en     km
en     km

លោក នេត្រ ភក្ក្រា៖ ស្ថាប័នព័ត៌មានមួយចំនួនធ្វើរបៀបMM0 លួចយកអត្ថបទគេ ផ្សាយលើប្រព័ន្ធផ្សព្វផ្សាយខ្លួន

Share

លោក នេត្រ ភក្ក្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថាក្នុងបរិបទនៃការប្រកួតប្រជែង ការផ្សព្វផ្សាយព័ត៌មានតាមបច្ចេកវិទ្យាឌីជីថលដែលមានភាពសំបូរបែបក្នុងការទទួលព័ត៌មាន បានធ្វើឱ្យអង្គភាពសារព័ត៌មានមួយចំនួនធ្លាក់នូវប្រជាប្រិយភាព និងបាត់បង់ការនិយមចូលចិត្តពីសំណាក់ប្រជាពលរដ្ឋ។ លោកលើកឡើងបែបនេះ ក្នុងសិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដាប្រតិបត្តិរួមសម្រាប់វិជ្ជាជីវៈសារព័ត៌មាន នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួងព័ត៌មាន។

លោករដ្ឋមន្ត្រីព័ត៌មានបានបញ្ជាក់ថា ក្នុងបរិបទអនឡាញនេះ ក៏បានកើតមានករណីស្ថាប័នសារព័ត៌មានមួយចំនួនបានបែកគំនិត ធ្វើការរបៀបអ្នករកប្រាក់តាមអនឡាញ (MMO) ដែលលួចយកអត្ថបទរបស់គេដែលមានគុណភាពល្អយកមកផ្សាយលើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនដើម្បីទាក់ទាញការLike និងShare ដែលប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ សូមស្ដាប់ការលើកឡើងរបស់ លោកនេត្រ ភក្ត្រា ដោយមេត្រី!

 

 

Share

ព័ត៌មានទាក់ទង

Image