en     km
en     km

លោក​ ជា​ ចំរើន​ ប្រកាស​លាឈប់​ពី​ប្រធាន​ គណបក្ស​កម្ពុជា​សេរីភាព​

Share

លោក ជា ចំរើន
លោក ជា ចំរើន

​លោក​ ជា​ ចំរើន​ បាន​ប្រកាស​លាលែង​ពី​ប្រធាន​គណបក្ស​តាម​សំណើ​ប្រជាពលរដ្ឋ​នៅ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​សុក្រ​នេះ​។​ ការ​ប្រកាស​លាឈប់​ពី​ប្រធាន​គណបក្ស​កម្ពុជា​សេរីភាព​ ដែល​ទើប​បង្កើត​ថ្មី​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មតិ​មហាជន​ផ្តល់​ជា​មតិយោបល់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឱ្យ​លោក​ ជា​ ចំរើន​ កុំឱ្យ​លូកដៃ​ក្នុង​រឿង​នយោបាយ​។​

លោក​ ជា​ ចំរើន​ បាន​សរសេរ​នៅ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ថា​៖​ «​ មហាជន​ផ្តល់​យោបល់​យល់ព្រម​ឱ្យ​ខ្ញុំ​ធ្វើ​ដំណើរ​ក្នុង​ជីវិត​នយោបាយ​ចំនួន​ ៤៧.៤៥%​ និង​មិន​យល់ព្រម​ឱ្យ​ខ្ញុំ​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​មាន​ ៤៩.២៧%​ រួម​ទាំង​ការ​ផ្តល់​មតិ​ផ្សេងៗ​មាន​ ៣.២៨%»​។​

​ទាក់​ទាង​បញ្ហា​នេះ​ លោក​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ពី​មតិ​មហាជន​សរុប​ចំនួន​ប៉ុន្មាន​នាក់​ឡើយ​។​ ​ស្ថាបនិក​គណបក្ស​កម្ពុជា​សេរីភាព​ រូប​នេះ​ ធ្លាប់​ជា​អតីត​សមាជិក​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​បាន​បង្កើត​គណបក្ស​នៅ​ក្នុង​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ បន្ទាប់​ពី​លោក​សម្រេចចិត្ត​ដើរ​ចេញពី​បក្ស​កាន់​អំណាច​។​ បើ​តាម​ក្រសួងមហាផ្ទៃ​ប្រាប់​សា​ព័ត៌មាន​ក្នុងស្រុក​ថា​ បច្ចុប្បន្ន​នេះ​ គណបក្ស​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ប្រមាណ​ ៦០​ គណបក្ស​៕

Share

Image
Image
Image