en     km
en     km

សម្តេច​ ហ៊ុន​ សែន ៖ កម្ពុជា​​មិន​​អាច​​ប្រើ​​ម្សៅ​​ដើម្បី​​បាញ់​​ស្រូប​យក​ភ្លៀង​​ដូច​​ប្រទេស​ថៃ​​បាន​ទេ​

Share

​ភ្នំពេញ ៖ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ កម្ពុជា​មិន​អាច​ប្រើ​ម្សៅ​ដើម្បី​បាញ់​ស្រូប​យក​ភ្លៀង​ដូច​ប្រទេស​ថៃ​ ដូច​បាន​អនុម័ត​រួច​ហើយ​នោះ​ទេ​ ដោយសារ​អាកាសធាតុ​នៅ​កម្ពុជា​មិន​អំណោយផល​។​

Hun-Sen
នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​ ហ៊ុន​ សែន​

​ការ​ថ្លែង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ធ្វើ​ឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ធនធានមនុស្ស​ កាលពី​ព្រឹក​ម៉ិ​ញ​នេះ​។​  នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​បញ្ជាក់​ទៀត​ថា​ កម្ពុជា​បើ​ទោះបីជា​ស្ថិត​ក្នុង​ស្ថានភាព​ហួតហែង​ក៏​ដោយ​ ក៏​លោក​មិន​បាន​ដាក់​វិន័យ​ដូច​ប្រទេស​ថៃ​ដែល​ហាម​ការ​ប្រើប្រាស់​ទឹក​ខ្ជះខ្ជាយ​នោះ​ទេ​។​

​លោក​ បានឱ្យ​ដឹង​ទៀត​ថា​ អ្វី​ដែល​ធ្វើ​ឱ្យ​កម្ពុជា​មិន​អាច​ប្រើ​វិធី​បង្កើត​ភ្លៀង​សិប្បនិម្មិត​ ដោយសារ​ដុំ​ពពក​នៅ​កម្ពុជា​មិន​សំបូរ​ដូច​ប្រទេស​ថៃ​នោះ​ទេ​។​ នៅ​ពេល​ជាមួយ​គ្នា​នេះ​ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ទទូច​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ បន្ត​បើក​យុទ្ធនាការ​សង្គ្រោះ​ពលរដ្ឋ​នៅ​តំបន់​ជួប​គ្រោះ​រាំង​ស្ងួត​ ឱ្យ​បាន​សស្រាក់សស្រាំ​ ហើយ​ក៏​បាន​អំពាវនាវ​ឱ្យ​សប្បុរសជន​ជួយ​ផ្គត់ផ្គង់​ទឹក​ដល់​អ្នក​ដែល​កំពុង​ជួយ​វិបត្តិ​នេះ​។​

បើតាមអ្នកឯកទេស នៅ​ឆ្នាំ​ ២០១៦​ នេះ​ រដូវប្រាំង​អូស​បន្លាយ​យូរ​ជាង​ឆ្នាំទៅ​ម៉ិ​ញ​ ហើយ​អាច​ចាប់ផ្តើម​រហូត​ដល់​ខែមិថុនា៕

Share

Image
Image
Image