en     km
en     km

ប្រធាន​សមាគម​ប៊ិ​ច​កម្ពុជា​ អះអាង​ថា​លោក​មាន​ភស្តុ​តាង​បញ្ជាក់​ថា​ វ៉ោ​យ​ ហូរ​ បច្ចុប្បន្ន​ គឺ​មិនមែន​ក្លែងក្លាយ (ភាគ១)​

Share

cover-Pen-International-Org---Mr-Heng-Sreang
ប្រធាន​សមាគម​ប៊ិ​ច​កម្ពុជា​ លោក​សាស្ត្រាចារ្យ​ ហេង​ ស្រ៊ា​ង​ បាន​ចេញ​មុខ​មក​អះអាង​ជា​ថ្មី​ថា​ វ៉ោ​យ​ ហូរ​ ដែល​ត្រូវ​បាន​មតិ​មួយ​ចំនួន​ចោទប្រកាន់​ថា​ ជា​ជន​ក្លែងបន្លំ​នោះ​គឺជា​ វ៉ោ​យ​ ហូរ​ ពិតប្រាកដ​។​ លោក​បាន​និយាយ​ថា​ លោក​ជឿ​ទៅ​លើ​ការ​ស្រាវជ្រាវ​ ដែល​មាន​អ្នកជំនាញ​ផ្នែក​ដូរ​តន្ត្រី​ អ្នកជំនាញ​ផ្នែក​សិល្បៈ​ និង​មាន​អ្នក​ស្រាវជ្រាវ​ផ្សេង​ទៀត​ ដែល​បាន​ទៅ​ស្រាវជ្រាវ​ដល់ទី​តាំង​ផ្ទះ​លោក​ វ៉ោ​យ​ ហូរ​ ផ្ទាល់​។​

លោក​ថា​ អ្វី​ដែល​សំខាន់​ទៀត​នោះ​ គឺ​លោក​ជឿ​លើ​សាក្សី​រស់​ និង​សាច់ញាតិ​របស់​លោក​ វ៉ោ​យ​ ហូរ​ ដែល​រស់នៅ​បាត់ដំបង​។​ ការ​អះអាង​របស់​ប្រធាន​សមាគម​ប៊ិ​ច​កម្ពុជា​ បន្ទាប់​ពី​មាន​សុំ​ឱ្យ​បំភ្លឺ​បន្ថែម​ទៀត​ ថា​តើ​ វ៉ោ​យ​ ហូរ​ ពិតជា​កវី​ វ៉ោ​យ​ ហូរ​ ពី​សង្គមចាស់​មែន​ឬទេ​ ព្រោះ​គេ​ថា​ កវី​ វ៉ោ​យ​ ហូរ​ ស្លាប់​ជំនាន់​ប៉ុ​ល​ពត​ហើយ​នោះ​។​

កវី​ វ៉ោ​យ​ ហូរ​ បាន​តាំង​តែង​បទ​ចម្រៀង​បាន​ប្រហែលជា​ ៥០០​ បទ​ ហើយ​គាត់​ចាប់ផ្ដើម​ល្បី​ នៅ​ទន្ទឹម​នឹង​អធិរាជ​សំឡេង​មាស​ ស៊ី​ន​ ស៊ី​សា​មុត​ ក៍​ចាប់ផ្ដើម​ល្បី​ដែរ​។​

ដើម្បី​ជ្រាប​ច្បាស់​ថា​ តើ​សមាគម​ប៊ិ​ច​កម្ពុជា​ មាន​ភស្តុ​តាង​អ្វី​ខ្លះមក​បញ្ជាក់​ជា​ថ្មី​នោះ​ សូម​នាង​កញ្ញា​ លោក​ លោកស្រី​ ស្តាប់​បទ​សម្ភាស​រវាង​ កញ្ញា​ ប៉ូ​ សា​គុន​ ជាមួយ​ ប្រធាន​សមាគម​ប៊ិ​ច​កម្ពុជា​ លោក​សាស្ត្រាចារ្យ​ ហេង​ ស្រ៊ា​ង​ ដូច​តទៅ​៖​

Share

Image
Image
Image