en     km
en     km

ការប្រកាសចែកដីនៅខេត្តកំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពីបានបដិសេធទាំងស្រុង

Share

ថ្មីនេះមានបុគ្គលម្នាក់តាំងខ្លួនជាឯកឧត្តម បានផ្តល់បទសម្ភាសទៅអ្នកសារព័ត៌មាន អំពីការប្រកាសចែកដីឱ្យFreeទៅអ្នកធ្លាប់ចាញ់បោកគេ និងអ្នកក្រីក្រពិតប្រាកដ ក្នុងមួយឡូត៍មានក្បាល 10 ម៉ែត្រ បណ្ដោយ30 ម៉ែត្រ ចំណែកប្រជាពលរដ្ឋផ្សេងទៀត បើចង់បានត្រូវបង់ថ្លៃសេវារដ្ឋបាលក្នុង១ឡូត៍ ៤៥០ដុល្លាអាមេរិក។ ក្នុងនោះ រដ្ឋបាលខេត្តកំពង់ស្ពីបានបដិសេដទាំងស្រុង និងបញ្ជាក់ថាដីនោះ ជាដីស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលត្រូវបានការពារដោយច្បាប់។

(កញ្ញា​ ងិន ស៊ាងលីម រាយការណ៍)

 

បើតាមការ Live វីឌីអូរបស់ផេក KH PLUS NEWS ដែលគេស្គាល់ឈ្មោះថា ពូ ហ៊ន ជាមួយនឹងឯកឧត្តមម្នាក់ ឈ្មោះ ជួន គន្ធា បាននិយាយនៅក្នុងការLive រយៈពេលជិត១ម៉ោងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ដោយចំណងជើងថា «ដំណឹងល្អសម្រាប់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់រងគ្រោះចាញ់បោកក្រុមហ៊ុនផ្សេងៗជាពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រ ពេលនេះឯកឧត្តម ជូន គន្ធា បានចែកដីនៅក្នុងមួយឡូក្បាល 10 ម៉ែត្រ បណ្ដោយ30 ម៉ែត្រ ថ្ងៃស្អែកទី 21 ខែមេសាឆ្នាំ 2024 នៅទីតាំងភូមិរោងម៉ាស៊ីននិងភូមិត្រពាំងទធៀរ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ»។ ទាក់ទងនឹងការប្រកាសចែកដី ចំនួន ៦.០០០ឡូត៍ ស្ថិតនៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺជូនប្រជាពលរដ្ឋក្រីក្រ ដោយតម្រូវឱ្យបង់សេវារដ្ឋបាលចំនួន ៤៥០ដុល្លារ ជាមុន ។ ក្នុងលោកទាំងពីរក៏បានបញ្ជាក់ទៀតថា សម្រាប់ប្រជាពលរដ្ឋដែលធ្លាប់ចាញ់បោកគេ និងជាជនក្រីក្រពិតប្រាកដគឺឱ្យដោយមិនយកលុយតែងម្តង។

ពូ ហ៊ន៖«អ៊ីចឹងយើងនិយាយពីសេវ៉ា រដ្ឋបាលហាស! គឺក្នុងមួយក្បាល៤៥០ដុល្លា។ បញ្ជាក់មួយទៀត ប្រសិនបើបងប្អូនប្រជាពលរដ្ឋចាញ់បោកគេអស់ទី១។ ទី២ ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ អត់ដីពិតប្រាកដណាស់គឺអត់យកទេ ណាស់សូម្បីតែមួយសេនលុយខ្មែរ ឱ្យទៅនៅ ណាស់ឱ្យទៅនៅបណ្តោយ។ អឺ! កុំថាក្រហើយ ឱ្យដីអត់នេះណាស់។ ឱ្យទៅនៅហើយ ឱ្យទៅធ្វើស្រែធ្វើអីទៅនៅហ្នុងហ្មងទៅ បាទណាស់! អ៊ីចឹងនៅថ្ងៃស្អែក បើចង់ដឹងច្បាស់ បន្តិចទៀតខ្ញុំនឹងសម្ភាសគាត់ តើគាត់បានដីមកពីណា? ដីធ្លាក់ពីលើមេឃមែន? បានគាត់មានលុយ ចែកជូនប្រជាពលរដ្ឋណាស់ ក្បាល១០ហាណាស់ បណ្តោយ ៣០ម៉ែត្រ គឺធំខ្លាំងមែនទែន។»

ក្នុងនោះ ឯកឧត្តម ជួន គន្ធា ក៏បានបញ្ជាក់ថាដីដែលលោកគ្រោងនឹងចែកជូនប្រជាពលរដ្ឋនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺក្នុងរយៈពេលមួយសប្តាហ៍នោះ គឺពិតជាដីរបស់លោកស្របច្បាប់១០០%ពិតមែន។ មូលហេតុដែលលោកសុខយកលុយមកទិញដីចែកជូនប្រជាពលរដ្ឋនេះ ដោយសារការអាណិតនិងឃើញប្រជាពលរដ្ឋចាញ់បោកគេច្រើនពេកក្នុងសង្គម។

