en     km
en     km

បទ​សម្ភាសន៍​៖​ បេក្ខជន​ Donald​ Trump​ ឆេវឆាវ​​ តែ​ជួយ​សេដ្ឋកិច្ច​អា​មេ​រិ​ករី​ក​ចម្រើន​

Share

លោក គល់ បញ្ញា
លោក គល់ បញ្ញា

​អា​មេ​រិ​ក​៖​  ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​បេក្ខជន​ឬ​គេ​ហៅ​ថា​ ការ​បោះ​ឆ្នោត​ជម្រុះ​នៅ​អា​មេ​រិ​ក​ ដែល​បាន​ចាប់ផ្ដើម​ជា​ច្រើន​ស​ប្ដា​ហ៍​មកនេះ​ មាន​ភាព​ក្ដៅ​គគុក​។​ ស្ថានភាព​នេះ​ គឺ​ដោយសារ​តែ​បេក្ខជន​ម្នាក់​គត់​ធ្វើ​ឱ្យ​មានការ​រំជួល​នៅ​អា​មេ​រិ​ក​ គឺ​ មហាសេដ្ឋី​អចលនទ្រព្យ​ Donald​ Trump​ បាន​វាយប្រហារ​ធ្ងន់ធ្ងរ​ទៅ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​បច្ចុប្បន្ន​។​

​លោក​ Trump​ បាន​រិះគន់​ការ​គ្រប់គ្រង​អន្តោប្រវេសន៍​  ថា​មាន​ភាព​ធូររលុង​។​ លោក​ប្រកាស​រឹតត្បិត​អ្នក​កាន់សាសនា​ម៉ូ​ស្លិ​ម​មិន​ឱ្យ​ចូល​ប្រទេស​អា​មេ​ រិ​ក​ និង​ប្រឆាំង​ឥទ្ធិពល​ចិន​ និង​រុ​ស្ស៊ី​ ។​ បន្ថែម​លើ​នេះ​ លោក​ សន្យា​ធ្វើ​របាំង​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិច​សិ​ក​ទៀត​ផង​។​ ទាំងនេះ​ធ្វើ​ឱ្យ​អ្នក​ន​យោ​បាន​នៅ​អា​មេ​រិ​ក​ខ្លះ​ត្រេកអរ​ ខ្លះ​ព្រួយបារម្ភ​ អំពី​អនាគត​ប្រទេស​អា​មេ​រិ​ក​។​

​តែ​លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ហៅ​ថា​ Comfrel​ មើលឃើញ​ថា​ លោក​ Trump​ ធ្វើ​ឱ្យ​សេដ្ឋកិច្ច​នៅ​អា​មេ​រិ​ករី​ក​ចម្រើន​ ហើយ​នយោបាយ​ការ​បរេ​ទេស​របស់​លោក​ Trump​ គឺ​ផ្ដោត​លើ​មុខ​ជំនួញ​ច្រើន​ជាង​ ហើយ​បេក្ខជន​រូប​នេះ​មិន​អាច​ដឹកនាំ​អា​មេ​រិ​ក​ផ្ដាច់​ការ​បាន​ទេ​។​

ដើម្បី​បាន​ជ្រាប​សូម​ស្ដាប់​បទ​សម្ភាស​រវាង​លោក​ នួន​ បូ​រិ​ន​ ប្រធាន​គ្រប់គ្រង​ព័ត៌មាន​នៃ​វិទ្យុ​ស្ត្រី​ FM​ ១០២​ ជាមួយ​លោក​ គល់​ បញ្ញា​ ដូច​ទៅ​នេះ​៖​

Share

Image
Image
Image