en     km
en     km

សហភាព​អឺរ៉ុប​​ ៖​​ បក្ស​​កាន់​​អំណាច​​CPP​​ រំលោភ​​បំពាន​​សិទ្ធិ​មនុស្ស​​ និង​សេរីភាព​​ធ្ងន់ធ្ងរ​

Share

​​​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ សភាពការណ៍​ នយោបាយ​នៅ​កម្ពុជា​ មាន​ភាព​ប្រេះ​ស្រាំ​ យ៉ាង​ខ្លាំង​ ខណៈ​មេ​បក្ស​ប្រឆាំង​ កំពុង​រស់នៅ​និរទេស​ខ្លួន​ ។​ បក្ស​កាន់​អំណាច​ អនុវត្ត​ វិធានការ​ក្ដៅ​ ដែល​ហៅ​ខ្លួនឯង​ថា​ ពង្រឹង​នីតិរដ្ឋ​ នៅ​កម្ពុជា​ ។​ តែ​បែប​នេះ​ ក្រុម​សង្កេតការណ៍​ ជាតិ​អន្តរជាតិ​ ផ្នែក​សិទ្ធិ​មនុស្ស​ មើលឃើញ​ថា​ ការ​ប្រកាន់​ ខ្សែ​តឹង​របស់​រដ្ឋាភិបាល​ បាន​ ប៉ះពាល់​ ធ្ង​រ​ធ្ង​រ​សេរីភាព​សម្ដែង​មតិ​នៅ​ កម្ពុជា​ ។​ គណៈប្រតិភូ​សហភាព​អឺរ៉ុប​ ដែល​ថ្មៗ​នេះ​បាន​ចុះ​មក​ស៊ើបអង្កេត​ ករណី​រំលោភ​បំពាន​ សិ​ទិ្ធ​មនុស្ស​ នៅ​កម្ពុជា​ បាន​ រិះគន់​ធ្ងន់ៗ​ ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ ថា​កំពុង​ប្រើ​កណ្ដាប់ដៃ​ប​ង្រា្ក​ប​មិន​បង្អង់​ទៅ​លើ​គណបក្សប្រឆាំង​ និង​ក្រុម​អង្គការ​សង្គម​ ស៊ី​វិល​ដោយ​ទទូច​ឱ្យ​ បញ្ឈប់​ជា​បន្ទាន់​ ។​ ប៉ុន្តែ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ចាត់​ទុក​ សភា​អឺរ៉ុប​ថា​ ជា​មនុស្ស​របស់​បក្ស​ប្រឆាំង​ ។​​សូម​ស្ដាប់​ សេចក្ដីរាយការណ៍​របស់​ កញ្ញា​ ជុំ​ជោគ​ជាតា​ ៖​

Eu-flag-text
​សេចក្ដីថ្លែងការណ៍​ របស់​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ផ្នែក​សិ​ទិ្ធ​មនុស្ស​ លើក​ឡើង​ថា​រយៈពេល​ចុង​ក្រោយ​នេះ​ បក្ស​កាន់​អំណាច​ ដែល​ស្ថាប័ន​នេះ​ហៅ​ សម្ដេច​ហ៊ុន​សែន​ថា​ ជា​មេដឹកនាំ​កាន់​អំណាច​យូរ​ជាងគេ​បាន​ប្រើ​អំណាច​ យ៉ាង​ខ្លាំង​ គាបសង្កត់​ បង្ក្រាប​ មិន​ញញើត​ ទៅ​លើ​ ក្រុមប្រឆាំង​ គឺ​គណបក្ស​ សង្គ្រោះ​ជាតិ​ ដឹកនាំ​ដោយ​ លោក​សមរ​ង្ស៊ី​ និង​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ បាន​ធ្វើ​ឱ្យ​ កំណត់ហេតុ​សិទ្ធិ​មនុស្ស​ របស់​កម្ពុជា​ កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ ។​​នេះ​បើ​យោង​តាម​ការ​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​ News​ Europe​ នៅ​ថ្ងៃនេះ​ ។​

