en     km
en     km

ប្រជាពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​ ទ​ទួ​ច​ឲ្យ​​ក្រសួង​រៀបចំ​ដែនដី​ព​ន្លឿ​ន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​

Share

ភ្នំពេញ​៖​ ប្រជាពលរដ្ឋ​ភូមិ​ខ្នង​ក្រពើ​លិច​ និង​ ខាងកើត​នៃ​ខេត្ត​ត្បូងឃ្មុំ​ ប្រមាណ​ជាង​ ១០០​នាក់​ បាន​ប្រមូ​ល​​ផ្តុំ​គ្នា​ នៅ​មុខក្រសួង​ដែន​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​ ២៧​ ខែ​មេ​សា​នេះ​ ដើម្បី​ដាក់​ញ​តិ្ត​ជំរុញ​ឲ្យ​ក្រសួង​ព​ន្លឿ​ន​ការ​ចេញ​ប័ណ្ណ​កម្ម​សិ​ទិ្ធ​កាន់កាប់​ដីធ្លី​ឲ្យ​ពួក​គាត់​ដែ​ល​កំពុង​​រស់នៅ​សព្វថ្ងៃ​ ។​

Citizan-Thbong-Khmom-WMC-160427
ប្រជាពលរដ្ឋ​ភូមិ​ខ្នង​ក្រពើ​លិច​ និង​ ខាងកើត​នៃ​ខេត្ត​ត្បូងឃ្មុំ​ ប្រមូ​ល​​ផ្តុំ​គ្នា​នៅ​មុខក្រសួង​ដែន​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​ ២៧​ ខែ​មេ​សា​នេះ​ ដើម្បី​ដាក់​ញ​តិ្ត​ជំរុញ​ឲ្យ​ក្រសួង​ព​ន្លឿ​ន​ការ​ចេញ​ប័ណ្ណ​កម្ម​សិ​ទិ្ធ​កាន់កាប់​ដីធ្លី ។

ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ១០០​ នាក់​ តំណាង​ឲ្យ​ប្រា​ពលរដ្ឋ​ ៥២៤​ គ្រួសារ​រស់នៅ​ភូមិ​ខ្នង​ក្រពើ​លិច​ និ​ង​ខ្នង​ក្រពើ​​​កើត​ ឃុំ​ត្រ​មូង​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ បាន​ឡើង​មក​រាជធានី​ភ្នំពេញ​ ដើម្បី​ដាក់​ញត្តិ​ជំរុញ​ឲ្យ​ក្រសួង​រៀប​ចំ​​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ព​ន្លឿ​ន​ចេញ​ប័ណ្ណកម្មសិទ្ធិ​កាន់​កាន់​ដីធ្លី​ឲ្យ​ពួក​គាត់​ ។​

​តំណាង​ពលរដ្ឋ​ អ្នកស្រី​ ង៉ូ​វ​ ណៃ​អេ​ង​ មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​ដែល​បាន​មក​ដាក់​ញ្ញត្តិ​នៅ​ក្រសួង​រៀបចំ​ដែ​ន​ដី​នេះ​ គឺ​មាន​គោលបំណង​ជំរុញ​ឲ្យ​ក្រសួង​ចេញ​ប័ណ្ណកម្មសិទ្ធិ​រស់នៅ​ស្របច្បាប់​ ។​ អ្នកស្រី​ថា​ ដី​ដែល​ប្រជា​ពលរដ្ឋ​កំពង់​តែ​រស់នៅ​សព្វ​ថ្ងៃនេះ​មាន​តែ​សម្រង់​ព័ត៌មាន​នៃ​ការ​រស់នៅ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ការ​វាស់វែង​ពី​អាជ្ញាធរ​មិន​​ទាន់​មាន​លិខិតបញ្ជាក់​ជា​កម្មសិទ្ធិ​នៅឡើយ​ទេ​ ។​ អ្នកស្រី​បន្ត​ទៀត​ថា​ ពួក​គាត់​បាន​រស់នៅ​លើ​ដី​នោះ​តាំងពី​យូរណាស់​មក​ហើយ​ ។​

លើស​ពី​នេះ​ទៀត​ អ្នកស្រី​បញ្ជាក់​ថា​ ពួក​គាត់​ធ្លាប់​បាន​ដាក់​ញ្ញត្តិ​ជា​ច្រើន​ដង​មក​ហើយ​ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​មាន​ដំណោះ​នោះ​ទេ​ ។​

​អ្នកស្រី​ ង៉ូ​វ​ ណៃ​អេ​ង​ ៖​ «​មក​ហ្នឹង​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ឲ្យ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​លើ​ដី​លំនៅ​ឋាន​ដែល​រស់នៅ​សព្វថ្ងៃ​ សុំ​ដី​លំនៅ​ឋាន​រស់នៅ​សព្វថ្ងៃ​ សុំ​ដី​រស់នៅ​ម្ភៃ​សាមសិប​ឆ្នាំ​ហ្នឹង​ ជា​កម្មសិទ្ធិ​ស្របច្បាប់​ សម្រង់​ព័ត៌មាន​ដែល​គេ​ចុះ​វាស់វែង​រួច​ហើយ​ប៉ុន្តែ​មិន​ទាន់​បាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​…»​។​

លោក​ កៅ​ អិត​ ជា​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​លើក​ឡើង​ថា​ រឿងរ៉ាវ​នេះ​រូប​លោក​រួម​ទាំង​ពលរដ្ឋ​ដទៃ​ទៀត​ ចាប់​ផ្តើម​​តវ៉ា​តាំងពី​ឆ្នាំ​ ២០០៨​ មក​ម្ល៉េះ​ ប៉ុន្តែ​គ្មាន​ដំណោះ​អាជ្ញាធរ​ឡើយ​រហូត​មក​ទល់​ពេល​នេះ​។​

​លោក​ សេង​ ឡូត​ ជា​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ បាន​ចេញ​មក​ទទួល​ញត្តិ​ពី​ពល​រដ្ឋ​ ដោយ​បាន​សន្យា​ថា​ នឹង​ឆ្លើយ​តប​នៅ​ពេល​ល្ងាច​នេះ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ ។​

Share

Image
Image
Image