en     km
en     km

កវី វ៉ោយ ហូរ ប្រាប់ពីគន្លឹះនៃការតែងនិពន្ធបទចម្រៀង

Share

កវី វ៉ោយ ហូរ
កវី វ៉ោយ ហូរ

កវី វ៉ោយ ហូរ ជាអ្នកនិពន្ធជើងចាស់ ដែលល្បីនៅទសវត្សរ៍ទី ៦០ និង ៧០​។ កវីរូបនេះ​និពន្ធ​បទចម្រៀងបានជាង ៥០០ បទ នៅក្នុងជំនាន់នោះ។ បទចម្រៀងដែល​កើតចេញ​ពីស្នាដៃរបស់ កវី វ៉ោយ ហូរ ភាគច្រើនមាន​ការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងមិត្តអ្ន​ក​ស្តាប់យ៉ាងច្រើនកុះករ។

បទចម្រៀងដែលលោកតែងនិពន្ធភាគច្រើន សុទ្ធសឹងតែជាបទពិរោះ​ និងចូលរួមបក​ស្រាយ​ដោយតារាល្បីៗ​នៅជំនាន់នោះ​មានដូចជា លោក ស៊ីន ស៊ីសាមុត លោក អ៊ិន យ៉េង អ្នកស្រី រស់ សេរីសុទ្ធា និងអ្នកស្រី ប៉ែន រ៉ន ជាដើម។

នៅថ្ងៃនេះ កវី វោយ ហូរ បានចេញមកពន្យល់ពីគន្លឹះខ្លះៗ ទាក់ទងនឹង​ការតែង​និពន្ធ​បទចម្រៀង ឱ្យពិរោះ និងស្តាប់ទៅមិន​ចេះ​ជិនណាយ។ ដើម្បីជ្រាបច្បាស់​ជាបន្តសូម​អញ្ជើញស្តាប់បទសម្ភាសន៍រវាង កញ្ញា ប៉ូ សាគុន ជាមួយ កវី វ៉ោយ ហូរ ដូចតទៅ៖

Share

Image
Image
Image