អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ មិនរកប្រាក់ចំណេញ ដែលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និង ទំនើប រួមទាំងកម្មវិធីអប់រំតាមសហគមន៍ ដើម្បីរួមចំណែកលើកស្ទួយសមភាពយេនឌ័រ តួនាទី និងតម្លៃស្រ្តីនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ ។
អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកចំនួន ១ រូប សម្រាប់មុខតំណែង អ្នកសារព័ត៌មាន។
ភារកិច្ច និង ការទទួលខុសត្រូវ
- ចូលរួមក្នុងកិច្ចប្រជុំផ្តល់យោបល់របស់ក្រុមព័ត៌មាន
- ស្រាវជ្រាវ ប្រមូលព័ត៌មាន និង សម្ភាសប្រភពផ្សេងៗ ដើម្បីផលិតព័ត៌មាន
- ពិគ្រោះជាមួយការីនិពន្ធ ឬ និពន្ធនាយក លើប្រធានបទព័ត៌មាន
- ផលិតព័ត៌មាន ដែលមានបញ្ចូលសូរសព្ទសម្ភាស។
តម្រូវការ និង លក្ខណៈសម្បត្តិ
- សញ្ជាតិខ្មែរ
- មានបរិញ្ញាបត្រសារព័ត៌មាន ឬ ជំនាញពាក់ព័ន្ធ
- មានបទពិសោធន៍ជាអ្នកយកព័ត៌មានវិទ្យុ ឬ ទូរទស្សន៍ ឬ បណ្តាញសង្គម យ៉ាងតិច ១ ឆ្នាំ
- មានបទពិសោធន៍ក្នុងការផលិតព័ត៌មានទាន់ហេតុការណ៍ បទយកការណ៍ បទសម្ភាសន៍
- ចូលចិត្តតាមដានព័ត៌មាន ពិសេស ព័ត៌មានអំពីស្ត្រី យេនឌ័រ យុវជន កុមារ និង ជនងាយរងគ្រោះ នៅក្នុងសង្គម
- ចេះភាសាខ្មែរ និង ប្រើប្រាស់ភាសាខ្មែរច្បាស់លាស់ និយាយ សរសេរ អាន និង ស្ដាប់
- ប្រើប្រាស់ដោយមានប្រសិទ្ធភាពបណ្តាញផ្សព្វផ្សាយសង្គម អ៊ិនធឺណិត
- ស្មោះត្រង់នឹងការងារ ចេះធ្វើការជាក្រុម ស្រលាញ់ និង លើកស្ទួយយុត្តិធម៌ក្នុងសង្គម ។
- មានចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ វិជ្ជាជីវៈ និង ពង្រឹងសមភាពយេនឌ័រ នៅកម្ពុជា។
បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើលិខិតបញ្ជាក់អំពីចំណាប់អារម្មណ៍ការងារ និង ប្រវត្តិរូប សង្ខេប មកអង្គការមណ្ឌលព័ត៌មានស្រ្តកម្ពុជា តាមរយៈអ៊ីមែល [email protected] ឬផ្ញើសារចូលទំព័រហេ្វសប៊ុក Wome’s Media Cemtre of Cambodia ឬ វិទ្យុស្ត្រី Women’s Radio ។
ទូរសព្ទលេខទំនាក់ទំនង ៖ 069 848 013 / 011 780 510
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃពុធ ទី ២៤ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោង ៥ ល្ងាច ។
បេក្ខនារីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ!