en     km
en     km

ក្រុម​អ្នកវិភាគ​ ​៖​ ​យើង​​នៅ​​តែ​​សម្តែង​​មតិ​​អំពី​​បញ្ហា​​នយោបាយ​​ និង​​សង្គម​​នៅ​​កម្ពុជា​

Share

​ក្រុម​អ្នកវិភាគ​ដែល​ វិ​ទ្សុ​ស្ត្រី​ FM102​ សុំ​សម្ភាសន៍​ពួក​គាត់​ បាន​ថ្លែង​ថា​ ពួក​គាត់​នៅ​តែ​បន្ត​សម្តែង​មតិ​អំពី​បញ្ហា​នយោបាយ​ និង​សង្គម​នៅ​កម្ពុជា​ទោះជា​សហជីវិន​ របស់​លោក​ម្នាក់​ គឺ​លោក​ អ៊ូ​ វិ​រៈ​ ប្រឈម​មុខការ​ប្ដឹង​ ដោយ​គណបក្សកាន់អំណាច​ ទៅ​តុលាការ​ក៍ដោយ​ ។​ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​គាំទ្រ​ចំពោះ​អ្នកវិភាគ​សម្តែង​មតិ​ តែ​កុំ​ឲ្យ​បង្ខូច​កេរ្តិ៍ឈ្មោះ​រាជរដ្ឋាភិបាល​ ។ ពួក​គាត់​ថា​យោង​តាម​រដ្ឋធម្មនុញ្ញ​ គឺ​គេ​មិន​អាច​ ចោទប្រកាន់​ប្រឆាំង​លើ​ការ​បញ្ចេញមតិ​នោះ​ទេ​ ។ ​លោក​ ធូ​ វិ​រៈ​ លម្អិត​ព័ត៌មាន​នេះ​  ៖

 

Analyser-textr
ពីឆ្វេងទៅស្តាំ៖ លោក សូ ចន្ថា លោក មាស នី និង លោក​ ចាន់​ វិបុល​

​​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥ​សាន​ និយាយ​ថា​លោក​ អ៊ូ​ វី​រៈ​ ប្រធាន​វេទិកា​អនាគត​ និង​ជា​អ្នកវិភាគ​សង្គម​ម្នាក់​ ត្រូវ​បាន​ពិចារណា​ប្ដឹង​ឡើង​តុលាការ​ ដោយសារ​អ្នកវិភាគ​រូប​នេះ​ មួលបង្កាច់​កេរ្តិ៍ឈ្មោះ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ ជា​អ្នក​រៀបចំ​ឈុត​ឆាក​ក្នុង​ករណី​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ភ្ជាប់​ជាមួយ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ រឿង​សាសង​ស្នេហា​ដែល​គេ​បង្ហោះ​សំឡេង​ តាម​បណ្ដាញ​សង្គម​ហើយ​មានរឿង​ដល់​តុលាការ​ ។​  ជាមួយ​គ្នា​នេះ​សម្ដេច​ ហ៊ុន​ សែន​ ក៏​បាន​ សរសេរ​ថា​មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​រៀបចំ​សំនុំ​ឯកសារ​ ប្ដឹង​បុគ្គល​ដែល​សម្ដេច​ថា​ កំពុង​បំផ្លាញ​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ។​

​ទាំង​ការ​ព្រមាន​របស់​លោក​ សុខ​ ឥ​សាន​ និង​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​មួយ​ចំនួន​ បារម្ភ​ពី​ការ​ដកខ្លួន​ថយ​របស់​អ្នកវិភាគ​សង្គម​និង​នយោបាយ​នៅ​កម្ពុជា​ ព្រោះ​ជា​សញ្ញា​នៃ​ គ្រោះថ្នាក់​ ចំពោះ​អ្នកវិភាគ​ ។​ តែ​បែប​នេះ​ក្ដី​  ក្រុម​អ្នកវិភាគ​មួយ​ចំនួន​នៅ​កម្ពុជា​ បាន​លើក​ឡើង​ដូចៗ​គ្នា​ថា​ ពួក​គេ​មិន​មាន​ក្តី​បារម្ភ​អំពី​ការ​ ព្រមាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​លើ​ពួក​គាត់​នោះ​ទេ​ ។​​

​លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​និយាយ​ថា​ រាជរដ្ឋាភិបាល​កំពុង​រៀបចំ​មេធាវី​ ប្តឹង​ លោក​ អ៊ូ​  វី​រៈ​ អ្នកវិភាគ​ល្បីឈ្មោះ​មួយ​រូប​ គឺជា​ការ​គំរាម​គំ​ហែង​ដល់​សេរីភាព​សម្តែង​មតិ​របស់​ប្រជាពលរដ្ឋ​ និង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដើរ​ថយក្រោយ​ ។​  ទោះ​យ៉ាងនេះ​ក្តី​លោក​ សូ​ ច​ន្ថា​ នៅ​តែ​បន្ត​សម្តែង​មតិ​អំពី​បញ្ហា​នយោបាយ​ និង​បញ្ហា​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ក្តី​បារម្ភ​ឡើយ​ ។​​

​លោក​ សូ​ ច​ន្ថា​ បាន​ឲ្យ​ដឹង​ថា​«​ដូច​ជា​មិន​មានការ​បារម្ភ​ព្រោះ​អ្វី​ដែល​ជា​លើក​ឡើងជា​រឿង​ជាក់ស្តែង​ អ្វី​ដែល​ខ្ញុំ​និយាយ​ខ្ញុំ​យោង​ទៅ​លើក​ទ្រឹស្តី​វិទ្យាសាស្ត្រ​នយោបាយ​ ហើយ​ប្រៀបធៀប​ទៅ​និង​ការ​អនុវត្តន៍​ជាក់ស្តែង​ ស្រប​ទៅ​និង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​នីតិរដ្ឋ​ នេះ​វា​ឆ្លុះ​ប​ញ្ជាំ​ង​ថា​ អាជ្ញាធរ​កំពុង​អនុវត្តន៍​នីតិរដ្ឋ​ត្រឹមត្រូវ​ ក៏​ប៉ុន្តែ​ធ្វើ​ផ្ទុយ​ទៅ​វិញ​ឆ្លុះ​ប​ញ្ជាំ​ង​ថា​ មិនមែន​ការ​អនុវត្ត​នីតិរដ្ឋ​ទេ​»​ ។​​

​អ្នកវិភាគ​មួយទៀត​គឺ​លោក​ ចាន់​ វិបុល​ ប​ណ្ដិ​ត​វិទ្យាសាស្ត្រ​នយោបាយ​ ក៏​គ្មាន​ការ​ព្រួយបារម្ភ​ដែរ​ ព្រោះ​អ្វី​ដែល​លោក​និយាយ​គឺ​លោក​វិភាគ​ផ្អែក​ទៅ​តាម​គោលការណ៍​ច្បាប់​ និង​ភាព​ត្រឹមត្រូវ​ក្នុង​សង្គម​ប៉ុណ្ណោះ​ ។​ លោ​កថា​វប្បធម៌​គំរាម​ហែង​ អ្នកនយោបាយ​មិន​គួរ​យក​មក​ប្រើប្រាស់​ឡើយ ​។​​

​លោក​ ចាន់​ វិបុល​ មាន​ប្រសាសន៍​ថា​«​ការ​វិភាគ​យើង​ផ្នែក​ទៅ​លើ​គោល​ច្បាប់​ ហើយ​អ្វី​ដែល​គិត​ថា​ជា​រឿង​ភាព​ត្រឹមត្រូវ​ ។​ ការ​វិភាគ​មិន​ក្នុង​គោល​ប្រយោជន៍​សម្រាប់​បុគ្គល​ខ្លួន​យើង​ ឬ​ក្រុម​បក្សពួក​យើង​ទេ​ ។​ យើង​មិន​ក្រុម​ មិន​បក្សពួក​ទេ​ អ្វី​ដែល​យើង​ចង់​ធ្វើការ​ចែករំលែក​និង​គឺ​ គុណប្រយោជន៍​សង្គម​ខ្មែរ​»​ ។​​

