en     km
en     km

អ្នកវិភាគ​ថា​ សន្និបាត​ CNRP​ ដែល​ប្រកាន់​ជំហរ​អហិង្សា​គឺជា​សញ្ញា​ល្អ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​

Share

គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ចប់​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​ ដោយ​សម្រេច​លទ្ធផល​ចំនួន​ ១២​ ចំណុច​ធំៗ​ក្នុង​នោះ​ចំណុច​មួយ​ចំនួន​ បញ្ជាក់​ពី​គោលនយោបាយ​សន្តិភាព​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​ជាតិ​។​ តែ​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​យល់​ថា​ជា​គោលនយោបាយ​ប្រជា​ភិ​ថុ​ត​។​

​លោក​ ធូ​ វិ​រៈ​ លម្អិត​ព័ត៌មាន​នេះ​ ៖

​ក្រោយ​ពី​បិទ​បញ្ចប់​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​លើក​ទី​ ២​ របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​ ២០១៦​ កន្លង​ទៅ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេច​គោលនយោបាយ​ចំនួន​ ១២​ ចំណុច​ ក្នុង​នោះ​រួម​មានការ​ប្រកាន់​ជំហរ​ មិន​ឆ្លើយ​ មិន​ឆ្លង​ មិន​ឈ្លោះ​ មិន​គុំ​គួ​ន​ មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ​ និង​ប្រកាន់​ជំហរ​អហិង្សា​ជាដើម​។​

គណបក្ស​សង្គ្រោះ​ជាតិ​ ប្រកាស​ថា​ការ​ដាក់ចុះ​យុទ្ធសាស្ត្រ​ នយោបាយ​ទាំងនេះ​ គឺ​សំដៅ​ ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​មួយ​នៅ​កម្ពុជា​ ប្រកបដោយ​សន្តិវិធី​ គឺ​គ្មាន​ហិង្សា​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ ឆ្នាំ​២០១៨​។​

cover-CNRP-congress-26.03.16
មហាសន្និបាត ក្រុមប្រឹក្សាជាតិ គណបក្សសង្គ្រោះជាតិ លើកទី២ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ថ្ងៃ ២៦ មីនា ២០១៦ (រូបភាពពីហ្វេសប៊ុកលោក សម រង្ស៊ី)

អ្នក​សិក្សា​ស្រាវជ្រាវ​ពី​សង្គម​ និង​នយោបាយ​ លោក​ ហេង​ ស្រ៊ា​ង​ ពិនិត្យ​ឃើញ​ថា​លទ្ធផល​សន្និបាត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​គោលការណ៍​ មិន​ឆ្លើយ​ មិន​ឆ្លង​ មិន​ឈ្លោះ​ មិន​គុំ​គួ​ន​គឺជា​ គោលការណ៍​សន្តិភាព​មួយ​ដែល​ឈាន​ទៅ​រក​ដោះស្រាយ​សម្រាប់​បញ្ហា​ច​ម្រោ​ង​ចម្រាស​រវាង​គណបក្ស​ធំ​ទាំង​ពីរ​ ប៉ុន្តែ​លោក​ថា​ គណបក្ស​ទាំ​ ង​ ២​ ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា​ត្រូវ​តែ​គិ​គ​ពី​ប្រយោជន៍​ជាតិ​ជា​ធំ​។​

យ៉ាងណា​ក៏​ដោយ​ លោក​ ហេង​ ស្រ៊ា​ង​ មិន​អាច​ប្រមើល​អំពី​លទ្ធផល​ទុកជា​មុន​ របស់​គណបក្ស​ង្គ្រោះ​ជាតិ​អាច​នឹង​កើន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ ឬ​អាច​នឹង​ឈាន​ទៅ​កាន់​អំណាច​នោះ​ ឬ​ក៏​គណបក្សកាន់អំណាច​នៅ​តែ​បន្ត​ឈ្នះ​ទៀត​ឬ​យ៉ាងណា​នោះ​ទេ​។​ លោក​យល់​ថា​ អ្នកនយោបាយ​ខ្មែរ​មាន​ចរិត​ក្រឡិចក្រឡុច​។​

