en     km
en     km

ក្រសួងការបរទេស​នឹង​រៀបចំ​ប្រឡង​យុវជន​កម្ពុជា​ មាន​សមត្ថភាព​ទៅ​បម្រើ​ការងារ​នៅ​ UN

Share

ភ្នំពេញ៖ ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ជូនដំណឹង​ដល់​យុវជន​/​យុវនារី​កម្ពុជា​ ដែល​មាន​បំណង​ទៅ​ធ្វើ​ការងារ​នៅ​លេខាធិការដ្ឋាន​អង្គការសហប្រជាជាតិ​ នៅ​ថ្ងៃ​ទី​១៨​ ខែ​ មីនា​ នេះ​ ឱ្យ​ដឹង​ថា​ ការិយាល័យ​ធនធានមនុស្ស​របស់​អង្គការសហប្រជាជាតិ​ នឹង​រៀបចំ​ការ​ប្រឡង​ “​កម្មវិធី​វិជ្ជាជីវៈ​វ័យក្មេង​”​ (Young​ Professionals​ Programmes-YPP)​ ឆ្នាំ​ ២០១៦​ ដែល​នឹង​ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៦​ ដើម្បី​ជ្រើសរើស​បេក្ខជន​/​បេ​ក្ខ​នារី​វ័យក្មេង​ និង​មាន​សមត្ថភាព​ ពី​បណ្តា​ប្រទេស​សមាជិក​របស់​អង្គការសហប្រជាជាតិ​ ទៅ​បំរើ​ការងារ​នៅ​ លេខាធិការដ្ឋាន​អង្គការ​សហ​ប្រជា​តិ​។​

​លក្ខខណ្ឌ​ជ្រើស​ជ្រើស​៖
-​    ​បេក្ខជន​/​បេ​ក្ខ​នារី​ ត្រូវ​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ឡើង​ទៅ​ និង​មាន​អាយុ​មិន​លើស​ពី​ ៣២​ ឆ្នាំ​ គិត​ត្រឹម​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​ ២០១៦​ ហើយ​ត្រូវ​ចេះ​ភាសា​អង់គ្លេស​ ឬ​បារាំង​ច្បាស់លាស់​។​
-​    ​ក្នុង​ករណី​មាន​បេក្ខជន​កម្ពុជា​លើស​ពី​ ១៥​នាក់​ ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូលរួម​ប្រឡង​ ហើយ​មាន​បំណង​ចង់​ប្រឡង​វិញ្ញាសាសរសេរ​នៅ​កម្ពុជា​ នោះ​រាជរដ្ឋាភិបាល​នឹង​រៀបចំ​ឱ្យ​មាន​មណ្ឌល​ប្រឡង​នៅ​កម្ពុជា​ តាម​សំណើ​របស់​អង្គការ​សហ​ប្រជា​តិ​ ដើម្បី​ស​ម្រយ​ល​ដល់​ការ​ប្រឡង​របស់​បេក្ខជន​/​បេ​ក្ខ​នារី​កម្ពុជា​។​
-​    ​ចំពោះ​ជំនាញ​ដែល​ត្រូវ​ជ្រើសរើស​ និង​ព័ត៌មាន​លម្អិត​អំពី​មណ្ឌល​ប្រឡង​ អង្គការសហប្រជាជាតិ​នឹង​ប្រកាស​ផ្សាយ​នៅ​ដើម​ខែមេសា​ ឆ្នាំ​២០១៦​ ក្នុង​គេហទំព័រ​ Careers.un.org/ypp​ ។​
MoFAIC-UN-work-exam

Share

Image
Image
Image