​សមាជិក​ម្នាក់​នៃ​គណៈប្រតិភូ​គឺ​លោក​ Petras​ Auštrevičius​ បាន​ថ្លែង​ដូចនេះ​ថា​៖​ «​សកម្មជន​គណបក្ស​ CNRP​ កំពុង​រង​ការ​គាបសង្កត់​ ធ្វើ​ទុក​បុក​ម្នេញ​  បំភិតបំភ័យ​ ធ្ងន់ធ្ងរ​ ហើយ​រីក​រាល​ ហើយ​ជឿ​ថា​ សម្ដេច​ ហ៊ុន​ សែន​ និង​រដ្ឋាភិបាល​ មិន​ទម្លាក់​ចោល​ ការ​បំពា​បំពាន​ឡើយ​ដែល​ជា​ការ​ពិត​ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​២​ រូប​ត្រូវ​បាន​វាយ​ឱ្យ​រង​របួស​ធ្ង​ន់​ធ្ង​រហើយ​នោះ​»​ ។​

​​ជាមួយ​គ្នា​នេះ​ដែរ​ប្រធាន​គណៈប្រតិភូ​លោក Josef​ Weidenholzer​  ទទូច​ថាឱ្យ​បក្ស​ទាំង​២​ ចាប់ផ្ដើម​បន្ត​វប្បធម៌​សន្ទនា​ឡើង​វិញ​ ។​

ទាក់ទង​និង​រឿង​នេះ​ លោក​ សុខ​ឥ​សាន​ អ្នកនាំពាក្យ​ គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ច្រានចោល​ចំពោះ​សេចក្ដីថ្លែងការណ៍​មួយ​នេះ​។​ លោក​ បាន​ ប្រតិកម្ម​ ថា​ សេចក្ដីថ្លែងការណ៍​របស់​ក្រុម​តំណាងរាស្ត្រ​សហភាព​អឺរ៉ុប​ មាន​ជំហរ​លម្អៀង​ ទៅ​រក​បក្ស​ប្រឆាំង​ ។​​លោក​ សុខ​ ឥ​សាន​ បញ្ជាក់​ថា​ រាល់ថ្ងៃ​បញ្ហា​ដែល​កើតឡើង​នេះ​ មិនមែន​ដោយសារ​ការ​ប្រព្រឹត្ត​របស់​គណបក្សកាន់អំណាច​ទេ​ គឺជា​ អំពើ​ប្រព្រឹត្ត​ឡើង​ របស់​គណបក្សប្រឆាំង​ និង​អ្នក​កាន់ជើង​គណបក្ស​ ប្រឆាំង​តែ​ប៉ុណ្ណោះ​ ។​ លោក​ ទទូច​ឱ្យ​ ប្រតិភូ​នៃ​គណៈកម្មាធិការ​សិ​ទិ្ធ​មនុស្ស​សហភាព​អឺរ៉ុប​ មើល​ពី​បញ្ហា​នេះ​ឡើង​វិញ​ គឺ​កុំ​លំអៀង​ទៅ​តែ​ម្ខាងៗ​។

​លោក​ សុខ​ ឥ​សាន​ ថា​៖​ «​ខ្ញុំ​ យល់​ថា​ សេចក្ដីថ្លែងការណ៍​នេះ​ វា​លំអៀង​ទៅ​តែ​ម្ខាង​ ចោទ​មក​ លើ​គណបក្សកាន់អំណាច​ ថា​ កៀបសង្កត់​គណបក្សប្រឆាំង​ តែ​ត្រង់​ថា​ គណបក្សប្រឆាំង​ អ​ឡុ​ក​សភា​ការណ៍​នៅ​ក្នុង​ប្រទេស​ មិន​បាន​និយាយ​ទេ​។​ រាល់ថ្ងៃ​បញ្ហា​ដែល​កើត​ ឡើង​នេះ​ មិនមែន​ដោយសារ​ការ​ប្រព្រឹត្ត​របស់​គណបក្សកាន់អំណាច​ទេ​ គឺជា​ អំពើ​ដែល​ប្រព្រឹត្ត​កើតឡើង​ ដោយសារ​គណបក្សប្រឆាំង​តែ​ប៉ុណ្ណោះ​ និង​អ្នក​កាន់ជើង​គណបក្ស​ ប្រឆាំង​។​ ចឹ​ង​ទេ​ សុំ​ឱ្យ​គាត់​មើល​ពី​បញ្ហា​នេះ​ផង​ កុំអោយ​លំអៀង​ទៅ​តែ​ម្ខាងៗ​»​។​​

