en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ទទួលស្គាល់​ថា​ ពេទ្យ​មួយ​ចំនួន​ខ្វះ​ក្រមសីលធម៌​ និង​គិតលុយ​ជា​ធំ​

Share

រូបភាពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី
រូបភាពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី

សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ទទួលស្គាល់​ថា​ មាន​ពេទ្យ​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​គ្មាន​ក្រមសីលធម៌​ ដោយ​គិតលុយ​ជា​ធំ​ និង​មាន​សម្តី​មិន​សមរម្យ​ចំពោះ​អ្នកជំងឺ​។​ ស្រប​ពេល​ដែល​រិះគន់​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ការ​ខ្វះខាត​នេះ​ ភាគច្រើន​ក្រុម​គ្រូពេទ្យ​មាន​ក្រមសីលធម៌​ត្រឹមត្រូវ​ និង​សេចក្តី​ថ្លៃថ្នូរ​ និង​វិជ្ជាជីវៈ​ពិតប្រាកដ​ផង​ដែរ​។​

​សម្តេច​ ហ៊ុន​ សែន​ ក៏​សម្តែង​ការ​ហួសចិត្ត​ចំពោះ​ពាក្យ​និន្ទា​ពី​សំណាក់​បុគ្គល​មួយ​ចំនួន​ ដែល​អះអាង​ថា​ ក្នុង​ចំណោម​គ្រូពេទ្យ​ ១០០​ នាក់​ មាន​គ្រូពេទ្យ​ ៩៩​ នាក់​ ដែល​គ្មាន​វិជ្ជាជីវៈ​ច្បាស់លាស់​ ព្រមទាំង​គ្មាន​ក្រមសីលធម៌​។​ ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល​ដូចនេះ​ ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​ នា​ពេល​ព្រឹក​ ថ្ងៃ​ទី​២៩​ ខែកុម្ភៈ​នេះ​។​

​លម្អិត​ព័ត៌មាន​ដោយ​ កញ្ញា​ ប៉ូ​ សា​គុន​ ៖

​សម្តេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ទទួលស្គាល់​ថា​ មាន​ពេទ្យ​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​ មិន​មាន​ក្រមសីលធម៌​ដោយ​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ដាក់​អ្នកជំងឺ​ និង​គិតលុយ​ជា​ធំ​ តែ​ក៏​មាន​ពេទ្យ​ភាគច្រើន​មាន​ក្រមសីលធម៌​ និង​សេចក្តី​ថ្លៃថ្នូរ​ក្នុង​វិជ្ជាជីវៈ​ផង​ដែរ​។​

​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ក៏​បាន​អំពាវនាវ​ដល់​គ្រូពេទ្យ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ ឱ្យ​រក្សា​ក្រមសីលធម៌​ និង​សេចក្តី​ថ្លៃថ្នូរ​ជា​គ្រូពេទ្យ​។​ លោក​ថា​គ្រូពេទ្យ​មួយ​ចំនួន​តូច​នៅ​មាន​ចំណុច​ខ្វះខាត​ តែ​ទន្ទឹម​នឹង​នោះ​ក៏​មាន​គ្រូពេទ្យ​មួយ​ចំនួន​ធំ​ មមាញ​ញឹក​នៅ​ប្រចាំការ​រាល់ថ្ងៃ​ ដែល​មានការ​លះបង់​ខ្ពស់​ មាន​ក្រមសីលធម៌​ និង​ទំនួល​ខុស​ត្រូវ​គួរ​ឱ្យ​កោត​សរស​សើរ​។​

