en     km
en     km

យុវជន​ ជា​កម្លាំង​ស្នូល​ក្នុង​ការ​ថែរក្សា​វប្បធម៌​ និង​សង្គម​ជាតិ​

Share

លោកស្រី​ ភឿ​ង​ ស​កុ​ណា
លោកស្រី​ ភឿ​ង​ ស​កុ​ណា

ភ្នំពេញ៖  ទិវា​វប្បធម៌​ជាតិ​ នឹង​ប្រារព្ធ​ធ្វើ​ទ្បើ​ង​នៅ​ថ្ងៃ​ទី​០៣​ ខែមីនា​ លើក​ទី​ ១៨​ ឆ្នាំ​២០១៦​ នៅ​ពេល​ខាង​មុខ​នេះ​ ក្រោម​ប្រធានបទ​ “​យុវជន​ដើម្បី​វប្បធម៌​ជាតិ​”​។​

ការ​ប្រារព្ធ​ទិវា​នេះ​ទ្បើ​ង​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​តម្លៃពិត​នៃ​វប្បធម៌​ជាតិ​ តាម​រយៈ​ការ​បង្កើត​សេវាកម្ម​ និង​ផលិតផល​វប្បធម៌​ សម្រាប់​គោលដៅ​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​ បង្កើន​ការ​ចូលរួម​របស់​យុវជន​ កាន់តែ​សកម្ម​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ និង​ចងក្រង​រក្សា​ទុក​ឱ្យ​បាន​គង់វង្ស​ នូវ​ឯកសារ​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​គ្រប់​ប្រភេទ​ដែល​មាន​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​

​តើ​យុវជន​មាន​សារៈសំខាន់​អ្វីខ្លះ​ក្នុង​ការ​លើកកម្ពស់​វប្បធម៌​ជាតិ​?​ ក្នុង​នាម​ជា​យុវជន​ តើ​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិរក្ស​វប្បធម៌​ជាតិ​ឱ្យ​បាន​គង់វង្ស​?​ ជា​បន្ត​សូម​អ​ញ្ចើ​ញ​ស្តាប់​បទ​សម្ភាស​ន៏​ របស់​លោក​ ជួន​ សា​រ៉េ​ត​ អ្នក​សារព័ត៌មាន​ របស់​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ ជាមួយនឹង​លោកស្រី​ ភឿ​ង​ ស​កុ​ណា​ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ដូច​តទៅ​៖​

Share

Image
Image
Image