en     km
en     km

តុលាការ​ សាកសួរ​មន្ដ្រី​អា​ដ​ហុ​ក​ និង​មន្ដ្រី​គ​ ជ​ ប​ នៅ​មិន​ទាន់​ចប់​នៅឡើយ​ទេ​នៅ​រសៀល​ថ្ងៃនេះ​

Share

​ភ្នំពេញ ៖ តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​តុលាការ​រាជធានី​ភ្នំពេញ​រហូត​ដល់​ម៉ោង​៤​រសៀល​នេះ​នៅ​មិន​ទាន់​បញ្ចប់​ការ​សាកសួរ​មន្ដ្រី​សមាគម​អា​ដ​ហុ​ក​និង​មន្ដ្រី​គ​ ជ​ ប​ គឺ​លោក​នី​ចរិយា​ នៅឡើយ​ទេ​។​ លោក​ នី​ ចរិយា​ អគ្គលេខាធិការ​រង​ គ​ ជ​ ប​ លោក​ នី​ សុខា​ លោក​ ណៃ​ វង់​ដា​ លោក​ យី​ សុខ​សាន​ និង​លោកស្រី​ លឹ​ម​ មុនី​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ចេញពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មក​កាន់​តុលាការ​កាលពី​ម៉ោង​៨:៣០​នាទី​ព្រឹក​ដើម្បី​ធ្វើការ​ចោទប្រកាន់​ ​នូវ​អ្វី​ដែល​គេ​ហៅ​ថា​បង្គាប់​ឲ្យ​កញ្ញា​ ខុ​ម ចាន់​ដា​រា​ទី​ ហៅ​ស្រី​មុំ​ និយាយ​កុហក​សមត្ថកិច្ច​ និង​តុលាការ​និង​ទាក់ទិន​លុយ​២០៤​ដុល្លារ​ឲ្យ​ កញ្ញា​ស្រី​មុំ​ស្នាក់​នៅ​ភ្នំពេញ​ដើម្បី​ តតាំង​ រឿង​ក្ដី​របស់​ខ្លួន​។​

tulaka-sala-dombong-1
តុលាការ​រាជធានី​ភ្នំពេញ

​អ្នក​ទាំង​៥​នាក់​នេះ​ត្រូវ​បាន​ព្រះរាជអាជ្ញារ​ នាំ​ខ្លួន​មក​កាន់​តុលាការ​រាជធានី​ភ្នំពេញ​ដើម្បី​ ឲ្យ​ចៅក្រម​ស៊ើបសួរ​បើក​ការ​ស៊ើបសួរ​ និង​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ​ប្រសិនបើ​ត្រូវ​ បាន​ចោទប្រកាន់​មែន​នោះ​គឺ​ពួក​គាត់​និង​ត្រូវ​បន្ដ​ឃុំខ្លួន​ទៀត​គឺ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​។​ការ​ឃុំខ្លួន​អាច​នាំ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ ឬ​ នាំ​ទៅ​ឃុំខ្លួន​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​វិញ​។​តែ​ប្រសិនបើ​មិន​អាច​រក​ភស្ដុ​តាង​បាន​ទេ​នោះ​គឺ​ពួក​គាត់​នឹង​ត្រូវ​ដោះ​លែង​ ​ឬ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​ក្រោម​ការ​ត្រួតពិនិត្យ​ដោយ​តុលាការ​។​​

​នៅ​ខណៈ​ដែល​តុលាការ​កំពុង​បើក​ការ​សាកសួរ​នេះ​ប្រជាពលរដ្ឋ​ជា​ច្រើន​គឺ​ភាគច្រើន​ពួក​គេ​មក​ពី​សហគមន៍​បឹង​កក់​និង​បុរី​កីឡា​គឺ​ពួក​គាត់​បាន​ស្រែក​តវ៉ា​ឲ្យ​ដោះ​លែង​អ្នក​ទាំង​ប្រាំ​រូប​នេះ​ជា​បន្ទាន់​។​

​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​និង​អន្ដរជាតិ​បាន​ចេញ​សេចក្ដី​ថ្លែង​ការ​រួម​គ្នា​ថ្កោលទោស​យ៉ាង​ខ្លាំង​ទៅ​លើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​បាន​ឃុំខ្លួន​អ្នក​ទាំង​ប្រាំ​រូប​នេះ​ដោយ​ចាត់​ទុក​ថា​អង្គភាព​នេះ​បំពេញការងារ​របស់​ខ្លួន​ខុស​បែបបទ​ច្បាប់​របស់​ប្រទេស​ដោយ​បាន​ទាមទារ​ឲ្យ​ទំលាក់​បទ​ចោទ​ទាំងឡាយ​ណា​ប្រឆាំង​អ្នក​ទាំងនេះ​៕

Share

Image
Image
Image