ភ្នំពេញ៖ លោកស្រី សាវតា ចន្ទគ្រឹស្នា នាយិកាប្រតិបត្តិ នៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) រួមជាមួយបុគ្គលិក នៅថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត បណ្ដេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ ដើម្បីនាំសិរីសួស្ដីឆ្នាំថ្មី ជូនបុគ្គលិក និងត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែមេសា ឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់ថា ពិធីសូត្រមន្ត ចម្រើនព្រះបរិត្តនេះ ប្រារព្ធឡើងនៅ ការិយាល័យអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ២០ ផ្លូវលេខ ២៣ដេ សង្កាត់ដង្កោ ខណ្ឌដង្កា រាជធានីភ្នំពេញ៕
Post Views: 18