en     km
en     km

ក្រសួង​ធនធានទឹក​៖​ ពលរដ្ឋ​រស់​នៅ​​​ខេត្ត​​មួយ​​​ចំនួន​​​ត្រូវ​​ប្រុង​​ប្រយ័ត្ន​​បាតុភូត​ផ្គរ​ រន្ទះ​

Share

​ភ្នំពេញ​៖​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ ទទូច​ឱ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​តំបន់​មួយ​ចំនួន​ នៅ​ភាគ​ឥ​សាន​ប្រទេស​ និង​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ត្រូវ​ប្រុង​ប្រយ័ត្ន​ករណី​បាតុភូត​ផ្គរ​ រន្ទះ​ និង​ខ្យល់​កន្ត្រាក់​នៅ​ពេល​មាន​មេឃ​រកកលភ្លៀង​នៅ​ស​ប្ដា​ហ៍​នេះ​។​

Mimistry-W-WMC
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក (រូបតំណាង)

​នៅ​ក្នុង​សេចក្ដីជូនដំណឹង​នោះ​ ក្រសួង​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ការ​តាមដាន​និង​ព្យាករណ៍​លើ​ស្ថានភាព​រួច​មក​  ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ ជូនដំណឹង​ទៅ​ដល់​សាធារណៈជន​ឲ្យ​បានដឹង​អំពី​ស្ថានភាព​អាកាសធាតុ​ប្រចាំ​ស​ប្ដា​ហ៏​ឆ្នាំ​នេះ​ដូច​ខាងក្រោម​៖

១.​តំបន់​វាលទំនាប
-​ សីតុណ្ហភាព​អតិបរមា​ មាន​ចាប់ពី​ ៣៧​ -​ ៤១​ អង្សារ​ អាច​មាន​ភ្លៀង​កក់ខែ​លាយឡំ​ ផ្គរ​ រន្ទះ​ និង​ខ្យល់​កន្ត្រាក់​ នៅ​ ខេត្តពោធិ៍សាត់​ និង​ខេត្ត​ក​ពង់​ធំ​ ក្នុង​អំឡុង​ថ្ងៃ​ទី​ ១៧​ ដល់​ ២១​ ខែមេសា​។​
២.​តំបន់​មាត់សមុទ្រ​
-​ សីតុណ្ហភាព​អតិបរមា​ មាន​ចាប់ពី​ ៣៤​ -​ ៣៧​ អង្សារ​ អាច​មាន​ភ្លៀង​កក់ខែ​ នៅ​ខេត្តកោះកុង​ ក្នុង​អំឡុង​ថ្ងៃ​ទី​ ១៧​ ដល់​ ថ្ងៃ​ទី​ ២១​ ខែមេសា​។​
៣.​តំបន់​ខ្ពង់រាប​
-​ សីតុណ្ហភាព​អតិបរមា​ មាន​ច​ចាប់ពី​ ៣៦​ -​ ៤១​ អង្សារ​ អាច​មាន​ភ្លៀង​កក់ខែ​ លាយឡំ​ជាមួយ​ផ្គរ​ រន្ទះ​ និង​ខ្យល់​កន្ត្រាក់​ នៅ​ខេត្ត​មណ្ឌល​គី​រី​ រតនគិរី​ ត្បូងឃ្មុំ​ កំពង់ចាម​ ក្រចេះ​ និង​ខេត្តស្ទឹងត្រែង​ នៅ​ថ្ងៃ​ទី​ ១៧​ ដល់​ថ្ងៃ​ទី​ ២០​ ។​

​នៅ​ក្នុង​សេចក្ដីជូនដំណឹង​នេះ​ដែរ​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ សូម​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្រ​សួ​ង​​បាន​ជូនដំណឹង​ សូម​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​បាតុភូត​ ផ្គរ​ រន្ទះ​ និង​ខ្យល់​កន្ត្រាក់​នៅ​ពេល​មាន​មេឃ​រកកលភ្លៀង​៕

Share

Image
Image
Image