en     km
en     km

ភ្នំកែវសីមាខេត្តមណ្ឌលគិរីនៅតែជាទីសក្ការៈសក្កិសិទ្ធិរបស់ជនជាតិដើមភាគតិចព្នង​រហូតមកដល់សព្វថ្ងៃនេះ

Share

ភ្នំពេញ៖ សហគមន៍ជនជាតិដើមភាគតិចព្នងស្ថិតក្នុងភូមិស្រែអំពិល ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅតែបន្តជំនឿទៅលើបារមី វត្ថុសក្កិសិទ្ធិដែលមាននៅលើភ្នំកែវសីមា ក្នុងភូមិស្រុកនោះតរហូតមកទល់ពេលបច្ចុប្បន្ននេះ។ ជនជាតិដើមភាគតិចព្នងតែងតែនាំយកដង្វាយផ្សេងៗទៅបន់ស្រន់ម្ចាស់ទឹក ម្ចាស់ដី អារក្ស អ្នកតា នៅលើភ្នំកែវសីមា​ ដោយពួកគេសែនព្រេនតាមប្រពៃណីទំនៀមទម្លាប់តពីដូនតារបស់ពួកគេ បំណងដើម្បីសុខសេចក្តីសុខសប្បាយ ចាកផុសពីជំងឺអុកត្បាតចង្រៃនិងសម្រេចកិច្ចការតាមបំណងប្រាថ្នា។

តើហេតុអ្វីបានជាជនជាតិដើមភាគតិចព្នងស្ថិតក្នុងភូមិស្រែអំពិលនិងភូមិស្រុកក្បែរៗនោះ មានជំនឿលើបារមីភ្នំកែវសីមានេះ? តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា កើក ញ៉ាញ់ ជាជនជាតិដើមភាគតិចមកពីខេត្តមណ្ឌលគីរី ដូចតទៅ។

តាំងពីអតីតកាលរហូតមកទល់ពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋក្នុងសហគមន៍ជនជាតិដើមភាគតិចព្នងស្ថិតនៅភូមិស្រែអំពិល ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងអ្នករស់នៅក្បែរស្រុកភូមិនោះ តែងតែជឿថា នៅពេលបាត់គោ ក្របី ពេលជួបបញ្ហាឈឺថ្កាត់ ទៅមន្ទីរពេទ្យក្រជា ឬមិនជា ពេលមេឃរាំងគ្មានភ្លៀងយូរខែ ជនជាតិដើមភាគតិចព្នងនៅទីនោះតែងទៅបន់ស្រន់វត្ថុសក្កិសិទ្ធិនៅភ្នំកែវសីមាដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រុកខាងលើ។

ទំនៀមទម្លាប់នៃការសែនព្រេនរបស់ពួកគេ មានរៀបចំគ្រឿងរណ្តាប់សែនមានដូចជា មាន់ស្ងោរ ក្បាលជ្រូក នំនែក សណ្តែក ល្ង នឹងដង្វាយមួយចំនួនទៀតសែនថ្វាយជូនអ្នកតាព្រៃភ្នំម្ចាស់ទឹក ម្ចាស់ដី នៅទីកន្លែងនោះ។

អ្នកស្រី ណើស ទីង ជាកសិករ រស់នៅភូមិស្រែអំពិល ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី  និយាយថា ភ្នំកែវសីមាពិតជាសក្កិសិទ្ធិពិតមែន ពោលគឺបន់ស្រន់សុំអ្វីបានដូចចិត្ដប៉ងប្រាថ្នា។ តែយ៉ាងណាអ្នកស្រីថា កាលបើបានសម្រេចដូចបំណងប៉ងប្រាថ្នាហើយ អ្នកបន់ស្រន់គប្បីត្រូវមកសែនលាបំណន់អ្នកតាប្រចាំភ្នំវិញ ដ្បិតពុំដូច្នេះទេអាចបណ្តាលឱ្យមានបញ្ហាឈឺថ្កាត់កើតឡើង។

អ្នកស្រី បន្តថា៖« ចាស់ៗពីមុនប្រាប់តៗគ្នាបើថាបាត់គោបាត់ក្របីទៅបន់ស្រន់សុំថ្វាយឲពួកខ្ញុំរកឃើញមែនភ្នំកែវសីមាសក្ក័សិទ្ធិមែនខ្ញុំជឿរជាក់កន្លែងនឹងហ្មងអត់មានភូតកុហកទេឈឺស្កាត់ក៍ដោយដូចថាយើងចង់មានចង់បានប៉ងប្រាថ្នាអ្វីដឹងថាសុំបានហ្មងដូចថាយើងប្រឹងមែនភ្លេចគាត់ក៍មិនបានដែរណាដូចថាមានជាមាន់ស្ងោរជ្រូកខ្វៃសិស្សសាលាអីពេលវ៉ាកងគេមកសុំបន់ស្រន់»។

ក្រៅពីមកបន់ស្រន់ជាលក្ខណៈគ្រួសារដោយឡែកៗហើយ អ្នកស្រុកជាជនជាតិដើមភាគតិចព្នងក្នុងសហគមន៍នោះ ក៏ស្រាក់ដៃគ្នាមកធ្វើពិធីបុណ្យឡើងអ្នកតាជារៀងរាល់ឆ្នាំ បន់ថ្វាយភ្នំកែវសីមាផងដែរ។ ក្រៅពីមានជំនឿលើវត្ថុសក្កិសិទ្ធិ បារមីភ្នំកែវសីមាហើយនោះ អ្នកស្រុក អ្នកភូមិក្បែរនោះក៏បានមកលេងពេលមានរៀបចំពិធីបុណ្យទានជារៀងរាល់ឆ្នាំដោយមានលេងល្បែងកំសាន្ដ ល្បែងប្រជាប្រិយ ហើយសិស្សសាលាក៏មកកម្សាន្តនៅភ្នំកែវសីមាផងដែរ ។