​​ជុំវិញ​ សេចក្ដីថ្លែងការណ៍​ របស់​ប្រតិភូ​នៃ​គណៈកម្មាធិការ​សិ​ទិ្ធ​មនុស្ស​សហភាព​អឺរ៉ុប​នេះ​ដែរ​ លោក​ មាស​ នី​ អ្នកវិភាគ​បញ្ហា​សង្គម​ បាន​យល់​ស្រប​ ហើយ​ទទួលស្គាល់​ថា​ សេចក្ដីថ្លែងការណ៍​មួយ​នេះ​ គឺ​ បង្ហាញ​ពី​ភាព​ពិត​ជាក់ស្ដែង​ ដែល​មិន​អាច​ប្រកែក​ និង​លាក់បាំង​បាន​ឡើយ​។​ លោក​ បន្ដ​ ថា​ គ្រប់ៗ​គ្នា​ដឹង​ហើយ​ថា​ រឿង​ដែល​បាន​កើតឡើង​នា​ពេល​ថ្មីៗ​នេះ​ គឺ​ គ្មាន​អី្វ​ក្រៅ​តែ​ពី​រឿង​គណបក្ស​ទាំង​ពីរ​ ចង់​ឈ្នះ​ចាញ់​ និង​ចង់​ដណ្ដើម​ប្រជាប្រិយភាព​គ្នា​ នោះ​ទេ​។​ ប៉ុន្ដែ​កន្លែង​ខ្លះ​ ការ​ដណ្ដើម​គ្នា​ចុះឡើងៗ​ជ្រុល​ ទៅ​ជា​ធ្វើ​អោយ​ខាត​ គឺ​ ខាត​មុខមាត់​របស់​ប្រទេស​ខ្លួនឯង​។

​​​លោក​សាស្ដ្រ​ចា​រ្យ​ ៖​ «​ យើង​ប្រកែក​គេ​វា​ចេះ​តែ​បាន​ ប៉ុន្ដែ​យើង​មក​មើល​ខាងក្នុង​គ្នា​យើង​ វា​មាន​តែ​ប​ន្ថិ​ច​ទៅ​ប្ដឹង​ ប​ន្ថិ​ច​លឺ​សូរ​តែ​ចាប់​អ្នក​នេះ​ដាក់គុក​ ប​ន្ថិ​ច​លឺ​សូរ​គំរាម​ អា​សញ្ញា​ទាំងអស់​ហ្នឹង​ វា​មិន​ចាំបាច់​យើង​និយាយ​ប្រាប់​គេ​ ក៏​ដឹង​ថា​ វា​មាន​បញ្ហា​អស់ហ្នឹង​ ហើយ…»​។​

​​សូម​ជម្រាប​ថា​ សហភាព​អឺរ៉ុប​មាន​ សមាជិក​ ២៨​ ប្រទេស​ ។​ សហគមន៍​នេះ​ ជា​ម្ចាស់​ប្រទេស​ផ្ដល់​ជំនួយ​ធំ​ជាងគេ​ សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ។​ ទន្ទឹម​នឹង​នេះ​ ប្រតិភូ​នៃ​គណៈកម្មាធិការ​សិ​ទិ្ធ​មនុស្ស​ សហភាព​អឺរ៉ុប​ បាន​អះអាង​ថា​ ការ​បោះ​ឆ្នោត​នៅ​២០១៧​និង​២០១៨​ គឺជា​ព្រឹត្តិការណ៍​សំខាន់​បំផុត​ ដែល​ត្រូវ​បញ្ជូន​អ្នក​សង្កេតការណ៍​មក​ឃ្លាំមើល​ ដើម្បី​វាយតម្លៃ​អំពី​ ដំណើរ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ៕


Share

Image
Image
Image