en     km
en     km

លោក ​​នួន ​​ជា​​ ៖​​ វៀតណាម​​សុខ​ចិត្ត​​ប្រគល់​​ កោះ​ពូ​លូ​វ៉ៃ​ ​ឱ្យ​កម្ពុជា​វិញ

Share

​​ភ្នំពេញ ៖ ជនជាប់ចោទ​ លោក​ នួន​ ជា​ អតីត​ប្រធានរដ្ឋសភា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ បាន​លើក​ឡើង​ថា​វៀតណាម​បាន​យល់ព្រម​ប្រគល់​ កោះ​ពូ​លូ​វ៉ៃ​ឱ្យ​កម្ពុជា​វិញ​តែ​លោក​ថា​ វៀតណាម​ព្យាយាម​ឈ្លានពាន​កម្ពុជា​។​ ​លោក​ នួន​ ជា​ បាន​លើក​ឡើង​បែប​នេះ​ក្នុង​សវនាការ​សាលាក្ដី​ខ្មែរ​ ថ្ងៃ​ពុធ​ទី​២៧​មេ​សា​នេះ​ ខណៈ​ លោក​ ឡា​ច​ ឡើង​ ផ្ដល់​សក្ខីកម្ម​ អំពី​ទារុណកម្ម​នៅ​គុក​ទួល​ស្លែង​។​

kosh-puluvai
កោះ​ពូ​លូ​វ៉ៃ​ ៖​ រូបភាពពី គេហទំព័រ cambodia-sihanoukville

​លោក​ នួន​ ជា​ បាន​ផ្ដល់​ចំលើយ​ថា​នៅ​ដើមខែ​ឧសភា​ ១៩៧៥​ កងទ័ព​វៀតណាម​បាន​ឈ្លានពាន​កម្ពុជា​តាម​ឆ្នេរសមុទ្រ​នៃ​ខេត្តកំពត​ ហើយ​បន្ថែម​ទៀត​នោះ​វៀតណាម​បាន​ ឈ្លានពាន​ និង​បាន​ចូល​កាន់កាប់​មូលដ្ឋានទ័ព​ខ្មែរ​នៅ​លើ​កោះ​ពូ​លូ​វ៉ៃ​។​ ​ទោះជា​យ៉ាងនេះ​ក្ដី​លោក​អះអាង​ថា​វៀតណាម​បាន​ប្រគល់​កោះ​នោះ​មក​ឲ្យ​កម្ពុជា​វិញ​។​

​លោក​នួន​ជា​ ៖​ ​«​ខែសីហា​ ឡេ​ យន់​ អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​ ដឹកនាំ​គណៈប្រតិភូ​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​។​ វៀតណាម​សុខចិត្ត​ប្រគល់​កោះ​ពូ​លូ​វ៉ៃ​ ឲ្យ​កម្ពុជា​វិញ​ តែ​ការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​ទាំង​ពីរ​នៅ​តែ​មាន​តទៅ​ទៀត​នៅ​តាម​ព្រំដែន​ទាំង​ពីរ​»​។​

​សូម​ជម្រាប​ថា​ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គ​ហ​ទំព័រ​ Wikipedia​ គឺ​កោះ​ពូ​លូ​វ៉ៃ​មាន​២​គឺ​ ពូ​លូ​វ៉ៃ​១​ និង​កោះ​ ពូ​លូ​វ៉ៃ​២​ ដោយ​មាន​ទំហំ​ផ្ទៃដី​សរុប​ ជិត​៤​គីឡូម៉ែត្រ​ក្រឡា​។​ វា​ស្ថិត​នៅ​ឯនាយ​បន្តិច​នៃ​ខេត្តកំពត​ នៃ​ប្រទេស​កម្ពុជា​ ៕​

Share

Image
Image
Image