en     km
en     km

តំណាង​សហគម​រង​គ្រោះ​បញ្ហា​ដី​ធ្លី​ អំពាវ​នាវសារជាថ្មី​ឱ្យ​រដ្ឋា​ភិបាល​ផ្អាក​ការ​ពិនិត្យ​និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​គ្រប់​គ្រង ​NGO

Share

ប្រជា​សហគម​ចំនួន​៤ ​នៅ​រាជ​ធានី​ភ្នំពេញ មាន​គ្នា​ចំនួន​ ៤៦​នាក់​ បាន​ជួប​ជុំ​គ្នា​នៅ​ខាង​មុខ​រដ្ឋ​សភា​ជាតិ​ លើក​បដា​ព្រោង​ព្រាត​ ​អំពាវ​នាវ​ដល់​រដ្ឋា​ភិបាល​ឱ្យ​ផ្អាក​ការ​ពិនិត្យ​និង​អនុ​ម័ត​សេច​ក្តីព្រាង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែនរដ្ឋា​ភិបាល​ជា​បន្ទាប់ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ​ខែ​កក្កដា ​ឆ្នាំ​ ២០១៥​ នេះ។

NO-ngolaw-cover

ការ​អំពាវ​នាវ​នេះ ​ធ្វើ​ឡើង​ដោយ​ហេតុ​ថា ​ការ​ពិនិត្យ​និង​អនុ​ម័ត​សេច​ក្តី​ព្រាង​ច្បាប់​សមាគម​និង​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ អាច​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ដែល​មាន​ជម្លោះ​ដី​ធ្លី​ជា​មួយ​ក្រុម​ហ៊ុន​និង​រដ្ឋា​ភិបាល​ នឹង​ត្រូវ​ជាប់​ពន្ធ​នាគា​និង​ស្លាប់​ដោយ​មិន​មាន​អង្គ​ការ​សង្គម​ស៊ី​វិល​ណា​មួយ​ដឹង​ឮ ​ឬ​អាច​ជួយ​បាន​។ ​

កា​រ​អះ​អាង​ក្នុង​សេច​ក្តី​អំពាវ​នាវ​របស់​តំណាង​ប្រជា​សហគម​ដដែល​បាន​ឱ្យ​ដឹង​បន្ត​ទៀត​ថា ​ច្បាប់​ស្តី​ពី​សគម​និង​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​នេះ ​ធ្វើ​ឡើង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​នយោបាយ​និង​ដើម្បី​ត្រួត​ត្រា ​គាប​សង្កត់​ទៅ​លើ​សមាគម​និង​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​​ដែល​បាន​បំពេញ​ការ​ងារ​ជួយ​ប្រជា​ពល​រដ្ឋ​ពិត​ប្រាកដ​។​

សូម​បញ្ជាក់​ថា ប្រជា​សហគម​ទំាង​​៤ ​រួម​មាន​សហគម​បុរី​កីឡា​៣​មករា​ សហគម​ស្ត្រី​បឹង​កក់​ បណ្តាញ​អតីត​ស្រ្តី​បឹង​កក់ ​និង​សហ​គម​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ SOS​ ​។ មួយ​វិញ​ទៀត​ ការ​បង្កើត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ របស់​រដ្ឋា​ភិបាល​កម្ពុជា ​ត្រូវ​បាន​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ជាតិ​និង​អន្តរ​ជាតិ​មិន​ពេញ​ចិត្ត​ចំពោះ​​ពង្រាង​ច្បាប់​នេះ​ឡើយ​ និង​បាន​ចាត់​ទុក​ថា ​សេច​ក្តី​ព្រាង​ច្បាប់​នេះ ​ថា​ជា​ការ​គ្រប់​គ្រង​សកម្ម​ភាព​របស់​សមាគម​និង​អង្គ​ការ​សង្គម​ស៊ី​វិល​ដែល​ធ្វើ​​ការ​ងារ​ជួយ​ប្រជា​ស​ហគម​និង​ប្រជា​ពល​រដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​អំពើ​ពុក​រលួយ​និង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​​​យ៉ាង​​ធ្ងន់​ធ្ងរ​នៅ​កម្ពុជា​៕​

Share

Image
Image
Image