en     km
en     km

ក្រសួង​ធន​ធាន​ទឹក​៖​ ចាប់​ពី​​ថ្ងៃ​ទី​ ​១១​ ដ​ល់​​ ថ្ងៃ​​ទី​ ​១៧​​ ខែ​មេសា​​នឹង​​មាន​​ភ្លៀង​​កក់​ខែ​

Share

​ភ្នំពេញ​៖​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃ​ទី​ ១១​ ខែមេសា​នេះ​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ព្យាករណ៍​ស្ថា​នភាព​អាកាសធាតុ​ប្រចាំ​ស​ប្ដា​ហ៏​ ខែមេសា​ ឆ្នាំ​ ២០១៦​ ឱ្យ​ដឹង​ថា​នឹង​មាន​ភ្លៀង​ធ្លាក់​កក់ខែ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​។​

Water-WMC
រូបតំណាង

នៅ​ក្នុង​សេចក្ដីជូនដំណឹង​នេះ​ក្រសួង​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ការ​តាមដាន​ និង​ព្យាករណ៍​លើ​ស្ថានភាព​រួច​មក​ក្រសួង​ធនធាន​ទឹក​​និង​ឧតុនិយម​ ជូនដំណឹង​ទៅ​ដល់​សាធារណៈជន​ឲ្យ​បាន​ជ្រាប​ អំពី​ស្ថានភាព​អាកាសធាតុ​ប្រចាំ​ស​ប្ដា​ហ៏​ឆ្នាំ​នេះ​ដូច​ខាង​ក្រោម​៖

១.​តំបន់​វាលទំនាប​
-​ សីតុណ្ហភាព​អតិបរមា​ មាន​ចាប់ពី​ ៣៧​ -​ ៤០ អង្សារ អាច​មាន​ភ្លៀង​កក់ខែ​លាយឡំ​ ផ្គរ​ រន្ទះ​ និង​ខ្យល់​កន្ត្រាក់​នៅ​ខេត្ត​បាត់​ដំបង​ ប៉ៃលិន​ បន្ទាយ​មាន​ជ័យ​ និង​ឩ​ត្តរ​មាន​ជ័យ​។​

២.​តំបន់​មាត់សមុទ្រ
-​ សីតុណ្ហភាព​អតិបរមា​ មាន​ពី​ ៣៤​ -​ ៣៧​ អង្សារ អាច​មាន​ភ្លៀង​កក់ខែ​ នៅ​ខេត្តកោះកុង​។​

៣.​តំបន់​ខ្ពង់រាប​
-​ សីតុណ្ហភាព​អតិបរមា​ មាន​ពី​ ៣៦​ -​ ៣៩​  ​អង្សារ មាន​ភ្លៀង​កក់ខែ​ នៅ​ខេត្ត​មណ្ឌល​គី​រី​។​

​នៅ​ក្នុង​សេចក្ដីជូនដំណឹង​នេះ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ក៏​បាន​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​មួយ​ចំនួន​ដែល​ក្រសួង​បាន​ជូនដំណឹង​ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​បាតុភូត​ ផ្គរ​ រន្ទះ​ និង​ខ្យល់​កន្ត្រាក់​នៅ​ពេល​មាន​មេឃ​រកកលភ្លៀង​៕​

Share

Image
Image
Image