​ណា​ដា​ មាន​ប្រសា​ស​ន៏​ថា​ «​ធនាគារជាតិ​កា​ណា​ដា​ មាន​មោទនភាព​ដែល​បាន​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ដ៏​ធំ​របស់​ធនាគារ​ ABA»​ ។​​

​លោក​បាន​បន្ថែម​ទៀត​ថា​ កម្ពុជា​មាន​ទស្សនវិស័យ​វែង​ឆ្ងាយ​និង​មាន​កំណើនសេដ្ឋកិច្ច​ល្អ​ប្រសើរ​ ហើយ​ធនាគារ​ ABA​ ក៏​មាន​ជំហរ​ច្បាស់លាស់​ក្នុង​ការ​ទាញ​យក​ឱកាស​ដ៏​ល្អ​នេះ​ក្នុង​ការ​បន្ត​កំណើន​ចំណូល​របស់​ខ្លួន​ ។​​

​សូម​បញ្ជាក់​ថា​ ធនាគារជាតិ​កា​ណា​ដា​បា​នប​ង្កើ​ង​ឡើង​តាំងពី​ឆ្នាំ​១៨៥៩​ ដោយ​សហគ្រិន​ និង​សម្រាប់​សហគ្រិន​ ។​ បច្ចុប្បន្ន​ នេះ​គេ​បាន​បង្ហាញ​ចេញ​លទ្ធផល​ផ្លែផ្កា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ គឺ​ជាក់ស្ដែង​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ប្រព័ន្ធ​របស់​ធនាគារ​កា​ណា​ដា​ គឹ​មាន​បុគ្គលិក​កំពុង​បម្រើ​ការងារ​ដ៏​ច្រើន​ ដែល​ផ្ដល់​សេវា​ជូន​អតិថិជន​គ្រប់​ប្រភេទ​ រាប់​តាំងពី​ បុគ្គលិក​ឯកជន​ ពាណិជ្ជកម្ម​ និង​សាជី​កម្ម​ធំៗ​ ។​​

​កម្ពុជា​ត្រូវ​បាន​ទទួលស្គាល់​ថា​ ជា​ប្រទេស​ដែល​មាន​ទស្សនវិស័យ​សេដ្ឋកិច្ច​មាន​សន្ទុះ​ខ្លាំង​និង​មាន​ធនធានធម្មជាតិ​អំណោយផល​ ស្រប​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​សមាគម​អាស៊ាន​ ដែល​រួម​មាន​ វប្បធម៌​ជា​សហគ្រិន​ ឫ​ជា​អ្នក​ផ្ដួចផ្ដើម​អាជីវកម្ម​ និង​ជា​បណ្ដាញ​អាជីវកម្ម​ ។​ ទាំង​អស់នេះ​ជា​ហេតុផល​ ដែល​ទាក់ទាញ​ធនាគារជាតិ​កា​ណា​ដា​ចូល​មក​ប្រទេស​កម្ពុជា ​។​​

​បើ​និយាយ​ពី​យុទ្ធសាស្ត្រ​របស់​ធនាគារ​ ABA​វិញ​ គឺ​បន្ត​ពង្រឹង​បណ្ដាញ​សាខា​ ដោយ​បច្ចុប្បន្ន​មាន​ សាខា​៣៨​ អាច​ផ្ដល់​លទ្ធភាព​ផ្ដល់​សេវា​ពេញលេញ​ និង​អនុវត្ត​តាម​យុទ្ធសាស្ត្រ​របស់​ធនាគារជាតិ​កា​ណា​ដា​ ដោយ​ ផ្ដោត​យកចិត្ត​ទូក​ដាក់​ដាច់​ដោយឡែក​ទៅ​លើ​សេវា​ផ្ដល់​កម្ចី​ សម្រាប់​សហគ្រាស​ធន​តូច​បំផុត​ តូច​ មធ្យម​ និង​ទៅ​លើ​ផ្ដល់​មូលនិធិ​ចំពោះ​អតិថិជន​លក់រាយ​ សាជីវកម្ម​ និង​ស្ថាប័ន​ ។​​

​ធនាគារ​នេះ​នឹង​បន្ត​លើកកម្ពស់​គុណភាព​សេវា​ ព្រមទាំង​បង្កើន​ដំណោះស្រាយ​សេវា​ធនាគារ​ឌី​ជី​ថ​ល​ប្រកបដោយ​បច្ចេកវិទ្យា​ទំនើប​ផង​ដែរ​ ដូច​ជា​ការ​បង្កើត​កម្មវិធី​ប្រើប្រាស់​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ចល័ត​ សេវា​ធនាគារ​តាម​អ៊ីនធឺណិត​ និង​សេវា​ស្វ័​យ​បម្រើ​ជា​ច្រើន​ទៀត​ ៕​

Share

Image
Image
Image