​លោក​ ហេង​ ស្រ៊ា​ង​ មាន​ប្រសាសន៍​ថា​៖​ «​តែ​អ្វី​ដែល​ល្អ​គឺ​គ្រាន់​ថា​គណបក្ស​អាច​ឡើង​ប្រជា​ប្រជាប្រិយភាព​ គឺ​ត្រូវធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជឿ​ទុកចិត្ត​ថា​តើ​មាន​គោលនយោបាយ​កសិកម្ម​ដូច​ម្ដេច​ គោលនយោបាយ​អប់រំ​យ៉ាងដូចម្ដេច​ មាន​គោលនយោបាយ​សុខាភិបាល​ដូច​ម្ដេច​ ជាក់ស្តែង​ឱ្យ​ប្រជាពលរដ្ឋ​គាត់​ជឿជាក់​ នឹង​អាច​ឡើង​សន្លឹក​ឆ្នោត​»​។​

ដូច​គ្នា​នេះ​ដែរ​ លោក​បណ្ឌិត​ មាស​ នី​ មាន​ប្រសាសន៍​ថា​ គោលនយោបាយ​ប្រកាន់​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺជា​គោលនយោបាយ​មួយ​ដែរ​សម្រាប់​រៀបចំ​ប្រទេស​ខ្មែរ​ឱ្យ​ជៀស​ផុត​ពី​ការ​គុំ​គួ​ន​គ្នា​ ព្រោះ​លោក​យល់​ថា​ សព្វ​ថ្ងៃនេះ​ប្រទេស​មាន​សន្តិភាព​ ប៉ុន្តែ​អ្នកនយោបាយ​បែកបាក់​គ្នា​ទៅ​វិញ​។​

លោក​បណ្ឌិត​ មាស​ នី​ មាន​ប្រសាសន៍​ថា​៖​ «​ក្នុង​ខ្ញុំ​ជា​កូន​ខ្មែរ​ខ្ញុំ​ចង់​ឃើញ​អ្នក​នាំ​ដឹក​នៅ​ក្នុង​សម័យកាល​គណបក្ស​ណា​ក៏​ដោយ​ឱ្យ​មាន​គោលនយោបាយ​បង្រួបបង្រួម​ជាតិ​ និង​រក​ស្ថិរភាព​ជាតិ​ជា​ជាង​ចងគំនុំ​ខ្មែរ​គ្នា​ឯង​។​ សព្វ​ថ្ងៃនេះ​យើង​ឃើញ​ថា​ អ្នក​នាំ​ដឹកនាំ​នយោបាយ​ខ្មែរ​គ្មាន​ឆន្ទៈ​រក្សា​សន្តិភាព​រវាង​ខ្មែរ​ និង​ខ្មែរ​ទេ​»​។​

​ដោយឡែក​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន​ មាន​ប្រសាសន៍​ថា​ គោ​លន​បាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឹ​មាន​ចរិត​ប្រជា​ភិ​ថុ​ត​ធ្វើ​ឱ្យ​បាត់បង​ជំនឿ​អ្នកគាំទ្រ​ពី​អ្នកគាំទ្រ​របស់​ខ្លួន​ ដើរ​ចេញពី​បក្ស​ទៅ​បង្កើត​គណបក្ស​ថ្មី​ដោយ​ខ្លួនឯង​។ លោក​ សុខ​ ឥ​សាន​ និយាយ​ថា​៖​ «​គេ​អស់ជំនឿ​ ជា​នយោបាយ​បោកប្រាស់​ភូតភរ​ជា​បន្តបន្ទាប់​យើង​មើលឃើញ​អ​ញ្ចឹ​ង​ តាំងពី​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ រហូត​មក​ដល់​ពេល​នោះ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ភូត​កុហក​យ៉ាង​ម្ដេច​ខ្លះ​»​។​

ទាំង​លោក​ កឹ​ម​ សុខា​ អនុប្រធាន​ ទាំង​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ លោក​ គង់​ គាំ​ ប្រធាន​គណបក្ស​សមរ​ង្ស៊ី​ ប្រកាសប្រាប់​តំណាង​របស់​បក្ស​មក​ពី​ទូ​ទាំង​ប្រទេស​ ចំនួន​ ១៥០០​ នាក់​ ដែល​មក​ចូលរួម​សន្និបាត​ ថា​គោលការណ៍​សន្តិភាព​ អហិង្សា​សក​កម្ម​ គឺជា​សញ្ញា​នៃ​ការ​ជោគជ័យ​មួយ​ទៅ​ហើយ​លើ​គូប្រកួត​ ហើយ​វា​សំដៅ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​ ប្រកបដោយ​សន្តិវិធី​ ដែល​មេដឹកនាំ​ទាំង​ ៣​ រូប​នេះ​អះ​អា​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ឈ្នះ​ឆ្នោត​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ និង​ ការ​បោះ​ឆ្នោត​សភា​ ឆ្នាំ​២០១៨៕​

Share

Image
Image
Image