en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ទទូច​​ឱ្យ​​ប្រជា​​ពល​​គោរព​​ប្រាំ​​ចំណុច​​ក្នុង​​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​​

Share

​ភ្នំពេញ​៖​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ សម្តេច​ ហ៊ុន​ សែន​ បាន​ទទូច​ជា​ថ្មី​ម្តងទៀត​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ​ ឱ្យ​​ប្រជាពលរដ្ឋ​ទាំងអស់​គោរព​ឱ្យ​បាន​នូវ​ ០៥​ ចំណុច​ដូច​ខាងក្រោមៈ

Hun-Sen
សម្តេច​ ហ៊ុន​ សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​

​ទី​១.​ សូម​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​បញ្ហា​នៃ​គ្រោះថ្នាក់​ចរាចរណ៍​។​ កុំ​ពិសារ​គ្រឿង​ស្រវឹង​មុនពេល​បើកបរ​ និង ​ត្រូវ​គោរព​ច្បាប់​ចរាចរ​ទាំងអស់​គ្នា​។​ សូម​កុំឱ្យ​ពេល​ចូល​ឆ្នាំ​សប្បាយ​រីករាយ​ បង្ក​ទៅ​ជា​មាន​មនុស្ស​ស្លាប់​និង​របួស​។​
​ទី​២.​ សូម​ប្រជាពលរដ្ឋ​ចូលរួម​បង្ការ​ និង​ការពារ​នូវ​គ្រោះ​អគ្គី​ភ័យ​ដែល​កើតមាន​ជាយថាហេតុ​។​
​ទី​៣.​ សូម​ម្ចាស់​រថយន្តឈ្នួល​ទាំងអស់​ មេត្តា​កុំ​ឆ្លៀត​ដំឡើង​ថ្លៃ​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ។
​ទី​៤.​ សូម​យុវជន​ យុវនារី​ខ្មែរ​ ចៀសវាង​នូវ​ការ​លេងល្បែង​ «​គប់​ទឹក​»​ និង​ «​ប៉ាត​ម្សៅ​»​ នៅ​ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ថ្មី​ ព្រោះ​អាច​បង្ក​របួស​ ឬ​គ្រោះ​ថ្នាក់​​ចរាចរណ៍​ និង​ប្រាស់ចាក​និង​វប្បធម៌​ប្រពៃណី​ខ្មែរ​។​
​ទី​៥.​ សូម​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ ចំពោះ​សន្តិសុខ​សុ​វត្តិភាព​ របស់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ផង​ដែរ​។​

សម្ដេច​ហ៊ុន​សែន​មាន​ប្រសាសន៍​ដូចនេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​ ១១​ ខែមេសា​ ឆ្នាំ​ ២០១៦​ នេះ​ ខណៈ​សម្ដេច​អញ្ជើញ​កាត់​ឬ​សសី​មា​ព្រះ​វិហារ​នៅ​វត្ត​ឥន្ទ​មុនី​ ហៅ​វត្ត​ព្រៃ​ជ្រាំង​៕

Share

Image
Image
Image