en     km
en     km

នាយក​​រដ្ឋ​មន្ត្រី​​ ៖​ ​ទោះ​បី​​អ្នក​​ណា​​ក៏​​ដោយ​​ បើ​​បន្ត​​និយាយ​​ពី​​ផែន​ទី​​ក្លែង​ក្លាយ​​គឺ​​នឹង​​ត្រូវ​​​ចាប់​ខ្លួន​

Share

​ភ្នំពេញ ៖ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ព្រមាន​សា​ជា​ថ្មី​ចាប់ខ្លួន​អ្នក​ ដែល​ហ៊ាន​ចេញ​មុខ​និយាយ​ថា​រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ ទោះបី​ជន​នោះ​មាន​អភ័យ​ឯក​សិទ្ធ​ក៏​ដោយ​ ។​​សារ​ព្រមាន​របស់​សម្ដេច​ហ៊ុន​សែន​ បន្ទាប់​ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មណ្ឌល​ខេត្តសៀមរាប​ លោក​ អ៊ុំ​ សំ​អាន​ ដែល​ រិះគន់​រឿង​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ ត្រូវ​បាន​ចាប់ខ្លួន​កាល​ថ្ងៃ​ម្សិលមិញ​ ។​

Samdach-Hun-Sen-text
សម្ដេច ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​កម្ពុជា

​“​សារ​មុន​ប្រជុំ​សភា​រសៀល​នេះ​ មក​ដល់​ម៉ោង​នេះ​ទៅ​ហើយ​ នៅ​មាន​បុគ្គល​មួយ​ចំនួ​ន​​និង​សង្គម​ស៊ី​វិល​ខ្លះ​បាន​បន្ត​និយាយ​ចោទប្រកាន់​ថា​រដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែងក្លាយ​។​ ទោះបី​អ្នក​ណា​ក៏​ដោ​យ​ បើ​បន្ត​និយាយ​ពី​ផែនទី​ក្លែងក្លាយ​គឺ​នឹង​ត្រូវ​ចាប់ខ្លួន​… កុំ​អាង​លើ​អភ័យ​ឯក​សិ​ទ្ឋិ​ តែ​ត្រូវ​គោរព​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា…​” ​។​

​តែ​បែប​នេះ​ក្ដី​ អ្នកតំណាង​រាស្ត្រ​ចាស់វស្សា​ម្នាក់​ នៃ​គណបក្ស​ ប្រឆាំង​ លោក​ សុ​ន​ ឆ័​យ​ ​បាន​ថ្លែង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ថា​ការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្ត្រី​ជា​រឿង​មិន​ត្រឹមត្រូវ​ ដោយ​លោក​ថា​ អ្វី​ដែល​សំខាន់​ថា​តើ​ប្រជាពលរដ្ឋ​យល់​ស្រប​នឹង​ការ​ប្រើប្រាស់​ផែនទី​របស់​រដ្ឋាភិបាល​ឬ​យ៉ាងណា​ គឺជា​សិទ្ធិ​របស់​ពលរដ្ឋ​មាន​ជំនឿ​ឬ​គ្មាន​ជំនឿ​ ។​​លោក​បន្ត​ថាគណបក្ស​សង្គ្រោះ​ជាតិ​នឹង​ស្វែងរក​ការ​សម្របសម្រួល​នយោបាយ​ណាមួយ​ជាមួយ ​បក្ស​កាន់​អំណាច​ដែល​លោក​ថា​ការ​​ចាប់ខ្លួន​តំណាងរាស្ត្រជា​​រឿង​នយោបាយ​។​

​បញ្ហា​រឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នេះ​   នាំ​ឱ្យ​មានការ​ចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ២​ រូប​ គឺ​ លោក​ ហុង​ សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​ គណបក្ស​សមរ​ង្ស៊ី​ និង​ ចុង​ក្រោយ​លោក​ អ៊ុំ​ សំ​អាន​ ៕​

Share

Image
Image
Image