en     km
en     km

លោក​ ​កឹ​ម​ ​សុខា​​ ថា​មិន​ទៅ​ណា​ឆ្ងាយ​ពី​​ ប្រជាពលរដ្ឋ​ឡើយ​

Share

ភ្នំពេញ ៖ ​អុ្ន​ក​នយោបាយ​ម្នាក់​ដែល​ កំពុង​ស្ថិត​នៅ​ក្នុង​សំនុំរឿង​នយោបាយ​ស្នេហា​ មានឈ្មោះ​ក្ដី​ក្ដាំង​ នៅ​ តុលាការ​បាន​បន្ត​សន្យា​ រស់នៅ​ក្បែរ​ប្រជាពលរដ្ឋ​ជា​និច្ច​ទោះជា​រលក​កំ​ដៅ​នយោបាយ​ ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​អំពី​ ភាព​ងាយ​គ្រោះថ្នាក់​ដល់​ខ្លួន​ក៏​ដោយ​។​

Kem-Sokah-pr-Svay-Rieng
លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។ រូបភាពពី៖ Facebook លោក​ កឹ​ម​ សុខា

​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​ ជា​ច្រើន​ពាន់​នាក់​ នៅ​ក្នុង​វេទិកា​មួយ​ កាលពី​ថ្ងៃ​ម្សិលមិញ​ នៅ​ខេត្តស្វាយរៀង​ថា​ រយៈពេល​ចុង​ក្រោយ​នេះ​ ទោះបី​មាន​កម្ដៅ​នយោបាយ​យ៉ាងណា​ក៏​ដោយ​ តែ​ទឹកចិត្ត​របស់​លោក​ នៅ​តែ​ស្ថិត​នៅ​ជាមួយ​ ពលរដ្ឋ​ជា​និច្ច​។​

​លោក​ កឹ​ម​ សុខា​ បាន​លើក​ឡើង​ដូចនេះ​ថា​ ៖«​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់​លំដាប់ថ្នាក់​ ជា​ពិស​សេស​ថ្នាក់​មូលដ្ឋាន​នៅ​តែ​មាន​ភាពរឹងមាំ​ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​ទៅៗ​ បាន​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​ និង​ក្ដី​សង្ឃឹម​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ​»​។​

​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​ បណ្ដាញ​សង្គម​ និង​សារព័ត៌មាន​មួយ​ចំនួន​ ចុះ​ផ្សាយ​ថា​លោក​ កឹ​ម​ សុខា​ បាន​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​ខណៈ​លោក​ ត្រូវ​បាន​កញ្ញា​ ធី​ សុវណ្ណ​ថា​ យុវតី​ល្បីឈ្មោះ​ លើ​បណ្ដាញ​សង្គម​ ប្ដឹង​លោក​ពី​បទ​បរិហា​កេរ្តិ៍​ ដោយ​ទាមទារ​សំណង​ផ្លូវចិត្ត​ ១​លាន​ដុល្លារ​អា​មេ​រិ​ក​។​

​បន្ថែម​លើ​នេះ​ទៀត​ ស្ត្រី​ម្នាក់​ដែល​គេ​ថា​ គូ​ស្នេហា​សន្ទនា​ ជាមួយ​លោក​ គឺ​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ បាន​ប្ដឹង​លោក​ ទារជម្ងឺចិត្ត​ ៣០​ម៉ឺន​ដុល្លារ​ ករណី​បោក​នាង​ ថា​ទិញ​ផ្ទះ​ឱ្យ​នាង​ហើយ​ រួមការ​ឆ្លើយ​ ដាក់​ របស់​កញ្ញា​ ផ្ដើម​ឱ្យ​មានការ​ចោទសួរ​ អំពី​សុវត្ថិភាព​ ធ្វើ​នយោបាយ​ របស់​លោក​ កឹ​ម​ សុខា​។​

​ថ្លែង​នៅ​ ក្នុង​វេទិកា​នោះ​លោក​ កឹ​ម​ សុខា​ បាន​សន្យា​ដូចនេះ​ថា​៖«​ខ្ញុំ​ត្រូវ​តែ​នៅ​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់​លំដាប់ថ្នាក់​ ដើម្បី​ភាពរឹងមាំ​របស់​គណបក្ស​យើង​។​ខ្ញុំ​ត្រូវ​តែ​នៅ​ជិត​ស្និទ្ធ​ជាមួយ​ប្រជាពលរដ្ឋ​ ដើម្បី​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​ និង​ក្ដី​សង្ឃឹម​ ដល់​ពួក​គាត់​»​។​

​លោក​ កឹ​ម​ សុខា​ ធ្លាប់​ជាប់​ពន្ធនាគារ​ម្ដង​ កាលពី​ឆ្នាំ​២០០៥​ កាល​លោក​ជា​ប្រធាន​មជ្ឈមណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា​ ហើយ​បទ​ចោទ​ប្រឆាំង​លោក​គឺ​ករណី​ បរិហា​កេរ្តិ៍​ ដោយសារ​ផ្ទាំង​បដា​ ទិវា​សិទ្ធិ​មនុស្ស​ ១០​ធ្នូ​ឆ្នាំ​២០០៥​ រិះគន់​រដ្ឋាភិបាល​ គណបក្ស​ប្រជាជន​កម្ពុជា​ ៕​

Share

Image
Image
Image