en     km
en     km

ប្រធាន​​ACU​​ គំរាម​​នាំ​​ខ្លួន​​មន្ត្រី​​សង្គម​​ស៊ី​វិល​ ​ចូល​​ស្ថាប័ន​​ ACU ​​គ្មាន​​ការ​​អនុញ្ញាត​

Share

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ លោក​ ឱម​ យិ​ន​ទៀង​ គំរាម​នាំ​ខ្លួន​មន្ត្រី​សង្គម​ស៊ី​វិល​ដែល​ចូល​មក​សង្កេតការណ៍​ករណី​ ACU​ សាកសួរ​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ ដោយ​ពុំ​មានការ​អនុញ្ញាត​។​ នេះ​បើ​តាម​អ្នករាយការណ៍​ព័ត៌មាន​នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ ដែល​បាន​ទៅ​ដល់ទី​នោះ​។​

infron-acu-text
មន្ត្រី​អង្គការ​សង្គម​ស៊ី​វិលដែលលោក​ ឱម​ យិ​ន​ទៀង បានបណ្តេញទៅ​ក្រៅរបង​ស្ថាប័ន

​អ្នករាយការណ៍​បញ្ជាក់​ថា​ កាលពី​ម៉ោង​ជិត​៩​ព្រឹក​ថ្ងៃ​ពុធ​ទី​២៧​មេ​សា​នេះ​ លោកស្រី​ ទ្រី​ ឈួ​ន​ មេធាវី​ និង​លោក​ នី​ សុខា​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​អា​ដ​ហុ​ក​ បាន​ចូល​ទៅ​បំភ្លឺ​នៅ​ ACU​ មុនគេ​ទៅ​តាម​ការ​ហៅ​របស់​ស្ថាប័ន​នេះ​ ករណី​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ឆ្លើយ​ដាក់​កំហុស​។​​

​ប៉ុន្តែ​ប្រភព​ដដែល​ ឱ្យ​ដឹង​ថា​នៅ​ពេល​ជាមួយ​គ្នា​នេះ​លោក​ ឱម​ យិ​ន​ទៀង​ បាន​ចេញ​មក​គំរាម​ មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ទាំងនោះ​ថា​នឹង​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​ ប្រសិនបើ​ពួក​គេ​ចូល​ACU​ ពុំ​មានការ​អនុញ្ញាត​ ហើយ​លោក​ក៏​បាន​ដេញ​អ្នក​សង្កេតការណ៍​ទាំងនោះ​ ទៅ​ក្រៅរបង​ស្ថាប័ន​។​​

​អ្នក​សង្កេតការណ៍​ទាំងនេះ​ មាន​គ្នា​ប្រហែល​១០​នាក់​បាន​ចូល​មក​ខាងក្នុង​ ACU​ ដើម្បី​សង្កេតការណ៍​ កាលដែល​ ACU​ សាកសួរ​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ទាក់ទិន​កញ្ញា​ ស្រី​មុំ​ ឆ្លើយ​ដាក់​ថា​ ណែនាំ​កញ្ញា​ឱ្យ​និយាយ​កុហក​ សមត្ថកិច្ច​ រឿង​ខ្សែអាត់​សំឡេង​ សាសង​ ស្នេហា​ជាមួយ​បុរស​ម្នាក់​ដែល​គេ​ថា​ជា​សំឡេង​របស់​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​។​​

​មន្ត្រី​សង្គម​ស៊ី​វិល​ ដែល​ត្រូវ​បាន​ ACU​ ឱ្យ​ចូលខ្លួន​មក​បំភ្លឺ​ករណី​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ មាន​លោក​ នី​ សុខា​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​  លោក​ ណៃ​ វង្ស​ដា​ អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​  លោក​ យី​ សុខសាន្ត​ អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​  លោកស្រី​ លឹ​ម​ មុន្នី​ អនុប្រធាន​ផ្នែក​សិទ្ធិ​ស្ត្រី​និង​កុមារ​និង​ លោកស្រី​ ទ្រី​ឈួ​ន​ មេធាវី​ការពារ​ក្ដី​កញ្ញា​ស្រី​មុំ​។​​

​ពួក​គាត់​ ជា​មន្ត្រីជាន់ខ្ពស់​នៃ​សមាគម​អា​ដ​ហុ​ក​។​ ក្រៅពី​នេះ​មាន​លោកស្រី​ ធិ​តា​ឃឹះ​ នាយិកា​អង្គការ​ស​លី​ល​កា​ លោក​ នី​ ចរិយា​ អគ្គលេខាធិការ​រង​ គជ​ប​ និង​លោក​ ស៊ឺ​ន​ សាលី​ មន្ត្រី​សិ​ទិ្ធ​មនុស្ស​អង្គការសហប្រជាជាតិ​ ក៍បាន​កោះហៅ​ឡើង​តុលាការ​ផង​ដែរ​។​ ពួក​គាត់​ត្រូវ​ចូល​បំភ្លឺ​នៅ​រវាង​ ថ្ងៃ​ទី​២៧​ -២៨​ មេ​សា​នេះ​ ៕

Share

Image
Image
Image