en     km
en     km

EDC​ នឹង​​ផ្អាក​​ផ្គត់​ផ្គង់​​ចរន្ត​អគ្គិសនី​​នៅ​ខណ្ឌ​​មួយ​ចំនួន​ ​ក្នុង​​រាជធានី​​ភ្នំពេញ​​ និង​​ខេត្តកណ្តាល

Share

​​ភ្នំពេញ​ ៖​ អគ្គិសនី​កម្ពុជា​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​កាលពី​ថ្ងៃ​ទី​១៩​ខែមេសា​ ដោយ​បញ្ជាក់​ពី​ការ​ផ្អាក​ផ្គត់ផ្គង់​ ចរន្តអគ្គិសនី​នៅ​ខណ្ឌ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្តាល​ ចាប់ពី​ថ្ងៃ​ទី​២១​ ខែមេសា​ ដល់​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០១៦​ ។​ កា​ផ្អាក​ផ្គត់ផ្គង់​នេះ​ ដើម្បី​អនុវត្ត​ការងារ​ធ្វើការ​ជួសជុល​ផ្លាស់​ប្តូរ​ដំឡើង​បរិក្ខារ​ និង​រុះរើ​គន្លង​ខ្សែបណ្តាញ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​ ។​

EDC-text
អគ្គិសនី​កម្ពុជា​

​តំបន់​ដែល​ត្រូវ​ផ្អាក​អគ្គិសនី​ជា​បណ្ដោះអាសន្ន​នេះ​ មាន​ដូច​ខាងក្រោម​ ៖

១.​ ​ថ្ងៃ​ប្រ​ហ​ស្ប​តិ៍​ទី​២១​ ខែមេសា​ ឆ្នាំ​២០១៦​ ចាប់ពី​ម៉ោង​៩:០០​ ដល់​ម៉ោង​ ១៧:០០​ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​ អគ្គិសនីៈ​ (១) ​តំបន់​ភ្លើង​លេខ​ ប​.​ត​០៤១​ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​២​ ខណ្ឌដូនពេញ​ (២)​ តំបន់​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​កប់​ស្រូវ​ ភូមិ​កប់​ស្រូវ​ធំ​ ភូមិ​ស្វាយចេក​ ភូមិ​ទួល​សំពៅ​ ក្នុង​សង្កាត់​គោករ​ការ​ ខណ្ឌ​ព្រែក​ព្នៅ​ (៣)​ តំបន់​ភ្លើង​មួយ​ចំនួន​ ដែល​ស្ថិត​នៅ​ ភូមិ​ព្រៃ​ល្វា​ ភូមិ​សណ្ដែក​ ភូមិ​ព្រៃ​ស្ពឺ​ភូមិ​ចោម​ចៅ​ ភូមិ​គោ​គ​ចំបក់​ ភូមិ​ថ្មគោល​ ភូមិ​ព្រៃ​ល្ង​ ភូមិ​ដំណាក់​ត្រ​យឹ​ង​ ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ (៤)​តំបន់​ង​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ ភូមិ​ជ្រោយ​បា​សាក់​ ភូមិ​អូរ​អណ្ដូង​ ភូមិ​ព្រែក​តា​ពៅ​ ក្នុង​សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្ន​ពេញ​។​

២.​ ថ្ងៃ​សុក្រ​ទី​២២​ ខែមេសា​ ឆ្នាំ​២០១៦​ ចាប់ពី​ម៉ោង​៩:០០​ ដល់​ម៉ោង​១៧:០០​ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គី​ស​នី​ (១)​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិ​នៅ​ភូមិ​ទឹកថ្លា​ ភូមិ​សេ​ប៉េសេ​ ភូមិ​ត្រពាំង​ឈូក​ ភូមិ​ផ្សារ​ទឹកថ្លា​ ក្នុង​សង្កាត់​ទឹកថ្លា​ ភូមិ​ភ្នំពេញ​ថ្មី​ ភូមិ​រោងចក្រ​ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ (២)​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ថ្មគោល​ ភូម​ព្រៃ​សណ្ដែក​ ភូមិ​ព្រៃ​ព្រីង​ ភូមិ​ក្រាំង​ដូន​ទៃ​ ក្នុង​សង្កាត់​ចោម​ចៅ​ ភូមិក​ន្តោ​ក​ត្រូ​ង​ ភូមិក​ន្តោ​កជើង​ ក្នុង​សង្កាត់​ក​ន្តោ​ក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ (៣)​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ជ្រោយ​បា​សាក់​ ភូមិ​អូរ​អណ្ដូង​ ភូមិ​ព្រែក​តា​ពៅ​ ក្នុង​សង្កាត់​ព្រែក​ប្រា​ ក្នុង​ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​។​

៣.​ ​ថ្ងៃ​សៅ​រិ៍​ទី​២៣​ ខែមេសា​ ឆ្នាំ​២០១៦​ ចាប់ពី​ម៉ោង​៩:០០​ ដល់​ម៉ោង​១៧:០០​ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គី​ស​នី​ (១)​ តំបន់​ភ្លើង​លេខ​ ប​.​ត​២៣៨​ ស្ថិត​នៅ​ក្នុង​សង្កាត់​វឌ្ឍនៈ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្ដាល​ (២)​ តំបន់​ភ្លើង​លេខ​ប​.​ត​៣៦៩​ ស្ថិត​នៅ​ភូមិ​ទួល​គោក​ ក្នុង​សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ និង​ (៣)​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​កា​កាប​ ភូមិ​ត្រ​ពាង​ល្វា​ ភូមិ​ក្បាលដំរី​ ភូមិ​ព្រែក​សាលា​ ភូមិ​ចំការឪឡឹក​ ក្នុង​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​

៤.​ ​ថ្ងៃអាទិត្យ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០១៦​ ចាប់ពី​ម៉ោង​៩:០០​ ដល់​ម៉ោង​១៧:០០​ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គី​ស​នីៈ​ (១)​ តំបន់​ភ្លើង​លេខ​ ប​.​ត​191​ ស្ថិត​នៅ​ភូមិ​មិត្តភាព​ ខណ្ឌ​៧​មក​រា​ (២)​ តំបន់​ភ្លើង​លេខ​ ប​.​ត​២៣៨​ ស្ថិ​ន​នៅ​ក្នុង​សង្កាត់​វឌ្ឍនៈភាព​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្ដាល​ (៣)​ តំបន់​ភ្លើង​លេខ​ ប​.​ត​៣៦៩​ ស្ថិត​នៅ​ភូមិ​ទួល​គោក​ ក្នុង​សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ (៤)​ តំបន់​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជើងឯក​ ចាប់ពី​ភូមិ​សំបូរ​ ក្នុង​សង្កាត់​ដង្កោ​ រហូត​ដល់​ភូមិ​ព្រែក​ថ្លឹង​ ក្នុង​សង្កាត់​ជើងឯក​ ខណ្ឌដង្កោរ​ និង​ (៥)​ តំបន់​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ល្វា​ ភូមិ​ថ្មគោល​ ភូមិ​ចោម​ចៅ​ ភូមិ​កោ​កុះ​ ភូមិ​ព្រៃ​ល្ង​ ភូមិ​ទួល​ពង្រ​ ភូមិ​ព្រៃ​សណ្ដែក​ ភូមិ​ស្រែ​ជំរៅ​ ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ រួម​ទាំង​តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ ឃុំ​បា​គូ​  ឃុំ​ព្រែក​ស្លែង​ ឃុំ​ដើម​ឫស​ ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្ដាល​៕

 

Share

Image
Image
Image