​លោក​បន្ត​ថា​ មិន​ត្រូវ​ឱ្យ​គ្រូពេទ្យ​អាក្រក់​មួយ​ចំនួន​តូច​មក​បំផ្លាញ​មន្ទីរពេទ្យ​ និង​ក្រុម​គ្រូពេទ្យ​ល្អ​ទេ​ ត្រូវ​តែ​ជួយ​ដាស់តឿន​អប់រំ​គ្នា​ ហើយ​ត្រូវ​រក្សា​ភាព​ថ្លៃថ្នូរ​ជា​ដាច់ខាត​។​ ​ជាង​នេះ​ទៀត​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ បាន​សម្តែង​ការ​ហួសចិត្ត​ ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​ពាក្យ​និន្ទា​ពី​សំណាក់​បុគ្គល​មួយ​ចំនួន​ ដែល​អះអាង​ថា​ ក្នុង​ចំណោម​គ្រូពេទ្យ​ ១០០​នាក់​ មាន​គ្រូពេទ្យ​ ៩៩​ នាក់​ ដែល​គ្មាន​វិជ្ជាជីវៈ​ច្បាស់លាស់​ ព្រមទាំង​គ្មាន​ក្រមសីលធម៌​។​

​ការ​ប្រតិកម្ម​របស់​សម្តេច​នា​ពេល​នេះ​ ទំនងជា​ចង់​សំដៅ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ គួ​ច​ ម៉េ​ង​លី​ ដែល​ធ្លាប់​បាន​លើក​ឡើង​ថា​ ពេទ្យ​នៅ​ក្នុងស្រុក​ខ្មែរ​ដែល​លោក​ធ្លាប់​ជួប​បើ​ ១០​ មាន​ ៩​ហើយ​ ដែល​លោក​មិន​អាច​ទទួលយក​បាន​។​

​ក្រៅ​តែ​ពី​មិន​ពេញចិត្ត​ចំពោះ​ការ​វាយប្រហារ​បែប​នេះ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ថែម​ទាំង​សើចចំអក​ឱ្យ​អ្នកវិភាគ​មួយ​ចំនួន​ ដែល​លើក​ឡើង​ថា​ ប្រព័ន្ធ​សុខាភិបាល​ ត្រូវធ្វើ​បដិវត្ត​ ទើប​ល្អ​ប្រសើរ​ មិនមែន​ធ្វើ​កំណែទម្រង់​ឡើយ​។​ លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ អ្នកវិភាគ​ទាំងនោះ​ ចេះ​តែ​បន្ទរ​ពីក្រោយ​ខ្នង​គេ​ ដោយ​ខ្លួនឯង​គ្មាន​ជំនាញ​ផ្នែក​វិ​ជ្ជ​សាស្ត្រ​ផង​នោះ​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ ស៊ន​ ជ័យ​ បាន​ថ្លែង​ថា​ កត្តា​ដែល​នាំ​ឱ្យ​គ្រូពេទ្យ​នៅ​កម្ពុជា​ខ្វះ​ក្រមសីលធម៌​ និង​គិត​ប្រាក់​ជា​ធំ​ដោយសារ​តែ​នៅ​ពេល​ការ​ប្រឡង​ចូល​ក្រប​ខណ្ឌ​ពេទ្យ​អាច​មាន​អំពើ​ពុក​រលួយ​ ជា​ពិសេស​រៀន​ពេទ្យ​ត្រូវ​ចំណាយ​អស់​ច្រើន​ ដូច្នេះ​ពួក​គេ​អាច​នឹង​ស្រង់​ដើម​។​

​សូម​បញ្ជាក់​ថា​ កន្លង​មក​ មានការ​រិះ​ជា​ច្រើន​ជុំវិញ​ចំណុច​អវិជ្ជា​មាន​នៃ​សេវា​សុខាភិបាល​។​ អ្នកខ្លះ​ អះអាង​ថា​ បណ្តា​គ្រួ​ពេទ្យ​ ១០០​ នាក់​ មាន​គ្រូពេទ្យ​ ៩៩​ គឺ​អាក្រក់​ និង​គ្មាន​ក្រមសីលធម៌​។​ លើស​ពី​នេះ​ទៀត​ អ្នកវិភាគ​មួយ​ចំនួន​ ក៏​បន្ថែម​លើ​ការ​រិះគន់​ថា​ វិស័យ​សុខាភិបាល​ មិន​ត្រឹមតែ​ធ្វើ​កំណែទម្រង់​នោះ​ទេ​គឺ​ត្រូវ​តែ​ធ្វើ​បដិវត្ត​ផង​ដែរ​៕

Share

Image
Image
Image