អ្នកស្រី ឃុន នាង រស់នៅភូមិស្រែអំពិល ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីផងដែរលើកឡើងថា ​អ្នកស្រីបានបន់ស្រន់ផ្ទាល់នៅភ្នំកែវសីមា ឃើញថាទទួលបានលទ្ធផលបានដូចចិត្តអ្នកស្រីមែន ពិសេសពេលបន់សុំទឹកភ្លៀងជាដើម។

អ្នកស្រី បន្តថា៖«ខ្លួនខ្ញុំៗជួបផ្ទាល់ដោយសារខ្ញុំបាត់គោម្តងបាត់គោហើយចាប់អត់បានរួចខ្ញុំឡើងភ្នំកែវសីមាបន់ស្រន់ចាប់បានគោនិងចាប់បានគោនិងវាផ្អើលវាខ្លាចមនុស្សដល់ខ្ញុំបន់ស្រន់អ្នកតាភ្នំកែវសីមានិងចាប់បានភ្នំនិងជួនកាលសក្ក័សិទ្ធិៗ គេនាក់មកពីឆ្ងាយៗអីគេមកបន់ស្រន់ឯនិងរហូត អ្នកភូមិក៏ចឹងដែរសុំទឹកភ្លៀងអីក៏សុំនៅនិងដែរពេលអត់មានភ្លៀងក៏សុំដែរសុំអ្នកតាកែវសីមាជួនកាលសក្ក័សិទ្ធិបើយើងធ្វើត្រឹមត្រូវ​ខ្លះកំលោះក្រមុំមកញ៉ែគ្នាគ្នាលើភ្នំនិងសារះសំខាន់ជាន់យកៗនៅផ្ទះសម្បែងកន្លែងនាក់តានិងបើសម្រាប់ពីមុនគេថាអ្នកតានិងខ្លាំងណាស់ណាអ្នកតាភ្នំកែវសីមា»។

ចំណែក​ជនជាតិខ្មែរមួយរូប មានដើមកំណើតនៅខេត្តត្បូងឃ្មុំបច្ចុប្បន្នរស់នៅភូមិស្រែអំពិល ស្រុកកែវសីមា ខេត្តមណ្ឌលគិរី លើកឡើងថា អ្នកស្រីមិនដែលគិតថា ភ្នំកែវសីមាជាកន្លែងសក្កិសិទ្ធិនោះទេ ព្រោះទីកន្លែងមើលទៅមិនគួរឱ្យចាប់អារម្មណ៍ ពោលលឺតែគេនិយាយតៗគ្នាមមិនដែលសាកទៅបន់ស្រន់នោះទេ។ ប៉ុន្តែនៅពេលបានមកបន់ស្រន់ផ្ទាល់ជាមួយអ្នកតាភ្នំកែវសីមា ទើបអ្នកស្រីជឿថា ទីកន្លែងនេះសក្កិសិទ្ធិពិតមែន។

អ្នកស្រី បន្តថា៖«បាត់គោរកគោមិនឃើញរកពីបីថ្ងៃហើយមិនឃើញអស់តំម្រេះក៏ឲគ្រូគេមើលនៅកំពង់ចាមគេមើលគ្រូគេថានៅ​ភ្នំជាយផ្ទះនិងទេទៅយើងបន់ស្រន់ឲនាក់​​​ស្រុកព្រៃភ្នំហើយដល់ពេលល្ងាចគោក៍បានមកវិញដល់ពេលគោមកវិញយើងក៍លាបាណន់ឲមានមាន់មានបាយអីទៅមានមាន់ស្ងោរក្រៅពីរនិងមិនដែលម្តងនិងក៍វាជោគជ័យកាលនិងយើងមិនបានសាកខ្លួនឯង។លឺតែគេនិយាយនៅពេលនិងទៅមេឃរាំងឡើងចេសដាំដំឡូងនៅពេលនិងទៅហើយថាលោកតាកែវសីមាកូនចៅសុំទឹកភ្លៀងមួយមេមកកុំឲងាប់ដំឡូងដល់ពេលទៅមានណាភ្លៀងមែននៅពេលល្ងាចដល់ពេលភ្លៀងមែនដំឡូងក៍ដុះយកមាន់អីមកសែនពីរដងនិងទេសុំបានដូចក្ដីប្រាថ្នា។ ដំបូងយើងមិនសូវជឿរជាក់ទេដល់ពេលបានដល់ខ្លួនឯងយើងជឿរជាក់មែនយើងដឹងថាកន្លែងនិងសក្ក័សិទ្ធិមែនដ់និងទៅក៍បន់ស្រន់បាន​​»។

ទោះបីជាភ្នំកែវសីមា ត្រូវបានគេជឿថា មានវត្ថុសក្កិសិទ្ធិនៅតាមថែរក្សា ហើយការបន់ស្រន់តែងសម្រេចបានដូចក្តីប្រាថ្នាក្តី តែការធ្វើបែបនេះគឺប្រតិបត្តិតាមប្រពៃណីនិងទម្លាប់តែប៉ុណ្ណះ ដោយក្តីប្រាថ្នាខ្លះបើមិនធ្វើសកម្មភាពនោះទេ គឺមិនអាចទទួលផលនោះឡើយ៕

អត្ថបទខ្លីសរសេរដោយ កើក ញ៉ាញ់ សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)។

រូបភាពនៃការប្រារព្ធពិធីបុណ្យក្នុងភូមិនៅភ្នំកែវសីមា៖

 

 

 

 

 

 

 

 

 

 

 

 

Share

ព័ត៌មានទាក់ទង

Image