en     km
en     km

លោក អាត់​ ធន​៖​ «​ជា​ទម្លាប់​ទៅ​ហើយ​ឲ្យ​តែ​មានការ​ជួបជុំ​ តែង​​មានការ​បង្ក្រាប​ពី​សន្តិសុខ​»

Share

​ភ្នំពេញ​៖​ នៅ​ក្នុង​សម័យប្រជុំ​សភា​ពេញអង្គ​លើក​ទី​៦​ នីតិកាល​ទី​៥​ នៃ​រដ្ឋសភា​នៅ​ថ្ងៃ​ទី​ ០៤​ ខែមេសា​ ឆ្នាំ​ ២០១៦​ នេះ​បាន​លើកយក​របៀប​វិ​រៈ​ចំនួន​ ០៥​ ក្នុង​នោះ​ការ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​ក៏​ត្រូវ​បាន​ដាក់​ជា​របៀប​វិ​រៈ​ផង​ដែរ​។​

លោក អាត់ ធន់
លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា

​ខណៈ​សភា​ពេញអង្គ​កំពុង​ប្រជុំ​ នា​ព្រឹក​ថ្ងៃនេះ​ នៅ​ក្រៅ​រដ្ឋសភា​ក៏​មាន​កម្មករ​ជាង​ ១០០​នាក់​ ព្រមទាំង​តំណាង​​សហជីព​ជា​ច្រើន​នៅ​រាជធានី​ភ្នំពេញ​ បាន​តវ៉ា​នៅ​មុខ​រដ្ឋសភា​ទាមទារ​រដ្ឋសភា​ឱ្យ​កែប្រែ​មាត្រា​មួយ​ចំនួន​ក្នុង​សេច​ក្ដី​​ព្រា​ង​​​ច្បា​ប់​​​ស្ដី​​ពី​​សហ​ជីព​​​។​ ពួក​គេ​យ​ល់​​​ឃើញ​​ថា​ ប្រសិនបើ​សភា​អនុម័ត​ច្បាប់​នេះ​ នោះ​នឹង​រឹតត្បិត​លើ​​សិ​​ទ្ធិ​សេរីភាព​របស់​កម្មករ​ និង​ សហជីព​។​ ការ​តវ៉ា​នេះ​មានការ​ប​ង្ក្រា​ប​ពី​ក្រុម​កង​សន្តិសុខ​ ដោយ​បណ្ដាល​ឱ្យ​មន្ត្រី​សហជីព​ម្នាក់​រង​​របួសធ្ងន់​។​ លោក​ អាត់​ ធន​ ប្រធាន​សហភាព​ការងារ​កម្ពុជា​មាន​ប្រសាសន៍​ថា​ ជា​ទម្លាប់​ទៅ​ហើយ​ឲ្យ​តែ​មានការ​ជួបជុំ​តែងតែ​មានការ​បង្ក្រាប​ពី​សំណាក់​កង​សន្តិសុខ​។​ លោក​ថា​ រដ្ឋាភិបាល​មិន​គួរ​ធ្វើ​បែប​នេះ​ឡើយ​ គ្រាន់តែ​កម្មករ​ជួបជុំ​គ្នា​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ពួក​គេ​ ។​

ដើម្បី​ជ្រាប​កាន់​ច្បាស់​សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​ កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ និង​ លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ (C.CAWDU)​ ដូច​តទៅ​៖

Share

Image
Image
Image