en     km
en     km

លោក​ទី​ ឡុ​ង​ ថា​ ដើមខែ​ឧសភា​ ប៉ូ​លី​ស​និង​រឹត​បន្តឹង​ការ​ផាកពិន័យ​ច្បាប់​ចរាចរណ៍​​លើ៤ចំនុច​ជាចំបង

Share

​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​ទស្សនៈកិច្ច​ មួយ​ថ្ងៃ​នៅ​ក្រុង​តា​ខ្មៅ​ ខេត្តកណ្ដាល​ នៅ​ថ្ងៃ​ទី​២៨​ខែឧសភា​ ឆ្នាំ​២០១៦​រួច​មក​ នៅ​ថ្ងៃនេះ​លោក​ ទី​ ឡុ​ង​ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​ស្ដ្រី​FM102​ ឱ្យ​ដឹង​ថា​ដើម្បី​ឱ្យ​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ មាន​ប្រសិទ្ធិ​ភាព​ និង​កាន់តែ​ល្អ​ប្រសើរ​នោះ​ នៅ​ដើមខែ​ឧសភា​ ខាង​មុខ​នេះ​ ប៉ូ​លី​ស​នគរបាល​ចរាចរណ៍​ និង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ផ្សេងៗ​ ពិសេស​បច្ចេកទេស​ និង​សុ​វត្តិភាព​ចរាចរណ៍​។​

Ti-Long-text
​លោក​ ទី​ ឡុ​ង​ អនុប្រធាន​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​ក្រសួងមហាផ្ទៃ​

​លោក​ ទី​ ឡុ​ង​ ថា​៖«​ បា៎ទ​ យើង​នឹង​អន​វុត្ត​តាម​ផែនការ​នេះ​ ដោយសារ​ថា​ រាល់​ឯកសារ​ផ្សេងៗ​ ក្រសួង​ សាធារណការ​ លោក​ និង​បំពេញបែបបទ​រួចរាល់​ហើយ​ ចឹ​ង​ពេល​ហ្នឹង​ គឺ​ កងកម្លាំង​ប៉ូ​លី​ស​ នគរបាល​ ចរាចរណ៍​យើងខ្ញុំ​ និង​ធ្វើការ​ត្រួតពិនិត្យ​ទាំងអស់​ឡើង​វិញ​ ទាំង​រាល់​ឯកសារ​ ទាំង​លក្ខណៈ​បច្ចេកទេស​ទាំងអស់​ និយាយ​ឱ្យ​ចំ​ ទាំង​សុវត្ថិភាព​ចរាចរណ៍​ តែ​ម្ដង​»​។​

​លោក​ ទី​ ឡុ​ង​ បាន​ប្រាប់​បន្ដ​ទៀត​ថា​ ការ​រឹត​បន្តឹង​ការ​ផាកពិន័យ​ច្បាប់​ចរាចរណ៍​នេះ​ កងកម្លាំង​នគរបាល​ចរាចរណ៍​ និង​ផ្ដោត​ទៅ​លើ​ការងារ​៤​ចំនុច​សំខាន់ៗ​​​។​

​ចង់​ដឹង​ថា​ បួន​ចំនុច​ដែល​មន្ដ្រី​ចរាចរណ៍​និង​ចាប់ផ្ដើម​រឹត​បន្តឹង​នោះ​មាន​អ្វីខ្លះ​ជា​បន្ដ​សូម​អញ្ជើញ​ស្ដាប់​កិ​សម្ភាសន៍​រវាង​កញ្ញា​ជុំ​ ជោគ​ ជាតា​ អ្នក​សារព័ត៌មាន​របស់​វិទ្យុ​ស្ដ្រី​ FM102​ ជាមួយ​លោក​ ទី​ ឡុ​ង​ អនុប្រធាន​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​ក្រសួងមហាផ្ទៃ​ ដូច​តទៅ​៖

Share

Image
Image
Image