en     km
en     km

សមាគម​​អា​ដ​ហុ​ក​​នឹង​ប្ដឹង​ទៅ​ អ​.​ស​.​ប​ ​ប្រសិន​បើ​​មន្ដ្រី​​របស់​​ខ្លួន​​ត្រូវ​បាន​ចោទ​ប្រកាន់​ពីតុលាការ​

Share

ភ្នំពេញ ៖ ​​មន្ដ្រី​ច្បាប់​នៃ​សមាគម​អា​ដ​ហុ​ក​ បានឱ្យ​ដឹង​ថា​អង្គការ​របស់​លោក​ និង​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​ ប្រសិនបើ​ការ​ដោះស្រាយ​តាម​ផ្ឡូ​វ​ច្បាប់​នៅ​កម្ពុជា​ មិន​អាច​ឱ្យ​មន្ដ្រី​របស់​អា​ដ​ហុ​ក​ រួច​ផុត​ពី​ការ​ចោទប្រកាន់​និង​ការ​ឃុំខ្លួន​។​

adhoc-logo-text
រូបភាពពី Facebook ADHOC

​ការ​ថ្លែង​របស់​លោក​ ឡាត់ គី​ ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​លោក​ បាន​ចូល​ ទៅ​ស្ដាប់​សន្និសីទ​សារព័ត៌មាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ នៅ​មុន​នេះ​បន្ដិច​ ពាក់ព័ន្ធ​នឹង​ការ​ស៊ើបសួរ​មន្ដ្រី​អា​ដ​ហុ​ក​៤​រូប​ រួម​នឹង​លោក​ នី​ ចរិយា​ ម្នាក់​ផង​ដែរ​ ដែល​ជា​អគ្គលេខាធិការ​រង​គ​.​ជ​.​ប​។​​

​លោក​ នី​ សុខា​ លោក​ ណៃ​ វង់​ ដា​ លោក​ យី​ សុខសាន្ដ​ និង​លោកស្រី​ លឹ​ម​ មុនី​ ដែល​ជាម​ន្ដ្រី​ ជាន់ខ្ពស់​នៃ​សមាគម​អា​ដ​ហុ​ក​ ដែល​ពួក​គាត់​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ កោះហៅ​និង​ឃុំខ្លួន​នៅ​ACU​ ពាក់ព័ន្ធ​នឹង​ការ​ឆ្លើយ​ដាក់​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ថា​បង្គាប់​ឱ្យ​ កញ្ញា​ និយាយ​កុហក់​សមត្ថកិច្ច​ ករណី​ខ្សែអាត់​សម្លេង​ស្នេហា​រវាង​កញ្ញា​និង​បុរស​ម្នាក់​ដែល​គេ​ថា​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​។​​

​បើ​តាម​លោក​ ឡាត់​ គី​ គឺ​មន្ដ្រី​អា​ដ​ហុ​ក​ទាំង​៤​រូប​នេះ​ ត្រូវ​បាន​ACU​ សម្រេច​ឃុំខ្លួន​ជា​ផ្លូវការ​តាំងពី​ម៉ោង​៨​យប់​ កាលពី​យប់​ថ្ងៃ​ទី​២៨​ខែមេសា​ ឆ្នាំ​២០១៦​  ហើយ​ពួក​គាត់​អាច​និង​ត្រូវប​ញ្ចូ​ន​ទៅ​តុលាការ​នៅ​ថ្ងៃនេះ​ ប្រសិនបើ​ ACU​ ចោទប្រកាន់​ពួក​គាត់​ដែរ​នោះ​។​​

​សូម​ជម្រាប​ថា​ ACU​ បាន​កោះហៅ​មន្ដ្រី​សង្គម​ស៊ី​វិល​៨​រូប​ ដែល​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ឆ្លើយ​ដាក់​ គឺ​ មាន​អ្នក​ទាំង​៥​នេះ​ និង​លោកស្រី​ ធីតា​ ឃឹះ​ លោកស្រី​ ទ្រី​ ឈួ​ន​ ជាមួយ​មេធាវី​ សមាគម​អា​ដ​ហុ​ក​ ប៉ុន្ដែ​ពួក​គាត់​ទាំង​ពីរ​ បាន​សាកសួរ​រួច​ហើយ​ ដោយ​អោយ​ត្រឡប់​ទៅ​កន្លែង​ ធ្វើការ​វិញ​ ។​​

ចំណែកឯ​ លោក​ សឺ​ន​ សាលី​ មន្ដ្រី​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ ACU​ មិន​ទាន់​កោះហៅ​អោយ​ចូល​ខ្ឡួ​ន​នៅ​ថ្ងៃ​ណា​ទេ​ ដោយសារ​តែម​ន្ដ្រី​រូប​នេះ​ រង់ចាំ​ទទួល​  លិខិត​មួយ​ ពី​ក្រសួងការបរទេស​នៅ​កម្ពុជា​ជា​មុន​សិន​ ៕

Share

Image
Image
Image