 «រឿងនេះគឺជារឿងការពិត បងប្អូនបានឃើញ មុននឹងខ្ញុំនិយាយបន្តខ្ញុំ បញ្ជាក់ឱ្យច្បាស់ថា ជាទូទៅបរិបទនេះ និងសម័យនេះ គឺដោយសារតែខ្ញុំចែកនេះគឺ ខ្ញុំបញ្ជាក់ថាដីខ្ញុំគឺជាដីខុសច្បាប់១០០% ហើយក៏អត់មាន បុគ្គលណានៅពីក្រោយ ពីមុខ ពីអីដែរ គឺដោយសារតែខ្ញុំឃើញរាល់ថ្ងៃនេះមានតែការផ្សព្វផ្សាយពីការបោកប្រាស់ប្រជាពលរដ្ឋ មិនថាខ្ញុំមិនយាយទៅលើបុគ្គលណា ឬក៏ក្រុមហ៊ុនណាទេ។ ប៉ុន្តែបងប្អូនបានដឹងនិងឃើញទាំងអស់គ្នា ជារៀងរាល់ថ្ងៃ បាទ! ការចែករបស់ខ្ញុំក៏មានកំហិត មានកម្រិតរបស់ខ្ញុំដែរ គឺស្របច្បាប់១០០% ៦០០០ឡូត៍ក្នុងមួយសប្តាហ៍នេះ ខ្ញុំគិតតែសេវារដ្ឋបាលតែប៉ុណ្ណោះ ដូចបងហ៊ន បានមានប្រសាសន៍អ៊ីចឹង គឺក្នុង១គ្រួសារបាន១០ឡូត៍។ អ៊ីចឹងដើម្បីសបញ្ជាក់ថា ដីហ្នឹងស្របច្បាប់ ឬមិនស្របច្បាប់ គឺថ្ងៃស្អែកថ្ងៃ២១អាចទៅទទួលបានទាំងអស់គ្នា ចេញតែសេវ៉ារដ្ឋបាលតែប៉ុណ្ណោះ។»

យ៉ាងណាមិញ ទាក់ទងនឹងករណីនេះក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានវិទ្យុស្ត្រីក៏បានទាក់ទងទៅ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺសូមការបញ្ជាក់ព័ត៌មានពីបញ្ហានេះ នៅល្ងាចថ្ងៃ២២ ខែមេសា។ លោកក៏បានមានប្រសាសន៍យ៉ាងជឿជាក់ និងមុតមាំថា បន្ទាប់ពីចេញដំណឹងនោះភ្លា​ម លោកបានបង្គាប់ឱ្យសមត្ថកិច្ចតាមចាប់តាមខ្លួនលោកឯកឧត្តមរូបនោះហើយៗដីនោះក៏ពុំមែនជារបស់បុគ្គលខាងលើនេះនោះដែរ។

ទន្ទឹមគ្នានេះ រដ្ឋបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបានចេញសេចក្តីបំភ្លឺភ្លាមៗផងដែរថា រដ្ឋបាលស្រុកឱរ៉ាល់ សូមបដិសេធមិនទទួលស្គាល់ដឹងឮលើករណីខាងលើ ព្រោះការអះអាងរបស់បុគ្គល ខាងលើ ជាដីស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលត្រូវបានការពារដោយច្បាប់ ហើយគ្មានបុគ្គលណា អាច កាប់ឆ្ការ ទន្ទ្រាន ឬឈូសឆាយលើដីនោះបានឡើយ។ បើក្នុងករណី រដ្ឋចែកដីជូនប្រជាពលរដ្ឋក្រីក្រ គឺអនុវត្តតាមគោលនយោបាយដីសម្បទានសង្គមកិច្ចដែល មិនតម្រូវឱ្យប្រជាពលរដ្ឋក្រីក្របង់ប្រាក់ទេ។ រដ្ឋបាលស្រុកនិងអាជ្ញាធរក៏បានអំពាវនូវដល់សាធារណៈជន និងដល់អ្នកទិញដីនៅក្នុងស្រុកឱរ៉ាល់ សូមមេត្តាប្រុងប្រយ័ត្នអំពីការប្រកាសចែកដីនេះ និងទិញដីណាដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ត្រូវជៀសវាងការទិញ លក់ដីដែលមានប្រភពមិនច្បាស់លាស់ ជាពិសេសដីដែលស្ថិត នៅក្នុងតំបន់ការពារធម្មជាតិ៕

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ

  

អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕

Share

Image
Image
Image