​ដូច​គ្នា​នេះ​ដែរ​ លោក​ មាស​ នី​ អ្នកវិភាគ​ដែរ​នោះ​ក៏​គ្មាន​ការ​ព្រួយបារម្ភ​ដែរ​ ។​ គ្មាន​ការ​ព្រួយបារម្ភ​ ព្រោះ​លោក​ថា​ ការ​វិភាគ​របស់​លោក​ គឺ​មិន​បាន​វាយប្រហារ​ឬ​បង្អាប់​រាជរដ្ឋាភិបាល​ទាំងស្រុង​ទេ​ ។​​

​លោក​ មាស​ នី​ និយាយ​ថា​ «​ខ្ញុំ​នៅ​តែ​រក្សា​ឧត្តមគតិ​អ្វី​ដែល​យើង​អាច​ជួយ​សង្គម​បាន​ យើង​ជួយ​ទៅ​បើសិន​ថ្ងៃ​ណាមួយ​ខ្ញុំ​ជួយ​លែង​បាន​អាហ្នឹង​ទុកជា​សំណាងអាក្រក់​ថា​ ខ្ញុំ​កើតមក​ជា​កូន​ខ្មែរ​ ខ្ញុំ​ជួយ​សង្គម​ខ្មែរ​បាន​តែ​ប៉ុណ្ណឹង​»​ ។​​

​ឆ្លើយ​តប​និង​ការ​លើក​ឡើង​នេះ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន​ បាន​ថ្លែង​ថា​ រាជរដ្ឋាភិបាល​ស្វាគមន៍​ការ​សម្តែង​មតិ​របស់​ក្រុម​អ្នកវិភាគ​ក្នុង​ន័យ​ស្ថាបនា​ ប៉ុន្តែ​ការ​សម្តែង​មតិ​មាន​លក្ខណៈ​មួលបង្កាច់​កេរ្តិ៍ឈ្មោះ​រាជរដ្ឋាភិបាល​វិញ​នោះ​គឺ​ មិន​អាច​ទទួលយក​បាន​ឡើយ​ ។​​

​លោក​ សុខ​ ឥ​សាន​ បាន​ថ្លែង​ថា ​«​គាត់​និយាយ​ត្រឹម​កម្រិត​សម្តែង​មតិ​អាហ្នឹង​អត់​មាន​បញ្ហា​ទេ​ ។​ សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ដែរ​ លោក​គាំទ្រ​ការ​បញ្ចេញមតិ​ សិទ្ធិ​បញ្ចេញមតិ​ មិន​គាំទ្រ​ចំពោះ​ការ​មួលបង្កាច់​គេ​ ។​ ការ​បញ្ចេញមតិ​ និង​ការ​មួលបង្កាច់​វា​ខុស​គ្នា​»​ ។​​

​ករណី​លោក​ អ៊ូ​ វិ​រៈ​ បើ​ក្លាយជា​រឿង​ពិត​នោះ​ គឺជា​លើក​ដំបូង​ ដែល​អ្នកវិភាគ​នៅ​កម្ពុជា​ត្រូវ​បាន​ ប្ដឹង​ឡើង​តុលាការ​ រឿង​បញ្ចេញ​គំនិត​ មតិ​ ទស្សនៈ​ ឬ​អនុសាសន៍​ ជុំវិញ្ញ​ បញ្ហា​សង្គម​ និង​នយោបាយ​នៅ​កម្ពុជា​ ៕​

Share

Image
Image
Image