en     km
en     km

ប្រវត្តិ និង ​ដំណើរ​ចូល​សិល្បៈ​របស់​តារា​ ៤​រូប​

Share

ប្រិយមិត្ត​ទាំង​អស់​គ្នា​ប្រាកដ​ជា​ស្គាល់​តារា​ជា​ច្រើន​តាម​រយៈ​ វីដេអូ​ចម្រៀង ​និង​រឿង​ដែល​ពួក​គេ​សម្ដែង។ មាន​អ្នក​​ខ្លះ​ក៏​ជា​តារា​នៅ​ក្នុង​ចិត្ត​ ដែល​អ្នក​ស្រលាញ់​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែរ។​ ដូចនេះ ​អ្នក​ក៏​ចង់​ដឹង​ពី​ប្រវត្តិ​ខ្លះ​ពេល​តារា​ទាំង​នោះ​ចូល​ក្នុង​សិល្បៈ។

ខាង​ក្រោម​នឹង​ប្រាប់​ពី​តារា​ប្រុស​ស្រី​ ៤​រូប៖

១. មាន សូនីតា តារា​សម្ដែង​លេច​ធ្លោ ​ដែល​ត្រូវ​បាន​អ្នក​គាំទ្រ​ដាក់​នាម​ជា “រាជិនី​ក្រមា​ខ្មែរ” មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពង់ចាម បាន​បញ្ចប់​ថ្នាក់​កម្រិត​ឧត្ដម​សិក្សា។ ឆ្នាំ ២០០៩ បាន​ចូល​រួម​ប្រឡង​កម្មវិធី​ Freshie Boy&Girl ជំនាន់​ទី ៨ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ៤។ ក្នុង​ឆ្នាំ ​២០១២ ​ត្រូវ​បាន​ ម៉ានីត (Manith Jupiter) ​ណែនាំ​ឲ្យ​ចូល​រួម​សម្ដែង​ក្នុង​រឿង “បេះដូង​អ្នក​ការពារ” របស់​ស្ថានីយ​ទូរទស្សន៍​ ស៊ីធីអិន ដែល​ដឹក​នាំ​ដោយ​អ្នក​ស្រី ពាន់ ភួងបុប្ផា។ http://news.sabay.com.kh/article/673719

khmer-stars4

២. ព្រះ​កាយ ច័ន្ទ ពី​តារា​សម្ដែង ​និង​ពិធី​ការិនី ​​ក្លាយ​ជា​តារា​ចម្រៀង​ ដើម​ហេតុ​នៃ​ការ​ធ្វើ​​ជា​តារា​ចម្រៀង​នោះ​ហាក់​បី​ដូច​ជា​រឿង​ចៃដន្យ​ ព្រោះ​ពេល​នោះ​នាង​បាន​ឡើង​ឆាក​តន្ត្រី​របស់​ទូរទស្សន៍ ​ក្នុង​ស្រុក​មួយ​ពេល​ចប់​ការ​សម្ដែង​អ្នក​ចាត់​ចែង​ក្នុង​ផលិតកម្ម M បាន​មើល​ឃើញ​ពី​សមត្ថភាព​រាំ​របស់​នាង​ក៏​ទាក់​ទង​នាង​ទៅ​ច្រៀង​ដោយ​មិន​បាន ​ផ្ដោត​លើ​សំឡេង​នោះ​ទេ​ នេះ​បើ​តាម​អ្វី​ដែល ព្រះកាយ ច័ន្ទ ប្រាប់។

town2

៣. STEP តារា​ចម្រៀង​ប្រុស​មាន​រហ័ស​នាម ​”រេន កម្ពុជា” ដើម​ហេតុ​នៃ​ការ​ចូល​សិល្បៈ​ពី​ដំបូង​ ខាង​ផលិតកម្ម​ជ្រើស​​រើស​ខ្លួន​ធ្វើ​ជា​តារា​ចម្រៀង​មិន​មែន​ព្រោះ​តែ​ គេ​ច្រៀង​ពីរោះ​នោះ​ទេ​ ព្រោះ​តែ​គេ​មាន​រូប​សង្ហា ​និង​ពូកែ​រាំ​គេ​បាន​ក្លាយ​ជា​ចំណែក​មួយ​របស់​ក្រុម Legacy ក្នុង​ឆ្នាំ ២០១២ រហូត​ដល់​ដើម​ឆ្នាំ ២០១៥ ​ទើប Legacy បំបែក​ក្រុម ពេល​នេះ​ STEP ជា​តារា​ចម្រៀង​ទោល​ និង​អ្នក​និពន្ធ​បទ​ភ្លេង​ក្នុង​ផលិតកម្ម​ ហង្សមាស។

12719541_1000278773371074_8749943459163933575_o-1

៤. តេង ឆេកូ តារា​ចម្រៀង​ផលិតកម្ម​ M រូប​នេះ​វិញ​បាន​ប្រាប់​ថា​ ខ្លួន​មិន​ដែល​គិត​​ថា​នឹង​ធ្វើ​ជា​តារា​ចម្រៀង​អ្វី​នោះ​ទេ ​តែ​ស្រប​ពេល​នោះ​ផលិតកម្ម​ M ត្រូវ​ការ​អ្នក​ចម្រៀង​ប្រុស​គេ​ក៏​សាក​ដាក់​ពាក្យ​ដើម្បី​សាក​ល្បង​សំឡេង​ ជា​លទ្ធផល​គេ​បាន​ជាប់​ ពេល​នោះ​គេ​នៅ​រា​រែក​នៅ​ឡើយ​ទេ តែ​ដោយ​សារ​បងស្រី​របស់​គេ​ តេង​លក្ខិណា លើក​ទឹក​ចិត្ត​បន្ថែម​ទើប​សម្រេច​ចិត្ត​ចុះ​កុងត្រា​តែ​ម្ដង៕

Cheko
រូបថត​ពី​ ហ្វេសបុក ឆេកូ

អត្ថបទ៖ SAMEDY​​​​​​​​​​​​​​​

ប្រភព៖ www.news.

Share

Image
Image
Image